មុន​សម្រេចចិត្ត​រៀបការ​ប្រើ​គូ​ជីវិត​រួមគ្នា​​ មក​ឆ្លើយ​សំណួរ​ទាំង​នេះ​សិន
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មុន​សម្រេចចិត្ត​រៀបការ​ប្រើ​គូ​ជីវិត​រួមគ្នា​​ មក​ឆ្លើយ​សំណួរ​ទាំង​នេះ​សិន

បានផុស

នៅ

នេះ​ជា​សំនួរ​ទាំង​ ៥ ដើម្បី​សួរ​ខ្លួនឯង​ មិត្ត​ប្រុស​ឬ​មិត្ត​ស្រី​របស់​យើង​​​ មុន​ពេល​អ្នក​ទាំងពីរ​ឈាន​ទៅ​មុខ​ដោយ​ប្រើ​ជីវិត​គូ​អស់​ពេល​មួយ​ជីវិត​រួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តើ​ប្រសើរ​ឬ​អាក្រក់​ពេល​នៅ​ជាមួយ​គ្នា?

តើ​ដៃគូ​របស់​យើង​តែង​លើក​ទឹកចិត្ត​យើង​ឲ្យ​ក្លាយ​មនុស្ស​ល្អ​ម្នាក់​ឬ​នៅ?​ តើ​គាត់​ឬ​នាង​តែងតែ​បំភិតបំភ័យ​អារម្មណ៍​របស់​យើង ​គ្រប់​ពេល​ឬ​អត់? តើ​គាត់​ធ្វើ​​ឲ្យអ្នក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ពេល​នៅ​ក្បែរ​ ឬ​ពួកគេ​ចូលចិត្ត​បង្កើត​រឿង​ល្ខោន​ ហើយ​​ទុកឲ្យយើង​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់?

ដៃគូ​រីករាយ​នាំ​មក​នូវ​អារម្មណ៍​ស្ងប់ស្ងាត់​ រំភើប​ចូល​ក្នុង​ជីវិត​របស់​យើង ​រី​ឯ​ដៃគូ​មិន​ច្បាស់លាស់​គ្រាន់​តែ​លេង​សើច ​នឹង​ធ្វើ​ឱ្យ​យើង​អស់​សង្ឃឹម​ជានិច្ច។ បើ​មើល​ទៅ​មិន​អាច​​ទុកចិត្ត​ថា​អាច​រួម​ដំណើរ​ឆ្ងាយ​ជាមួយ​គ្នា​ទេ ​កុំ​ទាន់​អាល​គិតគូរ​ឲ្យ​សោះ។

. តើ​យើង​ពិត​ជា​ទទួល​យក​គ្នា​ទៅ​វិញ​ទៅ​មក​មែន​ទេ?

ដៃគូ​ស្នេហា​គ្រប់គ្នា​តែង​ចង់​ផ្លាស់ប្ដូរ​គ្នា​ទៅវិញទៅមក​ នៅ​ក្នុង​ជីវិត​របស់​ពួកគេ​រៀងខ្លួន។ ប៉ុន្តែ​ក្នុង​ចំណោម​នរណា​ម្នាក់ ​គួរ​តែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ ពួកគេ​មិន​បាន​ក្លាយ​ជា​មនុស្ស​ផ្សេង​ទៀត​ឡើយ។

គ្រប់គ្នា​តែង​មាន​កំហុស​និង​គុណវិបត្តិ​រៀង​ខ្លួនៗ​ បើ​សម្រេចចិត្ត​ចាប់ដៃ​គ្នា​ហើយ ​ត្រូវ​តែ​កែច្នៃ​គ្នា​ទៅ​វិញ​ទៅ​មក​ មិនមែន​ឲ្យ​ម្នាក់​កែ​ចារឹក​ដើម្បី​យើង​ទេ។

៣. តើខ្ញុំជាអ្នកណា?

