ព័ត៌មានជាតិ
ការផ្គត់ផ្គង់ឈាមដល់មន្ទីរពេទ្យរដ្ឋ និងឯកជន មានកំណើនជាង២១ម៉ឺនប្លោកក្នុងឆ្នាំ២០២៥ កើនជាង១៧%
ក្រសួងសុខាភិបាលបានផ្គត់ផ្គង់ឈាមដល់មន្ទីរពេទ្យរដ្ឋ និងឯកជន មានកំណើនដល់ ២១០,១៣៦ប្លោកក្នុងឆ្នាំ២០២៥ កើន១៧,៨៧% បើធៀបទៅនឹងឆ្នាំ២០២៤។
ក្រសួងសុខាភិបាលបានបន្តថា ក្នុងឆ្នាំ២០២៥មានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងអ្នកបរិច្ចាគឈាមជំនួសចំនួន ១៨៣,១៤១ប្លោក មានការកើនឡើង ៩,៩៧%បើធៀបទៅនឹងឆ្នាំ២០២៤ ដែលប្រមូលឈាមបានប្រមាណ ១សែន៧ម៉ឺនប្លោក។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា ការទទួលបានអំណោយឈាមច្រើននេះ ដោយសារមានការចូលរួមការបរិច្ចាគឈាមពីសំណាក់ប្រជាពលរដ្ឋ យុវជនយ៉ាងផុលផុស ពិសេសមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមនិងយុវជនកាយរឹទ្ធិជាដើម។
លោកវេជ្ជបណ្ឌិត បានបន្តថា សន្ទុះនៃការចូលរួមបរិច្ចាគឈាមកើនឡើងនេះបានធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាត និងបងប្អូនរបស់អ្នកជំងឺបានមួយកម្រិត ខណៈបច្ចុប្បន្នក្នុង១ថ្ងៃ មានតម្រូវការឈាមនៅទូទាំងប្រទេសបានកើនឡើងដល់ ៤០០ប្លោក។ ក្នុងនោះនៅរាជធានីភ្នំពេញ មានតម្រូវការឈាមដល់ ៣៥០ប្លោក និងតាមខេត្ត ៥០ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺ ក្នុង១នាទីត្រូវការឈាម១ប្លោក។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ឈាមទាំងនោះ បានយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះចរាចរណ៍ ស្ត្រីសម្រាលកូន ការវះកាត់ធំៗ ដូចជាវះកាត់ជំងឺបេះដូង ជំងឺមិនឆ្លងរួមមានជំងឺមហារីកនិងជំងឺលាងឈាមជាដើម។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់យុវជនបន្តចូលរួមការបរិច្ចាគឈាមនេះឱ្យបានផុលផុសបន្ថែមទៀតដើម្បីឱ្យមជ្ឈមណ្ឌលជាតិមានស្តុកឈាមគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ពិសេសជំងឺមិនឆ្លងដែលមានការកើនឡើង៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


