Connect with us

KPT+

អ្វី​ដែល​នារី​ៗចង់​បាន​ពី​បុរស​ជា​ដៃគូ​​ មិនមែន​ស្នេហា​មួយ​មុខ​តែ​ជា​មនុស្ស​ម្នាក់​…​

បានផុស

នៅ

ជា​មនុស្ស​ម្នាក់ដែលស្រលាញ់នាង មិនមែនស្នេហាបែបទទឹងទិសគ្មានហេតុផល ប៉ុន្តែជីវិត​មិន​តែងតែ​ផ្ដល់​ឲ្យ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ចង់​បាន​ទេ។ ​ នោះ​ហើយ​ជា​មូលហេតុ​​សំខាន់​សម្រាប់​អ្នក ​ក្នុង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​​មាន​ និង​ត្រូវ​រៀន​ដោះស្រាយ​បញ្ហា​នៃ​មហិច្ឆតា​​ខ្លួន។

ត្រូវ​ចងចាំ​ថា​ស្នេហា​គឺ​ការ​រើស​យក​មាន​ក្ដី​សុខ​ព្រម​គ្នា មិន​បាន​ធ្វើ​តែ​ម្ខាង ឯ​ម្ខាង​ទៀត​ជា​តួឯក។ ស្នេហា​គ្មាន​ពាក្យ​ឡើយ រាជបុត្រ និង ម្ចាស់ក្សត្រី គ្រប់គ្នា​គឺ​ជា​រាស្ត្រ​សាមញ្ញ រស់នៅ​ច្នៃ​គ្នា​ទៅវិញ​ទៅមក។

ទោះ​យ៉ាងណា​ ​មាន​រឿង​​ខ្លះ​ៗ​ដែល​នារី​ម្នាក់ៗ​សក្ដិសម​នឹង​ទទួល​បាន​ពី​បុរស​ជា​គូ​ខ្លាំង​បំផុត មិនមែនត្រឹមស្នេហាមួយមុខ ។

១. ​​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​របស់​នាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ក្នុង​ទំនាក់ទំនង​ណា​មួយ ​មុន​សេពគប់​នរណា​ម្នាក់ ​ខាង​នារី​សម​នឹង​ទទួល​បាន​ពី​បុរស​ ដែល​បាន​បន្ថែម​តម្លៃ​ដល់​ជីវិត​របស់​នាង​។ មិនមែន​ជា​មនុស្ស​ដែល​ម្ដង​មក​ ម្ដង​ទៅ​ក្នុង​ជីវិត​​នាង​ដូច​អំពិលអំពែក​នោះ​ទេ។ ស្រលាញ់​គ្នា​ត្រូវ​សប្បាយ​តាំង​ពី​ដំបូង​ មិនមែន​បើក​ឆាក​ភ្លាម​នាំ​ភ្លើង​ចូល​ខាង​ក្នុង​ឲ្យ​ម្នាក់​ណា​ទេ។

២. ​បុរស​ដែល​នឹក​នាង​ពេល​ណា​ដែល​មិន​នៅ​ជិត​គ្នា

គាត់​គួរ​តែ​ជា​មនុស្ស​ម្នាក់ ​ដែល​តែងតែ​ប្រាថ្នា​ចង់​បាន​វត្តមាន​របស់​នាង​នៅ​ជុំវិញ​ខ្លួន និង​តែង​ចង់​នៅ​ក្បែរ​នាង​ជានិច្ច​ ពេល​ដែល​នាង​មាន​បញ្ហាឬ​រឿង​អ្វី​មួយ។

. ​បុរស​ម្នាក់​ដែល​តែងតែ​យកចិត្តទុកដាក់​ព្យាបាល​នាង

បុរស​ម្នាក់​នោះ​គួរ​តែ​ព្យាបាល​នាង​ដោយ​យកចិត្តទុកដាក់​បំផុត។ ហើយ​គាត់​គួរ​តែ​គោរព​នាង​និង​ស្រឡាញ់​នាង​ឲ្យ​អស់​ពី​សមត្ថភាព។ បុរស​មិន​គួរ​ធ្វេសប្រហែស​នឹង​វិធី​ដែល​គេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នាង​ទេ ​គាត់​គួរ​តែ​ប្រព្រឹត្ត​ខ្លួនឯង​ ជា​បុរស​សុភាព​រាបសា​ជានិច្ច។