តើ​អាច​ដឹង​យ៉ាងម៉េច​ បើ​ដៃគូ​របស់​យើង​គឺ​ជា​ដៃគូ​ដ៏​ល្អ ​ប៉ុន្តែ​យើង​វិញ​បែរ​មិន​ដឹង​ថា ​ខ្លួនឯង​ជា​នរណា? ចំណាយ​ពេល​ស្គាល់​ពី​គុណ​តម្លៃ​ខ្លួនឯង​ឲ្យ​ច្បាស់​ ហើយ​គិត​ពី​មនុស្ស​ដែលនៅក្បែរ​យើង​។

នេះ​ជា​រឿង​សំខាន់​ក្នុង​ការ​ស្វែងយល់ឲ្យបាន​ច្បាស់​ នូវ​អ្វី​ដែល​យើង​សង្ឃឹមថា​នឹង​ទទួល​បាន​នៅ​ក្នុង​ជីវិត ​និង​អ្វី​ដែល​យើង​ពិត​ជា​ពេញចិត្ត​ មិន​ចូលចិត្ត​មុន​ពេល​នាំ​អ្នក​ផ្សេង​ចូល​ក្នុង​ជីវិត​។

៤. តើ​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​នៅ​ក្នុង​ទំនាក់ទំនង​នេះ​ទេ?

ការ​រស់នៅ​ជាមួយគ្នា​គឺ​មិនមែន​រក​អ្នក​ណា​ម្នាក់​ឲ្យ​បំពេញ​ ឬ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ឡើយ។ ប៉ុន្តែ​សូម​ប្រឈម​មុខ​នឹង​វា ភាព​មិន​សប្បាយចិត្ត​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត​របស់​យើង​ឆាប់រហ័ស។

បើ​យើង​តែងតែ​ឈ្លោះ​ប្រកែក​ ឬ​ជា​ទូទៅ​មិន​មាន​អារម្មណ៍ល្អ​ចំពោះ​ដៃគូ​ទេ​​ ហើយ​មិន​អាច​សម្លឹង​មើល​ទៅ​ផ្លូវ​វែង​ឆ្ងាយ​រួមគ្នា​ គួរ​កុំ​ទាន់​អាល​គិត​គូរ​រឿង​រៀបការ​ជាមួយ​គ្នា។​ រៀបការ​ជាមួយ​គ្នា​ដោយ​សង្ឃឹម​ថា អាច​​ផ្លាស់ប្ដូរ​នៅ​ចំណុច​​អាក្រក់ មិនមែន​ជា​រឿង​ល្អ​ឡើយ។

៥. តើ​ទំនាក់ទំនង​នេះ​មាន​តុល្យភាព​ទេ?

តើ​ធ្លាប់​មាន​អារម្មណ៍​ថា​អ្នក​ទាំងពីរ​នៅ​លើ​ទំព័រ​តែមួយ​ដែរ​ទេ? ទាក់ទង​នឹង​ការ​សម្របសម្រួល ​ការ​យកចិត្ត​ទុកដាក់​ ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​លះបង់​ទេ?

ឬ​មួយ​ក្នុង​ចំណោម​អ្នក​ទាំងពីរ​ភាគច្រើន​នៃ​ការ​ផ្ដល់ ​គឺ​មាន​តែ​ម្នាក់​ជា​អ្នកផ្ដល់ រី​ឯ​​ម្នាក់ទៀត​ទៀត​គ្រាន់​តែ​អង្គុយ​បាន​លទ្ធផល?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៣ ចំណុច​លើក​កម្ពស់​ជីវិត​អាពាហ៍ពិពាហ៍​ឲ្យ​រឹងមាំ​​ជាង​មុន​ទ្វេ​ដង

ចុចអាន៖ទោះមានទ្រព្យយ៉ាងណាក៏ប្រុសៗមិនហ៊ានរៀបការនឹងនារីមានប៉ុន្មាន​ចំណុចនេះឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ជនជាតិ​ថៃ​ម្នាក់ ​វេរ​លុយ​ជាមួយ​ម្ចាស់​ហាង​បុរី KTH ៦៥១.០០០​បាត ហើយ​រត់​គេច​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្ទុះ​កំប៉ុង​ហ្គាស​បង្ក​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​សង្កាត់​ក្បាលកោះ​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ​បាល​ខេត្ត​បញ្ជា​ឲ្យ​បិទ​ផ្សារ រលួស​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ម្ចាស់​សំណង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​TOTAL បាន​លើក​ឡើង​ថា សំណង់​របស់​លោក​មានច្បាប់​និង​មិន​រំលោភ​យក​ដី​រដ្ឋ​នោះ​ទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តស្វាយរៀង បើក​យុទ្ធនា​ការ​ចាក់​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ​ចាប់ពី​អាយុ​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services