សុខភាព
ចម្អិន ហើយទុកដាក់អាហារតាមប៉ុន្មានចំណុចនេះ ញ៉ាំទៅមិនព្រួយរឿងពុល ឬរាគរូស
ចំណីអាហារកាលណាតែយើងធ្វេសប្រហែស ចម្អិនមិនបានឆ្អិនល្អ ខ្វះអនាម័យ ញ៉ាំទៅអាចឲ្យយើងពុលចំណីអាហារ ទៅជាក្អួតចង្អោរ បាត់បង់ជាតិទឹក គ្រុនក្តៅ ឈឺក្បាល រាករូស ឈឺពេញពោះ វិលមុខ អស់កម្លាំងខ្លាំងឈានទៅបាត់បង់ស្មារតី។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានទទូចឲ្យពលរដ្ឋ ធ្វើតាមប៉ុន្មានចំណុចខាងក្រោមនេះ ដើម្បីសុវត្ថិភាពចំណីអាហារ ចៀសផុតពីការពុលអាហារក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
១. ចម្អិនអាហារឲ្យបានឆ្អិនល្អ

ចំណីអាហារគ្រប់មុខយើងត្រូវចម្អិនឲ្យបានឆ្អិនល្អ ពិសេស សាច់ សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ។ អាហារឆៅ ឬចម្អិនមិនបានឆ្អិនល្អ អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពដោយសារសម្បូរទៅដោយពពួកវីរុស និងបាក់តេរីយ៉ាងច្រើនសន្ធឹក។
២. ទុកដាក់ចំណីអាហារឲ្យបានល្អ កុំទុកដាក់ច្របូកច្របល់ចូលគ្នា
ត្រូវដាក់អាហារមិនទាន់ចម្អិនមួយដុំៗផ្សេងៗគ្នា សូម្បីតែការប្រើជ្រញ់ក៏អ៊ីចឹងដែរ ដូចជា សាច់ឆៅម្ខាង ហើយបន្លែ និងផ្លែឈើម្ខាងទៀត ឬមានជ្រញ់សម្រាប់ហាន់សាច់ផ្សេង បន្លែផ្សេង។ ឯអាហារឆ្អិនវិញ ទុកក្នុងចានស្អាត កុំប្រើលាយជាមួយចានដាក់របស់ឆៅ ព្រោះអាចចម្លងមេរោគដល់អាហារឆ្អិន។
៣. កុំទុកចំណីអាហាររយៈពេលយូរ
ការទុកចំណីអាហាររយៈពេលយូរ ហើយមិនបានគ្របត្រឹមត្រូវ ធ្វើឲ្យអាហារនោះងាយនឹងផ្អូម ជូរ និងមានសត្វរុយ ស្រមោច កន្លាត កណ្តុរវារកាត់ ឬទុំពីលើ។
៤. ត្រូវមានអនាម័យ និងលាងសម្អាតរបស់ប្រើប្រាស់ឲ្យស្អាតល្អ

យើងត្រូវលាងដៃនឹងសាប៊ូមុនពេល និងពេលរៀបចំម្ហូបអាហារ មុនញ៉ាំអាហារ ឯបន្លែ ផ្លែឈើ ត្រី សាច់ និងសម្ភារៈប្រើសម្រាប់ចម្អិនម្ហូបក៏ត្រូវតែស្អាតដែរ នោះទើបមានសុវត្ថិភាព៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


