សុខភាព
ក្រុមអាហារ ៥ យ៉ាង ផ្ទុកសារធាតុ Phytonutrients ជួយបង្កើនភាពស៊ាំ ប្រឆាំងនឹងកូវីដ បច្ចុប្បន្ននេះ
ប្រព័ន្ធភាពស៊ាំនឹងជួយប្រយុទ្ធប្រឆាំងមេរោគ ឬជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែតើយើងអាចមានភាពស៊ាំល្អ ដោយរបៀបណា? ប្រសិនបើមិនជ្រើសរើសអាហារ ដែលមានសារធាតុចិញ្ចឹម ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយឲ្យដំណើរការ ប្រកបដោយប្រសិទ្ធភាព។

សាស្ត្រាចារ្យ បណ្ឌិត Sirichai Adisakwatana នាយកដ្ឋានអាហារូបត្ថម្ភ និងរបបអាហារ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសម្ព័ន្ធ សាកលវិទ្យាល័យ Chulalongkorn បានណែនាំនូវរឿង ៥ ដែលគួរដឹងអំពីសារធាតុ phytochemicals ឬ phytonutrients ដែលមានសារៈសំខាន់ សម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយក្នុងដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់នឹងការរីករាលដាលនៃកូវីដ តាមរបៀបសាមញ្ញដូចខាងក្រោម៖
១ ពណ៌ក្រហមមានផ្ទុកអាស៊ីត lycopene និង ellagic
អត្ថប្រយោជន៍៖ ជួយប្រឆាំងរ៉ាឌីកាល់សេរី ជួយពន្យឺតការយារធ្លាក់នៃកោសិកា។ បង្កើនភាពស៊ាំក្នុងរាងកាយ កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជួយកែលំអសុខភាពនៃក្រពេញប្រូស្តាត បេះដូង និងសរសៃឈាម។ វាត្រូវបានរកឃើញនៅក្នុងផ្លែឈើ និងបន្លែភាគច្រើនដូចជា ប៉េងប៉ោះ ផ្លែស្ត្របឺរី ឪឡឹក និងផ្លែប៉ោមក្រហម ក្នុងចំណោមរបស់ផ្សេងៗទៀត។
២ ពណ៌ទឹកក្រូចមានផ្ទុកសារធាតុ beta-carotene ។ និង Hesperidin
អត្ថប្រយោជន៍៖ ជួយការពារកោសិកាពីរ៉ាឌីកាល់សេរី ជួយថែរក្សាសុខភាពភ្នែក រារាំងការចុះខ្សោយនៃកោសិកា បន្ថយភាពចាស់ និងពង្រឹងប្រព័ន្ធការពាររាងកាយ។ មាននៅក្នុងបន្លែ និងផ្លែឈើ៖ ក្រូច ក្រូចឆ្មា អំពិល ល្ហុង និងការ៉ុត។ល។
៣ ពណ៌ បៃតងមានផ្ទុកសារធាតុ isoflavones, gCG, lutein/zeaxanthin និង isothiocyanate
អត្ថប្រយោជន៍៖ ជួយប្រឆាំងរ៉ាឌីកាល់សេរី។ ពង្រឹងសុខភាពកោសិកា ឬជួយពន្យឺតការចុះខ្សោយនៃកោសិកា។ គាំទ្រមុខងារសរសៃឈាម សុខភាពសួត និងលើកកម្ពស់មុខងារថ្លើម។ រកឃើញនៅក្នុងបន្លែ និងផ្លែឈើ៖ ប្រខូលី ស្ពៃក្តោប ត្រកួន ខាត់ណា និង ល្ហុង។ល។
៤ ពណ៌ស្វាយមានផ្ទុកសារធាតុ anthocyanin និងសារធាតុ resveratrol
អត្ថប្រយោជន៍៖ សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រព័ន្ធចងចាំ សុខភាពបេះដូង គាំទ្រដល់ដំណើរការនៃសរសៃឈាម។ មាននៅក្នុងផ្លែឈើ និងបន្លែ ៖ ស្ពៃក្ដោបពណ៌ស្វាយ ទំពាំងបាយជូ និងផ្លែព្រូន ក្នុងចំណោមរបស់ផ្សេងៗទៀត។
៥ ពណ៌សមានផ្ទុកសារធាតុ allicin និង quercetin
អត្ថប្រយោជន៍៖ ជួយពង្រឹងសុខភាពឆ្អឹង។ ធ្វើឲ្យប្រសើរឡើងនូវចរន្តឈាម គាំទ្រដល់ដំណើរការនៃសរសៃឈាម វាជាសារធាតុរ៉ាឌីកាល់សេរីដ៏ល្អ ដែលមានប្រសិទ្ធិភាព ពង្រឹងភាពស៊ាំប្រឆាំងនឹងមេរោគ បាក់តេរី ផ្សិត និងរារាំងកោសិកាមហារីក។មាននៅក្នុងផ្លែឈើ និងបន្លែ៖ ខ្ទឹមស ខ្ទឹមបារាំង និងស្លឹកខ្ទឹម ក្នុងចំណោមរបស់ផ្សេងៗទៀត។
គេអាចសង្កេតឃើញថា សារធាតុ Phytonutrients ផ្សំឡើងពីសារធាតុដែលកើតចេញពីបន្លែ និងផ្លែឈើដែលមាន ៥ ពណ៌ជាមួយគ្នា។ ការជ្រើសរើសទទួលទានបន្លែ និងផ្លែឈើដែលមានពណ៌ផ្សេងៗគ្នាជារៀងរាល់ថ្ងៃ នឹងជួយឲ្យយើងទទួលបានអត្ថប្រយោជន៍ទាំងអស់នៃសារធាតុ Phytonutrients រួមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ និងមានប្រសិទ្ធភាព៕
ប្រែម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៦ យ៉ាងគួរធ្វើ ដើម្បីពង្រឹងភាពស៊ាំទប់ទល់នឹងកូវីដ រួមទាំងវីរុសបំប្លែងខ្លួន Delta
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


