Connect with us

សុខភាព

តិចនិកពង្រឹងប្រព័ន្ធភាពស៊ាំ ការពារវីរុសវាយលុករាងកាយ ស័ក្តិសមសម្រាប់ពេលនេះ

បានផុស

នៅ

ឥឡូវ​នេះជា​ពេល​មួយ​សំខាន់​បំផុត​ ដែលយើងត្រូវរក្សា​ប្រព័ន្ធ​ការពារ​រាងកាយ​​ឲ្យ​មាន​សុខភាព​ល្អ និង​រឹងមាំ ដើម្បី​ទប់​ទល់​នឹង​វីរុស ឬ​មេរោគ​មួយ​ចំនួន​ចូល​ទៅ​វាយ​លុក​ក្នុង​រាងកាយ ដូច​ជា​វីរុស​កូវីដ-១៩ ជាដើម។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ជា​តិចនិក​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ចៀសវាង​ងាយ​ឆ្លង​មេរោគ រាលដាល​ចូល​ផ្នែក​ផ្សេងៗ​ក្នុង​រាងកាយ។

Premium Photo | Portrait of asian family mom and son showing thumb up and wear  mask
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ញ៉ាំ​អាហារ​ចម្រុះ​មុខ និង​មាន​តុល្យភាព

Asian consumers more interested in nutrition and healthy eating than  westerners: Survey

ការ​ញ៉ាំ​អាហារ​មាន​តុល្យភាព រួម​ជាមួយ​បន្លែ​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ ប្រូតេអ៊ីន​ពី​បន្លែ​សាច់ និង​ជាតិ​ខ្លាញ់​ល្អៗ ជា​សារធាតុ​ចិញ្ចឹម​ល្អ​សម្រាប់​យើង ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ឲ្យ​មាន​សុខភាព​រឹងមាំ និង​ដំណើរ​ការ​បាន​ល្អ។ មួយ​វិញ​ទៀត ដោយសារ​ពេល​នេះ គ្នា​យើង​មួយ​ចំនួន​មាន​ទម្លាប់​ញ៉ាំ​ច្រើន​ពេល​នៅ​ផ្ទះ ដែល​ជា​ទម្លាប់​មិន​ល្អ​ដល់​យើង ដូច​នេះ​គួរ​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​ឲ្យ​មាន​របៀប​ត្រឹម​ត្រូវ​ដូច​ជា៖

  • អង្គុយ​ញ៉ាំ​អាហារ​មួយ​កន្លែង កុំ​ញ៉ាំ​បណ្ដើរ ដើរ​បណ្ដើរ ឬ​ធ្វើ​កិច្ច​ការ​អ្វី​ផ្សេង​បណ្ដើរ
  • យក​របស់​ដែល​ធ្វើ​ឲ្យ​យើង​បែក​អារម្មណ៍​ពេល​ញ៉ាំ​ចេញ​ដូច​ជា ទូរស័ព្ទ ទូរទស្សន៍ ឬ​កុំព្យូទ័រ
  • ទំពា​អាហារ​ឲ្យ​បាន​ម៉ដ្ត​ល្អ
  • កុំ​ព្យាយាម​ញ៉ាំ​ម្ដង​ឲ្យ​អស់ បើ​ឆ្អែត ទុក​អាហារ​មួយ​ឡែក​ឲ្យ​ត្រឹម​ត្រូវ​សឹម​ញ៉ាំ​តាម​ក្រោយ​ទៀត

២. រក្សា​ជាតិ​ទឹក

Free Photo | Asian woman drinking water from plastic bottle

ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​សំខាន់​ណាស់​សម្រាប់​សុខភាព​ទូទៅ។ បរិមាណ​ទឹក​ដែល​យើង​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​អាស្រ័យ​ទៅ​តាម​វ័យ ភេទ ទម្ងន់ កម្ពស់ សកម្មភាព​រាងកាយ និង​កត្តា​បរិស្ថាន​ជុំ​វិញ​ខ្លួន​យើង។ ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ការ​បំពេញ​ការងារ​​ ទោះបី​ជាយើង​​បាត់បង់​ជាតិទឹក​ត្រឹម ២%​ ក៏​ដោយ។ នេះ​អាច​មក​ពី​អាការៈ​អស់​កម្លាំង បាត់បង់​ការ​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ លែង​ចង់​ធ្វើ​កិច្ចការ​ផ្សេងៗ និង​អាច​ប៉ះពាល់​ដល់​ការ​ហាត់​ប្រាណ​ដែរ។

៣. អនុវត្ត​អនាម័យ​អាហារ

Premium Photo | Asian mother and her son wearing protective masks

បើ​យើង​កាន់ ឬ​ធ្វើ​ម្ហូប​អាហារមាន​អនាម័យ​ខ្ពស់​នោះ ហានីភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗមានតិច អាច​ទប់​ទល់​បាក់តេរី​មិន​ល្អ ចូល​ក្នុង​រាងកាយ​យើង​បាន​ដោយ៖

  • លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ និងទឹក​ស្អាត ឲ្យ​បាន​២០​វិនាទី ទាំង​មុន និង​ក្រោយ​ពេល​រៀប​ចំ​អាហារ
  • ខ្ទប់​មាត់ ច្រមុះ​ពេល​ក្អក កណ្ដាស់ ជាមួយ​ក្រដាស និង​កែង​ដៃ រួច​លាង​ដៃ​ឲ្យ​ស្អាត
  • លាង​សម្អាត​បន្លែ សាច់ ផ្លែឈើ​មុន​ញ៉ាំ
  • សម្លាប់​មេរោគ​លើ​តុ ឬ​ឧបករណ៍​ប្រើ​ប្រាស់​មុន និង​ក្រោយ​ពេល​ប្រើ
  • រក្សា​សាច់​ឆ្អិន និង​សាច់​ឆៅ​នៅ​កន្លែង​ផ្សេង​គ្នា ដើម្បី​ចៀស​វាង​ការ​ឆ្លង​មេរោគ។ល។

៤. ហាត់​ប្រាណ (ទោះ​នៅ​ផ្ទះ​ក្ដី)

Premium Photo | Healthy asian woman doing exercise and yoga

ភាព​សកម្មភ​របស់​រាង​កាយ​មាន​ប្រយោជន៍​ទាំង​រាងកាយ និង​ផ្លូវ​ចិត្ត។ មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ធម្មតា គួរ​ហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​តិច​៣០​នាទី/ថ្ងៃ និង​យ៉ាងតិច ​១ម៉ោង/ថ្ងៃ​សម្រាប់​ក្មេង​ៗ អាយុ​ចាប់​ពី​ ៥-១៧​ឆ្នាំ​ឡើង។

៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

Free Photo | Asian japanese woman sleep at home.

តាមពិតទៅ នៅពេលយើងគេងលក់ រាងកាយរបស់យើងធ្វើការរឹតតែខ្លាំងក្នុងការជួយសាច់ដុំដែលធ្វើការច្រើននៅពេលថ្ងៃ និងកម្ចាត់អ្វីមិនល្អដែលខួរក្បាលបានបង្កើត។ ការគេងក៏ជួយដល់ការសម្រួលអារម្មណ៍ផងដែរ។ ប្រសិនជាយើង​គេងមិនគ្រប់គ្រាន់ត្រឹមតែមួយយប់អាចធ្វើឲ្យយើងប្រតិកម្មទៅនឹងអារម្មណ៍អវិជ្ជមានរហូតដល់ ៦០%។ បន្ថែមពីនេះទៀត ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យរាងកាយពិបាកក្នុងការសម្រួលដល់ចំណង់អាហារ ប្រព័ន្ធភាពស៊ាំ មុខងារក្នុងការរំលាយអាហារ និងការគ្រប់គ្រងទម្ងន់។

៦. តាម​ដាន​ព័ត៌មាន​ពី​ប្រភព​គួរ​ទុក​ចិត្ត

Premium Photo | Asian woman eating food in front of the laptop while having  an online call

មាន​ព័ត៌មាន​មិន​ត្រឹមត្រូវ​ជា​ច្រើន​ជុំ​វិញ​ជំងឺ​កូវីដ-១៩ នៅ​លើ​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ វា​សំខាន់​ណាស់ដែល​យើង​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន ដូចជា​គេហ​ទំព័រ​រដ្ឋាភិបាល ឬ​គេហ​ទំព័រ​របស់​អង្គការ​ជាតិ ឬ​អន្តរជាតិ​ដែល​គួរ​អោយ​ទុកចិត្ត (អង្គការសុខភាពពិភពលោក Unicef ឬ​ក្រសួង​សុខាភិបាល។ល។)

វា​សំខាន់​ណាស់​ក្នុង​ការ​ដឹង​ដំណឹង​អំពី​ការ​អនុវត្ត​ល្អ ៗ ដើម្បី​រក្សា​សុវត្ថិភាព​ក្នុង​ពេល​នេះ។ ទោះយ៉ាងណា ក៏​ដោយ​យើង​គួរ​តែ​ព្យាយាម​កាត់​បន្ថយ​មើល​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​យើង​ថប់​បារម្ភ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​យើង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សម័យកូវីដ ចេះវិធីទាំងនេះទើបជួយពង្រឹងប្រព័ន្ធភាពស៊ាំបាន​ល្អ

ចុចអាន៖ សម្រួល​ភាពតានតឹង អំឡុងការរាលដាល​វីរុសកូវីដ-១៩ ដោយ​វិធីទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម