សុខភាព
តើអ្នកដឹងទេ? ការផ្តល់ឈាមអាចជួយកាត់បន្ថយមហារីកនានា និងមេរោគក្នុងឈាមមនុស្សបាន
មកទល់ពេលនេះមានមនុស្សមួយចំនួនធំបានយល់ច្បាស់ទូលំទូលាយពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ដែលអាចជួយជីវិតអ្នកដទៃបាន ហើយក៏អាចជួយឱ្យអ្នកផ្តល់ទទួលបាននូវសុខភាពមួយដែលល្អប្រសើរដែរ។ ប៉ុន្តែ ក៏នៅមានបុគ្គលមួយចំនួនតូចយល់ច្រឡំថា ការផ្តល់ឈាមគឺមិនមានប្រយោជន៍អ្វីឡើយ ផ្ទុយទៅវិញធ្វើឱ្យអ្នកផ្តល់ឈាមអស់ឈាមទៅវិញ។

ហេតុដូចនេះហើយ ថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកពីអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការបរិច្ចាគឈាម។ បើតាមការផ្សាយពី មជ្ឈមណ្ឌលជាតិផ្តល់ឈាម កន្លងមកបានឱ្យដឹងថា ឈាម មានប្រភពតែមួយគត់ គឺបានមកពីមនុស្ស មិនមានរោងចក្រណាអាចផលិតឈាមបានឡើយ។ សម្រាប់អត្ថប្រយោជន៍ចំពោះសុខភាពដែលបានមកពីការផ្តល់ឈាមវិញមានដូចជា កាត់បន្ថយមហារីកនានា, កាត់បន្ថយកូលេស្តេវ៉ុល និងភាពតានតឹងក្នុងចិត្ត, កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល, កាត់បន្ថយកំហាប់ឈាម, កាត់បន្ថយការលើសជាតិដែក, សុខភាពបេះដូងមានភាពប្រសើរឡើង និងកាត់បន្ថយការឡើងទម្ងន់ជាដើម។

បន្ថែមពីនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ក្រៅពីជួយដល់សុខភាពខ្លួនឯងហើយ អ្នកផ្តល់ឈាមក៏បានជួយដល់ជីវិតអ្នកដទៃដែលមានតម្រូវការចាំបាច់ដូចជា ស្ត្រីដែលពិបាកនៅពេលសម្រាលកូន អ្នកជំងឺដែលជួបគ្រោះថ្នាក់នានា អ្នកជំងឺដែលត្រូវការវះកាត់ និងអ្នកជំងឺមហារីកគ្រាប់ឈាមជាដើម។ បើនិយាយពីលក្ខខណ្ឌអ្នកផ្តល់ឈាមត្រូវមាន គឺសុខភាពល្អ, មានអាយុចាប់ពី១៨ឆ្នាំ ដល់៦៥ឆ្នាំ, មានគីឡូចាប់ពី ៤៥គីឡូក្រាមឡើងទៅ។

ចំណែក អ្នកឧកញ៉ា គួច ម៉េងលី ជាវេជ្ជបណ្ឌិតជំនាញមួយរូប បានលើកឡើងកាលពីចុងឆ្នាំ២០២៤ថា ការបរិច្ចាគឈាមជួយកាត់បន្ថយមហារីកថ្លើម កាត់បន្ថយគាំងបេះដូង កាត់បន្ថយជាតិដែក និងមេរោគក្នុងខ្លួនផងដែរ។ អ្នកឧកញ៉ា គួច ម៉េងលី បាននិយាយថា៖ “បើបរិច្ចាគឈាមច្រើន គឺរស់បានយូរ។ កាត់បន្ថយមហារីកថ្លើម កាត់បន្ថយមេរោគ កាត់បន្ថយគាំងបេះដូង ចាំបណ្ណឹងបានហើយ។ ឈាមយើងស្រស់ស្រាយ សុខភាពល្អ”៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


