KPT+
បុរសៗសក់ពូកែជ្រុះ សឹងរាល់ថ្ងៃ ប្រើតិចនិកនេះ ធានារឹងមាំ រលាស់ជាងមុន
ជាការពិត ប្រវែងសក់ មិនមែនជាសូចនាករនៃការថែរក្សាសក់នោះទេ។ ព្រោះចំណុចសំខាន់បំផុត គឺការថែរក្សាស្បែកក្បាល និងសក់ឲ្យបានត្រឹមត្រូវ ដើម្បីជួយឲ្យសក់រឹងមាំ។
ខាងក្រោម ជាវិធី ៧ យ៉ាង ដើម្បីថែរក្សាឲ្យរឹងមាំ ៖
១ ស្គាល់សក់ខ្លួនឯងឲ្យច្បាស់
មិនមែនមនុស្សទាំងអស់ នៅលើពិភពលោក មានសក់ដូចគ្នានោះទេ ។ រឿងដំបូងដែលអ្នកគួរយកចិត្តទុកដាក់ គឺប្រភេទ និង លក្ខខណ្ឌនៃសក់។ តើក្រាស់ឬស្ដើង ជាឧទាហរណ៍ អ្នកដែលមានសក់ស្ដើង និងល្អ គឺសមរម្យសម្រាប់ស្ទិលម៉ូដសក់ខ្លី។ ព្រោះវាធ្វើឲ្យមើលទៅក្រាស់ និងមានទម្ងន់ ។ សម្រាប់អ្នកដែលមានសក់ក្រាស់ និងត្រង់ អាចជ្រើសរើសម៉ូដសក់បានច្រើនប្រភេទ។
អ្នកដែលមានសក់រលក គួរយកចិត្តទុកដាក់លើប្រវែងសក់របស់ពួកគេ ហើយមិនគួរកាត់ខ្លីពេកទេ។ ការយល់ដឹងអំពីស្ថានភាពសក់របស់អ្នក ក៏អាចជួយក្នុងការសម្រេចចិត្ត លើផលិតផលថែរក្សាសក់ និងរចនាប័ទ្មត្រឹមត្រូវផងដែរ។
២ មុននឹងកក់សក់ អ្នកគួរតែលាងសម្អាតនឹងទឹកធម្មតា
លាងសម្អាតសក់ មិនខុសពីការលាងរថយន្តឲ្យស្អាតនោះទេ។ ព្រោះត្រូវចាប់ផ្ដើមប្រើទឹកស្អាតលាងសម្អាតធូលី ដែលជាប់ចេញជាមុនសិន។ បន្ទាប់មកចាប់ផ្ដើម ប្រើសាប៊ូកក់សក់ដើម្បីសម្អាតសក់។
៣ ជ្រើសរើសផលិតផលឲ្យត្រឹមត្រូវ
ការប្រើសាប៊ូកក់សក់ធម្មតា មិនខុសពីការលាងរថយន្តជាមួយសាប៊ូធម្មតានោះទេ។ ព្រោះមានសារធាតុផ្សំ ដែលមិនអាចចិញ្ចឹមស្បែកក្បាល និងសក់បានយ៉ាងមានប្រសិទ្ធភាព។ ជាដំបូង អ្នកគួរតែជ្រើសរើសចំណុចខ្លាំងរបស់សាប៊ូកក់សក់ដែលត្រូវប្រើប្រាស់ ថាតើវាបំពេញតម្រូវការរបស់អ្នកឬអត់។ ព្រោះសាប៊ូកក់សក់ខ្លះ ជួយតែសំណើម ប៉ុន្តែមិនអាចគ្រប់គ្រងជាតិខ្លាញ់ នៅលើស្បែកក្បាលបានទេ។
លើសពីនេះ ចៀសវាងសាប៊ូមានផលចំណេញពីរមុខ បានទាំងកក់ និងបំប៉នក្នុងពេលតែមួយ ដែលមិនឃើញលទ្ធផលទាល់តែសោះ។ ជាការល្អបំផុត គឺចំណាយពេលបន្តិច ដើម្បីអានស្លាកផលិតផល ឬធ្វើការស្រាវជ្រាវមួយចំនួន មុនពេលនឹងទិញ។
៤ កុំប្រើផលិតផលបន្ទន់ ដោយផ្ទាល់លើស្បែកក្បាល
របៀបប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ គួរចាក់ ឬច្របាច់លើបាតដៃជាមុនសិន ហើយត្រដុសថ្នមៗ រហូតដល់មានពពុះ រួចលាបវាឲ្យសព្វពេញស្បែកក្បាល និងសក់សើមដើម្បីប្រសិទ្ធភាព។ ម៉ាស្សាស្បែកក្បាលថ្នមៗ ឲ្យបានហ្មត់ចត់។ កុំប្រើក្រចក ដើម្បីកោសស្បែកក្បាលខ្លាំងៗ ព្រោះវាអាចបណ្ដាលឲ្យរលាក។ បន្ទាប់មក លាងសម្អាតសាប៊ូចេញជាមួយនឹងទឹកសីតុណ្ហភាពធម្មតា។ ដោយសារតែទឹកដែលមានសីតុណ្ហភាពខ្ពស់ អាចធ្វើឲ្យសក់របស់អ្នកខូច។
៥ កុំកក់សក់រាល់ថ្ងៃ
ការកក់សក់ជារៀងរាល់ថ្ងៃ អាចប៉ះពាល់ដល់ស្បែកក្បាល។ ដោយសារតែការប្រើប្រាស់សាប៊ូកក់ សក់ញឹកញាប់ ធ្វើឲ្យស្បែកក្បាលស្ងួត បាត់បង់តុល្យភាពសំណើម។ ទាំងនេះ នឹងបណ្ដាលឲ្យអង្គែស្បែកក្បាល និងជ្រុះសក់ញឹកញាប់ លែងរឹងមាំ។
៦ កុំចូលគេង ប្រសិនបើសក់សើម
សក់សើមហើយចូលគេង ស្រដៀងនឹងការអញ្ជើញមេរោគចូលក្នុងស្បែកក្បាល ឬមានក្លិនស្អុយ ហើយក៏ក្លាយជាមូលហេតុមួយទៀត នៃការជ្រុះសក់។ ដូច្នេះ អ្នកគួរផ្លុំសក់ឲ្យស្ងួតភ្លាមៗ បន្ទាប់ពីកក់សក់ ដើម្បីជួយរក្សាមាត្រសក់ឲ្យបិទ និងកាត់បន្ថយបាក់តេរី និងញើស។
៧ កុំភ្លេចទៅហាងកាត់សក់រៀងរាល់ ៤-៦ សប្តាហ៍
បុរសត្រូវដឹងខ្លួនឯងថា គួរកាត់សក់ពេលណា ដោយមិនចាំបាច់ឲ្យអ្នកណាប្រាប់។ អ្នកអាចមើលឃើញដោយខ្លួនឯង នូវប្រវែងសក់ពីក្រោយត្រចៀកដល់ក ឬស្ទីលសក់ ហើយមានអារម្មណ៍ថា វាមិនមែនជារាង វាប្រហែលជាដល់ពេលកាត់សក់ ដើម្បីទទួលបានស្ទីលសក់មកវិញ ឬធ្វើឲ្យសក់កាន់តែលូតលាស់ជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៥ យ៉ាងដើម្បីឲ្យសក់នៅបន្តលូតលាស់ក្រោយវ័យ ៤០ ឆ្នាំ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