៤. បុរស​ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​ប្រសើរ

នាង​សម​នឹង​នៅ​ជាមួយ​បុរស​ម្នាក់​ ដែល​អាច​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន ​ទាំង​ចំណេះដឹង​និង​ជំនាញ​ផ្សេងៗ។ គាត់​គួរ​តែ​ជា​មនុស្ស​ប្រុស​ដែល​លើកទឹកចិត្ត​ឲ្យ​នាង​ចេះ​កែលំអ​ចំណុច​ខ្វះខាត​ មិនមែន​ជំរុញ​ធ្វើ​រឿង​មិន​គប្បី​ណាមួយ​ ហើយ​នាង​ក៏​ត្រូវ​ជា​មនុស្ស​​ពូកែ​សម្រាប់​គាត់​និង​សម្រាប់​ខ្លួន​នាង។

. បុរស​ដែល​ធ្វើ​ដូច​គាត់​ចង់​បាន​នាង​ពិតមែន

នាង​សម​នឹង​នៅ​ជាមួយ​បុរស​ម្នាក់​ដែល​ធ្វើសកម្មភាព​ដូច​ដែល​គាត់​ចង់​បាន​នាង​ពិតៗ។ មិនមែន​ក្លែង​បន្លំ​ឬ​និយាយ​ឲ្យ​រួច​តែ​មាត់​ បាន​តែ​ពី​ដំបូង​ឡើយ។  គាត់​គួរ​តែ​ជា​បុរស​ម្នាក់​ដែល​ព្យាយាម​ធ្វើ​ឲ្យ​នារី​ម្នាក់​នោះ​ ជា​មនុស្ស​ស្រី​ដែល​ក្លាហាន ​ហើយ​មើលថែ​ការពារ​​រក្សា​នាង​នៅ​ក្នុង​ជីវិត​របស់​គាត់​ ដូច​ដែល​ធ្លាប់​​និយាយ​កន្លង​មក។

៦. ​បុរស​ម្នាក់​ដែល​និយាយ​រឿង​អនាគត​ជាមួយ​នាង

បុរស​ម្នាក់​ដែល​ចេះ​គិត​គូ​និង​បាន​រៀបចំ​ផែនការ​នា​ពេល​អនាគត​ជាមួយ​នាង ​​គឺ​ពិតជា​អ្វី​ដែល​នារី​គួរ​ចង់បាន​និង​មាន​មោទនភាព​ជាមួយ​ ហើយ​នាង​ក៏​មិន​ខ្លាច​ក្នុង​ការ​លះបង់​ពេលវេលា​ ដើរ​ទៅមុខ​ជាមួយគ្នា​ដែរ។

៧​ បុរស​ដែល​ឈរ​នៅ​កណ្ដាល​គ្រប់​រឿង

ស្នេហា​អាច​ថា​ងប់ងុល​ពី​ដំបូង​ ពេល​ស្រលាញ់​ទោះ​ម្ខាង​ខុស​ក៏​មិន​មិន​សូវ​ឃើញ​ឬ​ឃើញ​ហើយ​ហីៗ។ តែ​ពេល​បាន​ចាប់ផ្ដើម ​កំហុស​តាំង​គរ​ដូច​ភ្នំ​ ហើយ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក។​ មនុស្ស​ស្រី​មិន​ចង់​បាន​បុរស​គ្មាន​ទំនួល​ខុស​ត្រូវ​បែប​នេះ ​មក​ធ្វើ​ជា​ឪពុក​កូន​គេ​ទេ។ បុរស​ល្អ​ត្រូវ​តែ​គោរព​គ្រួសារ​ខ្លួនឯង​​និង​នាង​ដែរ​ មិន​មែន​ស្រលាញ់​ហើយ​ភ្លេច​អស់​អ្នក​ធ្លាប់​រាប់រក​ជា​ញាតិ​ឡើយ។ បើ​ចឹង​ដដែល​ មិន​យូរ​បុរស​នឹង​ភ្លេច​នាង​ឬ​នាង​អាច​ធុញ​នឹង​បុរស​វិញ ​ដែល​សាង​ភាព​មិន​ល្អ​មក​កាន់​នាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖relrules

ចុចអាន៖ហេតុអ្វី​មនុស្ស​ជា​ច្រើន​ប្រើ​ជីវិត​ខុស​ព្រោះ​រត់​តាម​ភាព​លោភលន់?

ចុចអាន៖៦ យ៉ាង​ ​ពង្រឹង​ទំនាក់ទំនង​ដៃគូ​កាន់​តែ​ជិត​ស្និទ្ធ​ទ្វេគុណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម