KPT+
ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាកល្បងវិធីសាស្ត្រនេះ
បញ្ហាជ្រុះសក់ ច្បាស់ណាស់ជាកង្វល់សម្រាប់យើងគ្រប់គ្នា។ អត្ថបទនេះនឹងណែនាំតិចនិកខ្លះៗ ជួយដោះស្រាយបញ្ហាសក់ជ្រុះ។
១- កែតម្រូវរបបអាហារ

កង្វះសារធាតុរ៉ែខនិជ អាចបណ្តាលឲ្យសក់ជ្រុះកាន់តែច្រើន។ ហេតុនេះ ត្រូវបញ្ចូលអាហារសម្បូរជាតិដែក ដូចជា ថ្លើម បន្លែបៃតង សាច់សត្វ ពិសេសសាច់ក្រហម គ្រាប់ធញ្ញជាតិ និងផលិតផលពីសណ្តែកសៀង។ យ៉ាងណា កុំភ្លេចជាតិប្រូតេអ៊ីន និងស័ង្កសីផង ខណៈអាហារមានជាតិស័ង្កសីខ្ពស់ មាន ស្រូវសាលី គ្រាប់ល្ពៅ ស៊ុតលឿង និងពពួកខ្យងខ្ចៅ។
២- សាកល្បងអាហារបំប៉ន
បើពិបាកញ៉ាំអាហារមានផ្ទុកជាតិស័ង្កសី និងជាតិដែក ឲ្យបានគ្រប់គ្រាន់ អាចប្រើថ្នាំបំប៉ន ដើម្បីរក្សាជីវជាតិចិញ្ចឹមទាំងនេះ។ យើងអាចរកបានយ៉ាងងាយស្រួលពពួកថ្នាំបំប៉នទាំងនេះ តាមហាងលក់អាហារសុខភាព ឬឱសថស្ថានណាមួយ តែត្រូវប្រាកដថា យើងបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន ដើម្បីសុវត្ថិភាព។
៣- កក់សក់ជាមួយទឹកត្រជាក់

អ្នកជំនាញសុខភាពសក់មួយចំនួនជឿថា បើយើងកក់សក់ជាមួយទឹកត្រជាក់ នោះស្រទាប់កោសិកាខាងក្រៅសក់ នឹងបិទជិត ហើយរីកប៉ោងបន្តិច ជួយសក់ទាំងមូលមើលទៅរាងក្រាស់ជាងមុន។
៤- ចាក់ថ្នាំស្តេរ៉ូអ៊ីត
ថ្នាំស្តេរ៉ូអ៊ីត អាចចាក់ផ្ទាល់ចូលទៅក្នុងតំបន់ទំពែក ជ្រុះសក់ ដើម្បីជំរុញឲ្យសក់ដុះលូតលាស់ឡើងវិញ។ ការចាក់ថ្នាំនេះ ការពារអង់ទីករ មិនឲ្យវាយប្រហារដល់គល់សក់បាន។ ទោះយ៉ាងណា វិធីនេះ គឺមានការឈឺចាប់ខ្លាំង ហើយមានប្រសិទ្ធភាពសម្រាប់តែអ្នកមានក្បាលទំពែកតូចៗប៉ុណ្ណោះ។
៥- ថ្នាំស្តេរ៉ូអ៊ីតសម្រាប់លេប

ការប្រើថ្នាំស្ដេរ៉ូអ៊ីតតាមវេជ្ជបញ្ជាពេទ្យ អាចរារាំងការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន អាចបង្ការបញ្ហាសក់ស្តើងបាន ព្រោះស្រីៗជ្រុះសក់ អាចនឹងមានទំនាក់ទំនងអ្វីម្យ៉ាងជាមួយអ័រម៉ូននេះ។ ស្រីៗព្យាបាលតាមវិធីនេះ ភាគច្រើនឃើញភាពប្រសើរឡើងក្នុងអំឡុង ៣-៦ ខែ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សក់ជ្រុះជួនកាលអាចមកពីទម្លាប់របស់យើង
ចុចអាន៖ មិនបាច់ចាយលុយច្រើនលើផលិតផល សាកវិធីធ្វើឲ្យសក់ដុះលឿន តាមបែបធម្មជាតិក៏អាចធ្វើបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


