KPT+
គន្លឹះងាយៗ ៦ យ៉ាងវាយយកឈ្នះរយៈពេលឯកា
ភាពឯកោគឺជាកាខកចិត្ត ហើយក៏គ្មានគ្មាននរណាម្នាក់ចែករំលែកអារម្មណ៍ជាមួយយើងបានដូចគ្នា។ ការបដិសេធពីដៃគូ ការបែកបាក់ គឺជាហេតុផលទូទៅសម្រាប់ភាពឯកោនៅថ្ងៃនេះ។
សម្រាប់អ្នកដែលមានគ្រាលំបាកពេលនេះ សូមចាំថា គ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ អ្វីដែលសំខាន់ ត្រូវចងចាំគន្លឹះ ដើម្បីជម្នះភាពឯកា ៖
១. កុំផ្ដាច់ខ្លួនចេញពីអ្នកដទៃ

យើងភាគច្រើនរក្សារឿងគ្រប់យ៉ាងតែឯង ហើយក៏គ្មានមូលហេតុអីទៅប្រាប់នរណាម្នាក់ ពីអ្វីដែលយើងកំពុងឆ្លងកាត់ដែរ។ មួយទៀតយើងព្យាយាមរស់នៅក្នុងពិភពលោករបស់យើង ពីព្រោះខ្លាចថាអ្នកដទៃ អាចមិនស្ដាប់ឬសើចចំអកដាក់យើង។
បន្ទាប់មកយើងក៏ចាប់ផ្ដើមសាងសង់ជញ្ជាំង ដោយមិនលាយជាមួយអ្នកដទៃ។ កុំធ្វើបែបនេះ វានឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ ចេញពីផ្ទះ ហើយព្យាយាមនិយាយជាមួយមនុស្សគ្រប់គ្នា។
២. រក្សាខ្លួនឲ្យរវល់
កុំអង្គុយទំនេរ ធ្វើអ្វីដែលអាចធ្វើឲ្យយើងរីករាយជាមួយអ្នកដទៃ។ ទៅមើលភាពយន្តជាមួយមិត្តភ័ក្ដិ ស្ដាប់ក្រុមតន្ត្រីដែលចូលចិត្ត ឬទៅខាងក្រៅ។ សាកល្បងអ្វីដែលថ្មី រៀនភាសាថ្មី ចូលរួមក្នុងថ្នាក់តន្ត្រី ប្រសិនបើចាប់អារម្មណ៍នឹងតន្ត្រី។
ធ្វើរឿងទាំងនេះ យើងនឹងរកឃើញមិត្តភ័ក្ដិថ្មី ហើយចំណាប់អារម្មណ៍ទាំងនោះអាចជួយយើងរួចផុតពីភាពឯកោ។
៣. មានចិត្តល្អចំពោះខ្លួនឯង

ប្រហែលជាមិនអីទេ ដែលត្រូវច្របូកច្របល់ ខឹង ជាប់គាំង ឈឺចាប់និងយំ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺត្រូវបង្ហាញចិត្តល្អចំពោះខ្លួនឯង ហើយបដិសេធមិនអនុញ្ញាតឲ្យអារម្មណ៍អវិជ្ជមានធ្វើមកធ្វើសង្គ្រាមជាមួយខ្លួនឯង។
ត្រូវពោលពាក្យសរសើរខ្លួនឯងថា ខ្ញុំអស្ចារ្យណាស់ ខ្ញុំសមនឹងទទួលបានការស្រឡាញ់ ខ្ញុំល្អគ្រប់គ្រាន់ហើយ ខ្ញុំត្រូវតែមានចិត្តល្អចំពោះខ្លួនឯង។
៤. គ្រប់គ្នាត្រូវតែតស៊ូជាមួយភាពឯកោទាំងអស់
ត្រូវយល់ថា មនុស្សគ្រប់គ្នាឆ្លងកាត់គ្រាលំបាកដូចគ្នា។ យើងមិនបាននៅម្នាក់ឯងទេ នេះជាអ្វីដែលយើងទាំងអស់គ្នាបានឆ្លងកាត់។ កន្លែងដំបូងដែលយើងចាញ់ក្នុងសមរភូមិ គឺស្ថិតនៅក្នុងគំនិតរបស់យើង។ ចាប់ផ្ដើមផ្លាស់ប្ដូរគំនិតខ្លួនឯង នោះយើងនឹងឃើញការផ្លាស់ប្ដូរនៅក្នុងខ្លួនមិនខាន។
៥. និយាយជាមួយនរណាម្នាក់ដែលទុកចិត្ត

នៅពេលណាដែលយើងមានអារម្មណ៍ឯកោ សូមចែករំលែកបញ្ហាជាមួយមនុស្សដែលយើងចូលចិត្តនិងទុកចិត្តបាន។ ចែករំលែកបញ្ហារបស់យើងជាមួយនរណាម្នាក់ដែលសមសក្ដិនឹងស្ដាប់ ហើយមិនធុញទ្រាន់យើង នោះដូចជាដកបន្លាចេញពីទ្រូង។
៦. អធិស្ឋាន
ការអធិស្ឋានគឺជាវិធីសាមញ្ញបំផុត ដើម្បីយកឈ្នះភាពឯកោ។ យើងទាំងអស់គ្នាឆ្លងកាត់ពេលវេលាដ៏លំបាកនៅក្នុងជីវិត ប៉ុន្តែទាំងនេះគឺជាការធ្វើតេស្ត ដែលដាក់ឲ្យ យើងកាន់តែរឹងមាំឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehacks
ចុចអាន៖អ្វីដែលនារីៗចង់បានពីបុរសជាដៃគូ មិនមែនស្នេហាមួយមុខតែជាមនុស្សម្នាក់…
ចុចអាន៖បើមិនចង់បាក់មុខណាត់ជួបគ្នាលើកដំបូង មិនគួរធ្វើរឿងប៉ុន្មានយ៉ាងនេះទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


