KPT+
រុក្ខជាតិ ៥ ប្រភេទ បំបាត់ភាពថប់បារម្ភក្នុងបន្ទប់គេង និងជាឱសថទិព្វព្យាបាលរោគដេកមិនលក់
ការដាក់ដាំលម្អរុក្ខជាតិ មិនមែនចេះតែដាំឲ្យល្អមើលទេ យើងក៏ត្រូវចេះជ្រើសរើសមួយណាមានប្រយោជន៍ ជួយដល់បញ្ហាដំណេក និងឲ្យអារម្មណ៏ស្រស់ស្រាយក្នុងសម័យកូវីដនេះដែរ។
ខាងក្រោមនេះ ជារុក្ខជាតិនាំមកនៅខ្យល់អុកស៊ីសែនពេញលេញ និងជាជំនួយនៅពេលយើងឈឺថ្កាត់ លើមុខរបួសតិចតួចបាន។
១ ផ្កាឡាវេនឌ័រ

គឺរុក្ខជាតិសម្រាប់បំបាត់ភាពតានតឹង និងការគេងមិនលក់រាល់យប់។ ការដាក់តាំងឬដាំលម្អផ្កាប្រភេទនេះក្នុងបន្ទប់គេង អាចជួយឲ្យអារម្មណ៍របស់អ្នកបានធូរស្បើយ ពីការការងារខាងក្រៅ។ ជាពិសេស គឺរឿងមិនសប្បាយចិត្ត អារម្មណ៍ធុញថប់ និងការធ្លាក់ទឹកចិត្តជាដើម។
២ ផ្កាម្លិះ

ក្លិនដ៏ស្រស់ស្រាយស្រទន់និងឈ្ងុយឈ្ងប់របស់ម្លិះ គឺជាឱសថទិព្វដ៏សក្ដិសិទ្ធិសម្រាប់សណ្ដំការគេងឲ្យលង់លក់ស្រួលគ្មានសំឡេងរំខាន។ ក្រៅពីនោះ រុក្ខជាតិដ៏ក្រអូបនេះ ជួយបន្ធូរអារម្មណ៍តានតឹង បង្កើនអារម្មណ៍ឲ្យស្រស់ស្រាយ។ អ្នកអាចដាក់ផ្កាម្លិះមួយផើងក្នុងបន្ទប់គេង នៅក្បែរបង្អួច ហើយស្រោចទឹករាល់ថ្ងៃក្នុងអំឡុងពេលចេញផ្កា។
៣ ប្រទាលម្លូមាសម្លូប្រាក់

ជារុក្ខជាតិដែលល្អបំផុត សម្រាប់បន្សុទ្ធបរិយាកាស និងសម្រួលការគេងលក់ ហើយក៏ងាយនឹងថែទាំ គឺស្រោចទឹកតែម្ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍៕
រុក្ខជាតិនេះ ងាយលូតលាស់ និងរំលេចសម្រស់បន្ទប់គេងឲ្យកាន់តែស្រស់ស្អាត។ ប៉ុន្តែក៏ត្រូវប្រយ័ត្នចំពោះក្មេងតូចៗ ត្រូវព្យួរឲ្យខ្ពស់និងឆ្ងាយពីដៃក្មេង ដោយសារវាមានជាតិពុលដែលអាចបង្កគ្រោះថ្នាក់។
៤ ប្រទាលពស់

ជារុក្ខជាតិដែលជួយឲ្យអ្នកគេងបានលក់ស្រួល ព្រោះវាជួយបឺតស្រូបយកជាតិពុលឬគីមីដ៏អាក្រក់មួយចំនួនចេញពីក្នុងខ្យល់នៃបន្ទប់គេង។ ម៉្យាងវិញទៀត ប្រទាលប្រភេទនេះងាយស្រួលដាំ មិនបាច់ស្រោចទឹកញឹកញាប់ពេកក៏បាន។
៥ ប្រទាលកន្ទុយក្រពើ

រុក្ខជាតិឱសថនេះអ្នកណាៗក៏ស្គាល់និងដឹងឮដែរ វាជាប្រភេទងាយស្រួលដាំ និងអាចដាក់ក្នុងបន្ទប់គេងបាន។ ប្រទាលកន្ទុយក្រពើ អាចផលិតអុកស៊ីសែននិងស្រូបខ្យល់ពុលនៅពេលយប់ ដើម្បីបញ្ចេញមកឲ្យយើង។
ក្រៅពីនោះ សារធាតុដែលមានក្នុងរុក្ខជាតិឱសថនេះ អាចជួយព្យាបាលអាការ រលាក ដាច់រលាត់តូចៗ សត្វល្អិតទិចឬខាំ ឬស្បែកឡើងស្ងួតជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តប់ប្រមល់ខ្លាំងក្នុងសម័យកូវីដ! សាកល្បងដាំប្រទាលទាំងនេះក្នុងផ្ទះ ដូចមានខែលការពារខ្យល់ដង្ហើម
ចុចអាន៖រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា