សុខភាព
មនុស្ស ៥ក្រុមនេះ ត្រូវប្រញាប់ចាក់វ៉ាក់សាំងកូវីដដូសជំរុញឱ្យបានមុនគេ
យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) អាមេរិក មនុស្សដែលមានសុខភាពមួយចំនួន ត្រូវប្រញាប់ចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់ជាទីបំផុត ព្រោះតែពួកគេងាយរងគ្រោះពីវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួនដទៃទៀតខ្លាំងជាងអ្នកផ្សេង។

CDC អាមេរិក ទូន្មានឱ្យបុគ្គលដែលមានបញ្ហាសុខភាព ពិសេសមនុស្សដែលមានជំងឺប្រចាំកាយ ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានមុនគេ ដោយសារសុខភាពអ្នកទាំងនោះខ្សោយស្រាប់ ដូច្នេះពួកគេងាយប្រឈមហានិភ័យជាងបុគ្គលមានសុខភាពល្អ។ បុគ្គលទាំងនោះរួមមាន៖
១. មនុស្សវ័យចំណាស់៖ កម្រិតគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ កើនឡើងទៅតាមវ័យ បើវ័យកាន់តែចាស់ ហានិភ័យសុខភាពក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ក៏កាន់តែខ្ពស់ ជាពិសេសមនុស្សចាស់មានអាយុ ៨៥ឆ្នាំឡើងទៅ។ ហេតុនេះមនុស្សវ័យចំណាស់ គួរតែទៅទទួលវ៉ាក់សាំងដូសទី៣ ឱ្យបានមុនក្មេងៗ។

២. ជំងឺសួត៖ ជំងឺកូវីដ-១៩ វាយប្រហារទៅលើសួតរបស់អ្នកជំងឺ ហេតុនេះហើយ អ្នកដែលមានបញ្ហាសួតដូចជា ហឺត រលាកសួតរ៉ាំរ៉ៃ ឬជំងឺមហារីកសួត អាចប្រឈមនឹងបញ្ហាធ្ងន់ពេលកើតជំងឺកូវីដ-១៩។
៣. ជំងឺបេះដូង៖ បញ្ហាបេះដូងមួយចំនួនអាចបណ្ដាលឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ បើឆ្លងជំងឺកូវីដ-១៩ ពិសេសអ្នកមានជំងឺខ្សោយបេះដូង ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសបន្ថែមឱ្យបានលឿន។
៤. ជំងឺទឹកនោមផ្អែម និងធាត់៖ ជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២ អាចធ្វើឲ្យអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរពេលឆ្លងកូវីដ-១៩ ហើយជំងឺធាត់ ឬអ្នកធាត់លើសទម្ងន់ក៏ប្រឈមបញ្ហាធ្ងន់ធ្ងរពេលឆ្លងកូវីដ-១៩ដូចគ្នា។ ផ្អែកតាមការសិក្សាកន្លងមក អ្នកលើសទម្ងន់ក៏ងាយនឹងបាត់បង់ប្រសិទ្ធភាពវ៉ាក់សាំងក្នុងខ្លួនជាងបុគ្គលទូទៅផងដែរ។
៥. ប្រព័ន្ធភាពស៊ាំខ្សោយ៖ ប្រសិនបើមានប្រព័ន្ធភាពស៊ាំខ្សោយ ច្បាស់ណាស់ថា សុខភាពប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ ដូច្នេះ បើមិនប្រញាប់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានលឿនទេ មុខតែពិបាកជាងអ្នកដែលមានសុខភាពល្អ។
ក្រៅពីជំងឺប៉ុន្មានខាងលើនេះ ជំងឺកូវីដ-១៩ក៏វាយលុកលើសុខភាពចំពោះអ្នកជំងឺតម្រងនោម ជំងឺលើសសម្ពាធ ជំងឺថ្លើម ជំងឺក្រិនសរសៃឈាម ស្រ្តីពពោះ និងស្ត្រីកំពុងបំបៅកូនដោយទឹកដោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មានចំណុច ៣ ខ្លឹមនេះក្នុងខ្លួន ធានាថាដូសជំរុញ នឹងមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាលើសមុន
ចុចអាន៖ អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


