KPT+
មិនបាច់ចាយលុយច្រើនលើផលិតផល សាកវិធីធ្វើឲ្យសក់ដុះលឿន តាមបែបធម្មជាតិក៏អាចធ្វើបាន
សក់វែងមានសុខភាពល្អ ជាភាពស្រស់ស្អាតមួយជ្រុងរបស់ស្រីៗគ្នាយើង។ មានសុភាពនារីមួយចំនួនចង់បានសក់ស្អាតវែង ដោយព្យាយាមទិញផលិតផលថែសក់ស្ទើរតែគ្រប់ម៉ាក និងថ្លៃៗ ប៉ុន្តែជួនកាលប្រើមិនត្រូវនឹងស្បែកក្បាលទៅទៀត។ ឈប់បារម្ភទៅ! សាកអនុវត្តគន្លឹះប៉ុន្មាននេះ ធានាថា សក់ស្រីៗយើងនឹងដុះវែងរហ័ស ហើយមានសុខភាពល្អថែមទៀត។
ម៉ាស្សាស្បែកក្បាល
គ្នាយើងសុខចិត្តចំណាយពេលវេលានិងលុយច្រើនទៅលើផលិតផលថែទាំសក់ តែភ្លេចគិតដល់ស្បែកក្បាលដែលជាកន្លែងលូតលាស់របស់វា។ ការស្រាវជ្រាវនិយាយថា ការម៉ាស្សាស្បែកក្បាលមានប្រសិទ្ធិភាពលើអរម៉ូនស្ត្រេស សំពាធឈាម និងចង្វាក់បេះដូង។ ដូច្នេះវិធីសាមញ្ញដើម្បីជួយឲ្យសក់ដុះល្អ គឺម៉ាស្សាស្បែកក្បាល។ ការម៉ាស្សាបែបនេះនឹងជួយបង្កើនលំហូរឈាមទៅកាន់ស្បែកក្បាល បង្កើនភាពរឹងមាំនៃឬសសក់ និងជួយឱ្យសារធាតុចិញ្ចឹមឈានដល់ឫសសក់បានលឿន។
ប្រើម៉ាសពងមាន់

ស៊ុតមាន់មានផ្ទុកប្រូតេអ៊ីនដែលជួយពង្រឹង ចិញ្ចឹម និងព្យាបាលសក់បានយ៉ាងល្អ។ លើសពីនេះទៀត វាអាចជួយទប់ស្កាត់ការកើតអង្គែផងដែរ។
ដើម្បីធ្វើម៉ាស់ស៊ុតមាន់ ត្រូវលាយស៊ុតពីរគ្រាប់ជាមួយប្រេងអូលីវពីរស្លាបព្រា និងបន្ថែមទឹកកន្លះពែងលាយឲ្យខាប់។ លាបម៉ាសជាមួយសក់ស្ងួត ហើយទុកវា ៣០ នាទី រួចកក់សាប៊ូលាងចេញដូចធម្មតា។
ពិនិត្យមើលថ្នាំប្រើប្រាស់
ថ្នាំពេទ្យមួយចំនួន ត្រូវបានគេដឹងថា ជាមូលហេតុនៃការជ្រុះសក់។ ប្រភេទថ្នាំទាំងនោះរួមមាន ថ្នាំប្រឆាំងនឹងសំពាធឈាម កូលេស្តេរ៉ុលឬ Statin ទីរ៉ូអ៊ីត ថ្នាំពន្យារកំណើត តេស្តូស្តេរ៉ូន និងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តមួយចំនួនទៀត។ ដូចនេះ សូមប្រយ័ត្ន និងគួរតែពិភាក្សាពីផលប៉ះពាល់ជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំណាមួយ។
លាងជម្រះសក់ជាមួយទឹកត្រជាក់
ការប្រើទឹកក្តៅនៅពេលកក់សក់ អាចបណ្តាលឲ្យស្ងួតស្បែកក្បាល។ ប៉ុន្តែការលាងជម្រះជាមួយទឹកត្រជាក់នឹងជួយពង្រឹងឫសសក់បានល្អ។ ទឹកត្រជាក់ជាជម្រើសល្អបំផុតដើម្បីជួយដោះស្រាយបញ្ហាសក់បាន រីឯទឹកក្តៅឧណ្ហៗ ជាជម្រើសល្អបន្ទាប់។
ប្រើប្រេងល្ហុងក្តៅ

ប្រេងល្ហុងជួយប្រឆាំងនឹងផ្សិត បាក់តេរី ព្រមទាំងជួយសក់ឲ្យលូតលាស់។ វាសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៦ វីតាមីន អ៊ីប្រូតេអ៊ីន និងសារធាតុចិញ្ចឹមផ្សេងទៀតដែលអាចជ្រាបចូលស្បែកក្បាលជួយផ្ដល់រក្សាសំណើមដល់ស្បែក ធ្វើឲ្យសក់ដុះល្អនិងទន់រលោង។
យើងគ្រាន់តែប្រើប្រេងល្ហុងក្តៅឧណ្ហៗម៉ាស្សាស្បែកក្បាល រុំឲ្យជិតទុក ១៥ នាទី រួចទឹកចេញជាការស្រេច។
ជៀសវាងការជក់បារី
ការជក់បារីធ្វើឲ្យឈាមហូរមិនឈប់ដល់ស្បែកក្បាលនិងឫសសក់ដែលជាហេតុធ្វើឱ្យកម្រិតអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមសំខាន់ៗដែលសក់និងស្បែកក្បាលត្រូវការមាន សុខភាពពុំល្អ។ មិនតែប៉ុណ្ណោះជាតិពុលដែលបណ្តាលមកពីការជក់បារីក៏អាចជ្រាបចូលទៅក្នុងឫសសក់បង្អាក់ការលូតលាស់ផងដែរ។
ចៀសវាងការផ្លុំសក់

ការផ្លុំសក់នឹងម៉ាស៊ីនសម្ងួត ឬប្រើឧបករណ៍ធ្វើម៉ូដសក់ផ្សេងទៀត ពិតជាអាចបំផ្លាញសក់ ដោយធ្វើឲ្យវាស្ងួត បែកចុង និងផុយងាយដាច់ ។ សូមព្យាយាមសម្ងួតសក់តាមធម្មតា ដោយចៀសវាងការផ្លុំជាមួយខ្យល់ស្ងួត និងចៀសវាងប្រើឧបករណ៍កម្ដៅផ្សេងៗ។
ចៀសវាងកក់សក់ញឹកញាប់
ការកក់សក់ច្រើនដងពេក អាចបណ្តាលឲ្យសក់ស្ងួត និងផុយស្រួយ ព្រោះការកក់សក់ញឹកធ្វើឲ្យបាត់បង់ប្រេងធម្មជាតិដែលមាននៅក្នុងសរសៃសក់។
ឧស្សាហ៍កាត់សក់
វាអាចស្ដាប់ទៅ ដូចជាមិនល្អសោះ ខណៈចង់បានសក់ដុះវែងបែរជាឲ្យឧស្សាហ៍កាត់ទៅវិញ។ ប៉ុន្តែការកាត់សក់ជាទៀងទាត់ដោយតម្រឹមសក់បែកចុង វាធ្វើឲ្យសក់លូតលាស់ល្អ។ គ្នាយើងគួរតែកាត់សក់ឲ្យបានរៀងរាល់ ៦ សប្តាហ៍ ឬ ៣ ខែ ឬ ៦ ខែម្ដង ទើបជាការល្អ។
គេងជាមួយខ្នើយទន់ៗ
ខ្នើយទន់ៗ ឬក្រណាត់សូត្រល្អបំផុតសម្រាប់សុខភាពសក់ ព្រោះវានឹងជួយស្រូបយកជាតិសើមចេញពីសក់ និងធ្វើឲ្យសក់ទន់ល្មើយ។
កុំស្ត្រេសច្រើន
ការពិតដែលថាស្ត្រេសអាចជះឥទ្ធិពលដល់រាងកាយតាមវិធីច្រើនយ៉ាង។ ជាធម្មតាភាពតានតឹងធ្ងន់ធ្ងរឬស្ត្រេសរ៉ាំរ៉ៃ នឹងបណ្តាលឲ្យជ្រុះសក់។ ហេតុនេះ ព្យាយាមរក្សាកម្រិតស្ត្រេសឲ្យតិចបំផុត ដោយចំណាយពេលពីរបីនាទីក្នុងមួយថ្ងៃដើម្បីធ្វើសមាធិ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BYRDIE
ចុចអាន៖មុនពេលហ៊ានចាក់ឬលេប Gluta បានដឹងពីការពិតគួរព្រឺខ្លាចនេះឬនៅ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


