ព័ត៌មានជាតិ
សមរភូមិក្រោយ បន្តកម្លាំងសាមគ្គីបរិច្ចាគឈាមទៅកាន់វីរកងទ័ព និងជនភៀសសឹក សម្រាប់ប្រើប្រាស់តាមភាពចាំបាច់
អ្នកសមរភូមិក្រោយ បានបន្តកម្លាំងរួបរួម និងសាមគ្គីគ្នាបរិច្ចាគឈាមទៅកាន់វីរកងទ័ព និងជនភៀសសឹក នៅបន្ទាត់ព្រំដែន សម្រាប់ប្រើប្រាស់តាមភាពចាំបាច់។


ទោះបីស្ថានការណ៍បញ្ហាជម្លោះនៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ មានការថមថយកម្ដៅបន្តិចក៏ពិតមែន ប៉ុន្តែទឹកចិត្តរួបរួមដ៏មុតស្រួចរបស់ប្រជាជនកម្ពុជាជាអ្នកសមរភូមិក្រោយ គឺមិនបាននៅស្ងៀមនោះឡើយ ពោលគឺនៅតែបន្តចលនាក្នុងការជួយជាជំនួយនានាតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីផ្តល់ទៅកាន់វីរជនកងទ័ព និងជនភៀសសឹក។


ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ ម្សិលមិញ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរៀបចំពិធីចូលរួមបរិច្ចាគឈាមដើម្បីជួយទៅជួរមុខ ដើម្បីរួមចំណែកជាកម្លាំងដ៏រឹងមាំបន្ថែមក្នុងការជួយការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានពីសំណាក់រដ្ឋបរទេស។



ពិធីនេះធ្វើឡើងក្រោមវត្តមាន លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានការចូលរួមពីសមាជិក សមាជិកា រួមទាំងអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជាង ៣០០ នាក់ ផងដែរ។

លោក ហាន សីហា សមាជិកក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី និងជាអគ្គនាយកក្រុមហ៊ុន ញូ-ធី-រីក បានឲ្យដឹងថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលះបង់ រិះរកគ្រប់វិធី ធ្វើឲ្យប្រទេសមានសុខសន្តិភាព ជាពិសេស វីរកងទ័ព ១៨ នាក់ បានវិលមកមាតុភូមិជួបជុំគ្រួសារដូចដើមវិញ។ ក្នុងនាមជាអ្នកជួរក្រោយ និងមានឈាមជ័រជាខ្មែរ ចាំបាច់ត្រូវតែសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា និងពង្រឹងការការពារជាតិឲ្យបានរឹងមាំ ទោះស្ថិតក្នុងតម្លៃណាមួយក៏ដោយ។

អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម បានសម្តែងនូវក្តីពេញចិត្តក្នុងការផ្តល់ឈាមសម្រាប់ជួយទៅកាន់ជួរមុខ ដែលនេះជាការបង្ហាញឲ្យឃើញពីស្មារតី និងទឹកចិត្តស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន។
គួរបញ្ជាក់ថា កម្ពុជា ជាប្រទេសតូចមួយដែលជូរចត់ជួបឆ្អែតអស់ហើយចំពោះភ្នក់ភ្លើងសង្គ្រាម ដូច្នោះហើយបច្ចុប្បន្ននេះ ទាំងពលរដ្ឋទូទាំងប្រទេស និងរាជរដ្ឋាភិបាល គឺចង់បាន និងត្រូវការតែសន្តិភាពប៉ុណ្ណោះ។ ប្រទេសកម្ពុជា ពុំដែលមានបំណង ឬមហិច្ឆតាណាមួយ ក្នុងការទៅបង្កជម្លោះ ឬឈ្លានពានទឹកដីប្រទេសជិតខាងណានោះឡើយ៕
អត្ថបទ ៖ សំណាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


