KPT+
កុំទុកយូរ! បើគេងមិនលក់រាល់ថ្ងៃ ដល់កម្រិតនេះហើយ គួរទៅជួបពេទ្យ
ធ្លាប់អត់ ពេលដែលរាងកាយយើងទន់អស់ហើយ ភ្នែកក៏ធ្លាក់ដែរ យើងចង់គេងណាស់ ប៉ុន្តែខួរក្បាលយើងមិនឲ្យគេងសោះ នៅវិលវល់មិនព្រមសម្រាក។ ជឿថា មានគ្នាយើងមិនតិចទេ ដែលជួបប្រទះបញ្ហាគេងមិនលក់នេះ ទោះខំប្រឹងប៉ុនណាក៏គេងមិនលក់ដែរ ហើយមានខ្លះទៀតគេងមិនលក់ស្ទើររាល់ថ្ងៃដែលយូរៗទៅ ក្លាយជាបញ្ហាគេងមិនលក់រ៉ាំរ៉ៃក៏មាន។

បញ្ហាគេងមិនលក់រ៉ាំរ៉ៃអាចបណ្ដាលឲ្យយើងពិបាកគេងលក់ ឬគេងលក់ហើយ តែងាយភ្ញាក់មកវិញ ឬគេងលក់ហើយ តែភ្ញាក់មកវិញ ហើយគេងលែងលក់ម្ដងទៀត។ល។ បញ្ហាគេងមិនលក់នេះមិនត្រឹមតែធ្វើឲ្យយើងគេងមិនឆ្អែត អស់កម្លាំងទេ វាក៏អាចប៉ះពាល់ទៅដល់សុខភាព ការបំពេញចការងារ និងគុណភាពជីវិតថែមទៀត។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ចុះយើងគេងមិនលក់ដល់កម្រិតណា ទើបគួរទៅជួបគ្រូពេទ្យ?
ភាគច្រើន គ្នាយើងនិយមញ៉ាំថ្នាំងងុយគេង ដើម្បីជួយឲ្យគេងលក់ តែនេះមិនមែនជាវិធីល្អប៉ុន្មានទេ។ វេជ្ជបណ្ឌិតបន្តថា បើយើងគេងមិនលក់រាល់យប់ ហើយទម្រាំគេងលក់ម្ដងៗពិបាក ហើយបើយើងឃើញថា សូម្បីតែនៅពេលថ្ងៃ ក៏យើងពិបាកផ្ចង់អារម្មណ៍ធ្វើការ ហត់អស់កម្លាំងទៀតនោះ យើងគួរទៅជួបគ្រូពេទ្យ ដើម្បីរកមូលហេតុច្បាស់ និងរកវិធីព្យាបាល មុនពេលវាប៉ះពាល់ទៅដល់សុខភាពយើងបាន។
មនុស្សយើងម្នាក់ៗសុទ្ធតែជួបបញ្ហាគេងមិនលក់ម្ដងម្កាល ប៉ុន្តែមនុស្សមួយចំនួនដូចខាងក្រោមនេះ ងាយរងគ្រោះដោយសារជំងឺគេងមិនលក់រ៉ាំរ៉ៃនេះជាងគេងដូច៖
– មនុស្សស្រី (ពិសេសស្ត្រីពពោះ)
– មនុស្សចាស់ (អាយុ៦០ឆ្នាំឡើង)
– មនុស្សស្ត្រេសច្រើន គិតច្រើន
– មនុស្សមានកាលវិភាគមិនច្បាស់លាស់ (ផ្លាស់ប្ដូរម៉ោងធ្វើការ ពិសេសការងារពេលយប់ ឬធ្វើដំណើរទៅកន្លែងម៉ោងខុសគ្នា)
ម៉្យាងវិញទៀត បញ្ហាគេងមិនលក់រ៉ាំរ៉ៃក៏បង្កជាផលពិបាកច្រើនគួរសមទៅដល់សុខភាព និងគុណភាពនៃការរស់នៅសព្វថ្ងៃរបស់យើងដែរ ធ្វើឲ្យការងារ ឬការសិក្សាធ្លាក់ចុះ អត្រានៃការជួបគ្រោះថ្នាក់កើនឡើង ប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍ (កើតជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ។ល។) និងអាចបង្កឲ្យកើតជំងឺបេះដូង ឬជំងឺលើសសម្ពាធឈាមជាដើម។

ចុចអាន៖ហេតុអ្វីបានជាស្ងាបញឹកញាប់ តើមានគ្រោះថ្នាក់ដល់ជីវិតដែរទេ ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


