KPT+
តប់ប្រមល់ខ្លាំងក្នុងសម័យកូវីដ! សាកល្បងដាំប្រទាលទាំងនេះក្នុងផ្ទះ ដូចមានខែលការពារខ្យល់ដង្ហើម
សម័យកាលកូវីដរាតត្បាត មនុស្សគ្រប់គ្នាត្រូវស្នាក់នៅក្នុងបន្ទប់ឬផ្ទះ អស់រយៈពេលជាយូរ។ កំឡុងពេលនេះ អ្នកណាក៏ចង់ស្វែងរកសកម្មភាព ដើម្បីបន្ថយភាពតានតឹង ហើយការដាំរុក្ខជាតិលម្អ គឺជាសកម្មភាពមួយផ្សេងទៀត ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនាពេលថ្មីៗនេះ។
១ ប្រទាលនាំលាភជាសេដ្ឋី

ប្រទាលនេះជាប្រភេទរុក្ខជាតិឈ្មោះដូចសេដ្ឋី ដែលអាចស្រូបយកជាតិពុលចេញពីក្នុងផ្ទះបានយ៉ាងល្អ ស្លឹករបស់វាបែកធាងដូចស្មៅ និងមានពណ៏បៃតង រួមទាំងស្នាមឆូតនៅចំកណ្ដាលស្លឹក។ រុក្ខជាតិប្រភេទនេះ ចូលចិត្តដីជីលាយស្រកីដូង បូករួមនឹងដីខ្សាច់ ជាពិសេសត្រូវឲ្យវាត្រូវពន្លឺព្រះអាទិត្យញឹកញាប់ និងត្រូវការទឹកតិចបំផុត។
២ ម្លូហាយឡាយ

ដាំក្នុងទឹក ធន់ម្លប់និងម៉ាស៊ីនត្រជាក់ គឺជារុក្ខជាតិដើម្បីលម្អគេហដ្ឋាន ដែលរូបរាងរបស់វាជាវល្លិមានស្លឹកមូល និងឆ្នាមឆូតៗពណ៏សនៅក្នុងស្លឹក។ រុក្ខជាតិជាវល្លិនេះ មានច្រើនពណ៌ រួមមាន លឿង បៃតង និងក្រហម ដែលត្រូវបានគេនិយមនិយមដាំដោយការកាត់ធាងជាពូជ។ រុក្ខជាតិនេះងាយស្រួលថែទាំ ធន់និងកំដៅ ងាយលូតលាស់ ក្នុងស្ថានភាពណាក៏ដោយ។ ពូជប្រទាលនេះមានធាតុសំខាន់ ជួយបញ្ចេញអុកស៊ីសែន ធ្វើឲ្យខ្យល់ដង្ហើមស្រស់ស្រាយ។
៣ Big snack plant ឬប្រទាលពស់

ជាដើមឈើដែលមានអាយុច្រើនឆ្នាំ និងមានគេស្គាល់ជាទៅ វាមានក្បាលខ្លីនៅក្រោមដី មានរាងបញ្ឈរដូចលំពែង ជាស្លឹករឹងនិងក្រាស់ មានពណ៌បៃតងចាស់ ប្រផេះឬឆ្នូតៗ។ ដើមឈើនេះត្រូវឧស្សាហ៍ស្រោចទឹកបន្តិច ដើម្បីវាបានបញ្ចេញអុកស៊ីសែនដល់អ្នកដាំ។
៤ ដើម Sula Class

វាគឺជារុក្ខជាតិមួយប្រភេទដែលអាចត្រូវបានគេហៅថា រុក្ខជាតិពីឋានសួគ៌ឬដើមឈើស្លឹកប្រាក់។ មែកធាងវា គឺមានស្លឹកពណ៌បៃតង ស្រស់ស្អាត និងរលោង។ ប្រទាលប្រភេទនេះក៏អាចប៉ះពាល់ដល់សំណាងដែរ បើដាំមិនប្រយ័ត្ន។ ទោះយ៉ាងណា វាក៏ងាយស្រួលណាស់ ហើយមិនចាំបាច់ស្រោចទឹកញឹកញាប់ទេ។ ប្រទាលនេះមានគុម្ពតូចៗជាជង់និងមិនពិបាកថែទាំ។ វាអាចទប់ទល់នឹងគ្រោះរាំងស្ងួតបានយ៉ាងល្អ ប៉ុន្តែមិនគួរត្រូវកម្ដៅថ្ងៃពេញមួយថ្ងៃទេ ព្រោះស្លឹកអាចខូច។
៥ ប្រទាលដំបងយក្ស

ដែលត្រូវបានគេស្គាល់ផងដែរថា ជារុក្ខជាតិដែលធន់នឹងលក្ខខណ្ឌអាកាសធាតុ។ ពពួកប្រទាលទាំងនេះ អាចបត់បែនបានគ្រប់ស្ថានភាព និងអាកាសធាតុ។ វាមានបន្លារឹងៗនិងតូចៗ សម្រាប់ពណ៌អាស្រ័យលើប្រភេទដើមនីមួយៗ។ រុក្ខជាតិតូចៗនេះត្រូវការពន្លឺព្រះអាទិត្យដោយប្រយោល កុំឲ្យប៉ះពេក និងគួរតែស្រោចទឹកម្តងក្នុងមួយសប្ដាហ៍បានហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


