Connect with us

KPT+

កំហុស​៦នេះ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ក្នុង​ជីវិត​យុវវ័យ​របស់​គេ

បានផុស

នៅ

មនុស្ស​វ័យ​ជំទង់​និង​មនុស្ស​ពេញវ័យ​ដែល​និយម​ប្រើ​ជីវិត​ទៅតាម​អារម្មណ៍​រំភើប មិន​គួរ​ឲ្យ​ឆ្ងល់​ទេ​ថា ហេតុអ្វី​ពួកគេ​តែងតែ​ស្ដាយក្រោយ​។

ដោយហេតុថា វ័យ​ក្មេង​ជា​ដំណាក់កាល​សម្រាប់​ការ​លូតលាស់​និង​ការ​អភិវឌ្ឍ​បណ្ដុះ​ស្លាប ​រក​កន្លែង​​ណា​សមរម្យ​ល្អ​នឹង​ចាក់ឫស​អាជីព​និង​គ្រួសារ ដើម្បី​ឲ្យ​មាន​យុថ្កា​រឹងមាំ។

ដោយសារ​វ័យក្មេង​ជា​វ័យ​ពោរពេញ​ទៅ​ដោយ​ថាមពល​ដែល​ចូល​មក​កំណត់​កម្រិត​ដុះដាល​ខ្ពស់​បង្អស់​នៃ​អាជីព​របស់​យើង​ការ​ខ្ជះខ្ជាយ​ទៅ​លើ​ស្នេហា ទំនាក់ទំនង​និង​ការ​វាយប្រហារ​គ្នា ជា​បន្ទុក​ធ្ងន់​មក​លើ​យើង​បើ​ឲ្យ​​ខាតបង់​ចិត្ត​និង​ប្រើ​ធនធាន​ថាមពល​ខុស។
នៅ​ក្នុង​អត្ថបទ​នេះ យើងនឹងបង្ហាញពីកំហុសមួយចំនួននៃយុវភាព​ម្នាក់ៗព្រមទាំង​វិធីសាស្ត្រ​ដែល​ជំនាន់​ក្រោយ​អាច​ចៀសវាង​បាន។


១ យុវវ័យ​ចំណាយ​លុយ​លើ​រឿង​ឥត​ចាំបាច់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាកំហុសមួយក្នុងចំណោមកំហុសឆ្គងបំផុតដែលធ្វើឡើងដោយយុវជន៨៨ភាគរយ​នៅ​ចិន  មនុស្ស​វ័យ​ក្មេង​ភាគច្រើន​ចង់​មាន​ភាព​សប្បាយ​រីករាយ ចង់​រីករាយ​នឹង​ជីវិត​ឡូយឆាយ និង​មាន​អារម្មណ៍​ចូល​ជំនុំ​ចំណោម ចង់​ធ្វើ​ដូច​អ្នក​ដទៃ​ហើយ​រស់នៅ​តាម​របៀប​ដែល​និន្នាការ​សង្គម​ដើរ​ទៅ។ មនុស្ស​វ័យក្មេង​ទំនង រត់​តាម​ពី​ម៉ូដ​ទាន់សម័យ រត់​រក​ភាព​សប្បាយ​រីករាយ និង​យក​លុយ​ទៅ​ទិញ​ស្ទីល មិនមែន​​បង្កើត​ស្ទិល​ទេ​ព្រោះ​ពួកគេ​មិន​យល់​និង​មិន​ឲ្យ​តម្លៃ​របៀប​រស់នៅ​ដ៏​ពិសេស​ដែល​មិន​ប្រណីត​និង​មិន​ភ្លើតភ្លើន។

មិន​មាន​អ្វី​ខុស​ទេក្នុងការ​ដេញ​ម៉ូដ​និង​ទិញទូរស័ព្ទទំនើបចុងក្រោយបង្អស់មកកាន់ តែ​ ក្នុង​នាម​ជាយុវជន គោលដៅរយៈពេលវែងគួរ​តែ​ជាវិធីដើម្បីកសាងគោលដៅហិរញ្ញវត្ថុដែល​ស្ថិតស្ថេរ​ ទម្លាប់សន្សំសំចៃ និងរៀនអំពីការវិនិយោគដោយឈ្លាសវៃ។ យើង​អាច​មាន​ឬ​មិន​មាន​របស់​អ្វី​ដែល​យើង​ចង់​បាន​ប៉ុន្តែ​សាងសង់​អ្វី​មួយ​មក​សម្រាប់​ចំណាយ​លើ​វា​ឲ្យ​បាន​សិន។

មនុស្ស​ជោគជ័យ​សព្វថ្ងៃ​នេះ​ដែល​រក​លុយ​បាន​ពិតប្រាកដ អាច​បញ្ជាក់​អំពី​ការ​ពិត​នេះ​ថា​ គេ​បាន​យក​លុយ​ទៅ​វិនិយោគ​សិន ​ហើយ​ពេលក្រោយ​មក គេ​ក៏​យក​បាន​អ្វី​គ្រប់យ៉ាង​ដែលគេ​ចង់បាន។

កុំដើរជាមួយមិត្តភក្តិដែលពូកែ​ល្បូង​ជាមួយ​និងម៉ូតទើបនឹង​ចេញ នៅ​ពេល​ដែល​ផ្នែក​ហិរញ្ញវត្ថុ​យើង​នៅ​ស្ថិត​ក្នុង​កម្រិត​មួយ​​ដែល​មានន័យ​ថា​បើ​យើង​ចាយ​អស់​យើង​នឹង​គ្មាន​អ្វី​យក​ទៅ​វិ​និយោគ មិន​វិនិយោគ​តើសង្ឃឹមអ្វី? មាន​ការរកស៊ីមួយ ល្អ​មើល​ជាង​មាន​Iphoneមួយ​ឆ្ងាយ​ណាស់។

២. យុវវ័យ​គិត​ថា​ការ​សិក្សា​គឺ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ចាំ​រៀន

នេះ​ជា​ការ​ពិត​ប៉ុន្តែ​មិន​មែន​ជា​កំហុសរបស់ពួកគេទាំងស្រុង​ទេ ពេលខ្លះ​យើង​គួរ​តែ​ស្ដី​បន្ទោស​ដល់​ប្រព័ន្ធ​អប់រំ​សាកល​ដែល​ សាលារៀន​មិន​អាច​ផ្ដល់​ឲ្យ​នូវ​វិធីសាស្ត្រ​ឈ្នះ​លុយ​ច្រើន​ឬ​ក្លាយ​ជា​សេដ្ឋី​ទ្រព្យសម្បត្តិ​វាល់លាន​ដែល​គ្រប់គ្នា​ចង់​បាន​នោះ​ទេ។

គួរ​ឲ្យ​ស្តាយយើងមិនដែលត្រូវបានបង្រៀន​ពី​របៀប​ធ្វើ​ឲ្យ​មាន​ទ្រព្យសម្បត្ដិ​នៅ​សាលារៀន​ដាច់ខាត​។ យើង​ត្រូវតែដឹងថាការ​សិក្សា​ពិតប្រាកដ​ចាប់ផ្ដើម​នៅ​ខាងក្រៅ​ជញ្ជាំង​នៃ​ថ្នាក់​រៀន​ឬ​សាកលវិទ្យាល័យ។ វា​ជា​ដំណើរការ​សិក្សា​ដែល​មិន​ធ្លាប់​មាន​យើង​ត្រូវ​តែ​បន្ត​ការ​សិក្សា​ជា​រៀងរាល់ថ្ងៃ។ “ ពិភព​ពិត” គឺ​ខុសគ្នា​ពី​ប្រព័ន្ធ​សាកល​វិទ្យាល័យ។ មនុស្ស​ជោគជ័យ​បន្ត​ការ​រៀនសូត្រ​សូម្បី​តែ​រាប់​ទសវត្ស​បន្ទាប់​ពី​ពួកគេ​បាន​ចាកចេញ​ពី​សាលារៀន​ ប៉ុន្តែ​គួរ​ឲ្យ​ឈឺចាប់​ណាស់ ​យុវជន​ជា​ច្រើន​សព្វថ្ងៃ​នេះ​ឈប់រៀន​ពី​ថ្ងៃ​ដែល​ពួកគេ​បញ្ចប់​ការ​សិក្សា​តែ​ម្តង ហើយ​ស្ពាយ​បរិញ្ញា​ប័ត្រ​អួតអាង​ដែល​នាំ​ទៅ​រក​ភាពក្រីក្រ ការខកចិត្តនិងជីវិតដែល Depression ។

ចូរ​អានសៀវភៅល្អ ៗ ស្តាប់ដាន​កម្មវិធីតាមអ៊ិនធើណេត និងរៀនសូត្រពីមនុស្សពិតៗ  យោងទៅតាម​គោលដៅ​ណាមួយ​ដែល​យើង​ចង់​សម្រេច​បាន​នៅ​ក្នុង​ជីវិត​ដូច​នរណា​ម្នាក់​ធ្លាប់​មាន​ពី​មុន​មក​រៀន​ពី​មនុស្ស​បែបនេះ​ជា​ជាង​ទ្រឹស្ដី។ អភិវឌ្ឍ​ខ្លួន​មិន​ត្រឹម​តែ​នៅ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​នៃ​ជីវិត​រស់នៅ។


៣. យុវវ័យ​មាន​ទំនោរ​បោះបង់​ចោល​ហើយ​ចុះចាញ់ងាយៗ

មនុស្សវ័យក្មេងភាគច្រើនបង្កើតទម្លាប់ឈប់ជក់បារីបាន​យ៉ាងងាយស្រួល តែ​មិនដឹងធ្វើម៉េច​ផ្តាច់វិញបានទេ។  គ្មាននរណាម្នាក់ក្លាយជាអ្នកមានទ្រព្យសម្បត្តិត្រឹមតែអត់ងងុយ​ ហើយតស៊ូ​ពេញមួយយប់ក៏បាន​ទៅហើយ​នោះទេប្អូន។ គ្រប់គ្នាបានដាក់ខ្លួន​គេ​ទៅក្នុងដំណើរជីវិត​មួយ​ដែល​ប្រើគំនិត ភ្នែក ត្រចៀក និងដៃ​មក​សាងសង់កន្លែងទីតាំង​មកបង្កើត យាន​សម្រាប់ធ្វើដំណើរទៅមុខដោយខ្លួនឯង ទាំងដោលផងចែវផង តាមកាលៈទេសៈដែលប្រឈម​​របួសផង​គ្រិច​ផង​ ​មុនពេលអាចក្លាយជានរណាម្នាក់។ គួរឱ្យស្តាយដែលយុវវ័យភាគច្រើនខកខានមិនបានមើលឃើញរូបភាពនេះ ហើយចង់ធ្វើពហិការបង្កើត​របៀប​ធ្វើ​ដំណើររហ័ស​ ផ្លូវវាង ផ្លូវថ្មី​ដែល​ឃើញមានគេដើរច្រើន បង្កើតទ្រព្យសម្បត្តិនឹង​អាលមាន​បាន​ភ្លាមៗ ដែលបណ្តាលឱ្យមនុស្ស​ជាច្រើន ធ្លាក់ចូល​ទៅក្នុងគន្លងបញ្ហា​ថ្មី ភាគច្រើនជារឿង​អាក្រក់អាចបំផ្លាញជីវិត ឬអនាគតទាំងស្រុងបាន ខុសពីមនុស្សជំនាន់មុន។ ជាការ​ងាយស្រួលណាស់ក្នុងការចាកចោលអ្វីមួយដែល​ពិបាកហើយយើងមិនជឿថាបានជោគជ័យ​។

ការឈប់សម្រាក ដើរលេង​សប្បាយ ហ៊ោកញ្ច្រៀវ ហាក់ដូចជាជម្រើសលឿនបំផុតនិងងាយស្រួលបំផុតដែរ តែ​ប្រសិនទម្លាប់បោះបង់​​នៅពេលដែលអ្វីៗតឹងណែនមិនទម្លាប់ប្រើ​សិល្បៈ​សម្រុះសម្រួល​ រកឱកាស​ផ្លាស់ប្តូរ ឬប្រឹងឱ្យអស់ពីលទ្ធភាព ក៏កុំភ្ញាក់ផ្អើលនៅពេលដែលមិនដែលស្គាល់​ពាក្យ​ថា មាន​អារម្មណ៍ល្អ។ អារម្មណ៍​ល្អគឺបានឆ្លងកាត់ការលំបាក ជោគជ័យ មិនមែនការ​បោះបង់កណ្តាលទីនោះទេ។

៤ យុវវ័យ​ទទួលយកអ្វីទាំងអស់ដែលស្របគំនិតខ្លួន

យើងត្រូវតែទទួលស្គាល់ថា មិនមានច្បាប់តឹងរឹងពេក​ឬធូរស្រាលពេកសម្រាប់ជីវិតមនុស្ស​នោះទេ។ មនុស្សវ័យក្មេងងាយនឹងចាញ់បោក​ បាន​ជាមនុស្សចាស់ចង់មាន​វិន័យច្រើនមកការពារពួកគេ។ ព្រោះ​យុវវ័យ​តែងយល់ថាងាយស្រួលជឿលើអ្វីដែលពួកគេត្រូវបានគេប្រាប់ដោយអ្នកដែលគេទុកចិត្ត​ ហើយ​មនុស្សវ័យក្មេងគឺងាយទុកចិត្ត​រូបភាព​ពណ៌សម្បុរល្អ។ ពួកគេជាវ័យ​ដែលពោរពេញទៅដោយការគិត ប៉ុន្តែតែងគិតថាគេ​គិតបានប្រសើរជាងមនុស្សជំនាន់មុនដូច្នេះគេមិនសូវ​ស្តាប់ពិសោធន៍​ទេ គេចង់ធ្វើវា ម៉្លោះហើយ ពេលខ្លះ​គេ​សង្ឃឹមខ្ពស់ពេក ​ខុសពីការពិត​ពេក​គេធ្លាក់ទឹកចិត្ត​មកវិញធ្ងន់។

៥ យុវវ័យ​ចូលចិត្ត​គិត​លើ​អ្វី​ដែលគ្មានការស្រាវជ្រាវ

មនុស្សវ័យក្មេងចូលចិត្ត​ចាប់អារម្មណ៍​ទៅក្នុងរឿងរ៉ាវ​ខ្លះទាំង​ដែលពួកគេមិនមានតម្រុយអំពីវាសោះ ពីព្រោះពួកគេឃើញមិត្តភក្តិពូកែជាងឬអ្នកណាផ្សេងជោគជ័យមុន។ ពួកគេខកខានមិនបានវិនិយោគពេលវេលានិងស្វែងរកឱ្យបាន​យល់ពីអ្វីដែលពួកគេត្រៀមនឹងចូលទៅប្រលូក​នោះនៅឡើយ   ព្រោះនេះជាវ័យរំភើប អន្ទះសារដែលតែងតែចង់បានការបំពេញចិត្តភ្លាមៗ។មនុស្សវ័យក្មេងតែងតែនៅក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការបង្កើតអាជីពជោគជ័យឱ្យបានឆាប់ រកលុយបានលឿននិងស្វែងរកដៃគូដ៏ល្អឥតខ្ចោះ ល្បីល្បាញលើសគេ ហើយមិនដឹងថា​រួចពីនោះ​ជីវិតនឹង​វិវត្តិទៅបែបណាឡើយ។

ចូរជៀសវាងការ​ចោល​ជំនាញស្រវាល្បិច ព្រោះ​ដែលមនុស្ស​គ្រប់រូបប្រាថ្នាចង់ទទួលជោគជ័យត្រូវតែធ្វើជាម្ចាស់លើអាជីព​ខ្លួនបានមិនមែន​ទៅរកខ្នងបង្អែកទាំងដែលខ្លួន​មិនមាន​អ្វី​សោះនោះទេ ។


៦ យុវវ័យ​គិតថាស្នេហាគ្រប់គ្រាន់ដើម្បីទ្រទ្រង់ទំនាក់ទំនងក្នុងជីវិត

ទំនាក់ទំនងយូរអង្វែងមិនត្រឹមតែទាក់ទងនឹងស្នេហាប៉ុណ្ណោះទេ។ ដៃគូរបស់យើង​ត្រូវចែករំលែកតម្លៃសំខាន់ៗនៃគោលបំណង គោលដៅ សេចក្តីសុបិន្តនិងសេចក្តីប្រាថ្នាផ្សេងទៀតនៃជីវិត​យើងទាំងទ្វេ​បានទៀត។ សេចក្ដីស្រឡាញ់ពិតជាមានគ្រឿងផ្សំសំខាន់ក្នុងការបង្កើតទំនាក់ទំនងតែ​ទោះយ៉ាងណាក៏ដោយមិនគ្រប់គ្រាន់ទេប្រសិន​បើ​នៅជាមួយគ្នា​ខុសគ្នាពេក ម្នាក់ល្ងង់ម្នាក់ចេះ​ ម្នាក់យល់ម្នាក់មិនយល់ ​ជីវិតនឹងមិនរលូន​បានព្រោះក្តីស្រលាញ់មួយ​មុខ​ឡើយ ​ពេលជីវិតមិនរលូន​ស្នេហា​ក៏ពិបាករក្សាបានដែរ៕

ប្រែសម្រួល៖សុភា

ប្រភព medium

ចុចអាន៖តួអង្គ​ភ័យ​រន្ធត់​នៅ​ក្នុង​សៀវភៅ​ប្រឌិត​​ ដែល​ធ្លាប់​មាន​ពិត​មែន​លើ​ផែនដី​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម