សុខភាព
ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមដោយប្រើតិចនិក ៤-៧-៨ អាចជួយឱ្យគេងឆាប់លក់
រឿងឈឺក្បាលរបស់មនុស្សមួយចំនួនធំមិនថាយើង ឬអ្នកផ្សេងទេ គឺពិបាកចិត្ដរឿងគេងមិនលក់ ជាពិសេសពេលយើងត្រូវមានកម្មវិធីសំខាន់ត្រូវចូលរួមនៅថ្ងៃបន្ទាប់ តែបែរជាគេងមិនលក់ទៅវិញ។ ទាក់ទងនឹងការគេងមិនលក់នេះ លោកស្រីវេជ្ជបណ្ឌិត ចូ បានបង្ហាញអំពីវិធីដកដង្ហើម ដែលវិធីនេះអាចជួយឲ្យយើងគេងបានឆាប់ និងគេងបានស្កប់ទៀតផង។

លោកស្រីវេជ្ជបណ្ឌិតខាងលើបានហៅវិធីនោះថា តិចនិច ៤-៧-៨ ដែលតម្រូវឲ្យយើងដកដង្ហើមចូលចំនួន ៤វិនាទី រួចទប់ដង្ហើម ៧វិនាទី និងដកដង្ហើមចេញវិញចំនួន ៨វិនាទី។
លោកស្រីបានណែនាំឲ្យយើងដកដង្ហើមចូលធម្មតា មួយៗ ហើយបន្ទាប់មក ទប់ដង្ហើមនោះឲ្យបាន ៧វិនាទី។ ក្រោយមកទៀតដកដង្ហើមចេញ ដោយធ្វើមាត់ឲ្យរៀងស្រួចបន្តិច ដូចយើងផ្លំខ្យល់ចេញ ឲ្យបាន ៨វិនាទីវិញ។ ពេលខ្លះយើងពិតជាមិនអាចដកដងហើមចេញបានរហូតដល់ ៨វិនាទីមនោះទេ ប៉ុន្តែពេលយើងព្យាយាមធ្វើវាកាន់តែច្រើន នោះយើងនឹងអាចធ្វើបាន។
លោកស្រីវេជ្ជបណ្ឌិត ចូ ក៏បានណែនាំឲ្យយើងគេងផ្ងារដើម្បី អនុវត្តវិធីដកដង្ហើមបែបនេះ ដើម្បីទទួលបានផលប្រយោជន៍បាន។
ពេលយើងសាកល្បងអនុវត្តវិធីនេះលើកដំបូង យើងអាចនឹងមានការលំបាកបន្តិច ដោយថាអាចពិបាកស៊ាំជាមួយវា ប៉ុន្តែពេលយើងទម្លាប់ធ្វើកាន់តែយូរទៅ យើងនឹងអាចគេងលក់បានឆាប់ជាងមុន។ ដូចនេះយើងត្រូវព្យាយាមធ្វើឲ្យបានយូរបន្តិច ទើបឃើញលទ្ធផលល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដេកអត់លក់ ហាត់ប្រាណពិសេសមួយនេះ អាចឲ្យដេកលក់ស្កប់ស្កល់
ចុចអាន៖ គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


