Connect with us

KPT+

កាតវ៉ាក់សាំងសំខាន់ណាស់ ចុះបើបាត់ គួរធ្វើយ៉ាងម៉េច?

បានផុស

នៅ

កាត​វ៉ាក់សាំង​កូវីដ-១៩ ប្រៀប​បាន​ដូច​ជា​លិខិត​បញ្ជាក់​ថា​ អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ដែល​ក្នុង​នោះ​មាន​ផ្ទុក​ ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រភេទ​វ៉ាក់សាំង​ និង​ពេល​វេលា​ដែល​អ្នក​ទទួល​បាន​វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនគ្មានកាតវ៉ាក់សាំងនោះទេ ការធ្វើដំណើរទៅកន្លែងសំខាន់ៗមួយចំនួននឹងមិនត្រូវបានអនុញ្ញាតឡើយ។ ជាក់ស្ដែងថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំ​ងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។

ដោយឡែក កាលពីពេលកន្លងទៅ មន្ត្រី​ជាន់​ខ្ពស់​ក្រសួងសុខាភិបាល​ បាន​អំពាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​រួច ត្រូវ​រក្សា​ទុក​បណ្ណ​ចាក់​វ៉ាក់សាំង​ ឱ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ កុំ​ឱ្យ​បាត់បង់ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ​កូវីដ-១៩នៅដូសបន្ទាប់។

ចំពោះអ្នកចាក់វ៉ាក់សាំងដូសទី១រួច ត្រូវមានបណ្ណចបង្ហាញទៅគ្រូពេទ្យ​ ពេលទៅចាក់ដូសទី២។ ចំណែកអ្នកចាក់ទាំងពីរដូសពេញលេញរួចហើយ ត្រូវមានកាតវ៉ាក់សាំងដូចគ្នា ទើបអាចចាក់ដូសទី៣ បាន។

មួយវិញទៀត កាតវ៉ាក់សាំងពិតជាមានសារៈសំខាន់សម្រាប់ការធ្វើដំណើរក្នុងប្រទេស ក្រៅប្រទេស ចេញ-ចូលស្ថាប័ននានា ការហោះហើរ ក៏ដូចជាការត្រឡប់ចូលសាលារៀនវិញចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ផងដែរ។

ដូច្នេះ បន្ទាប់​ពី​ទទួល​បាន​កាត​ហើយ ត្រូវ​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ ចៀសវាង​ការ​ច្រឡំ​កន្លែង​ដាក់ ឬ​បាត់​កាត​បញ្ជាក់​ពី​ការ​ចាក់វ៉ាក់សាំង​កូវីដ-១៩​នេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន​ ថ្លែងថា ​ប្រសិន​បើបាត់​កាត អ្នកអាចទាក់​ទង​ទៅកាន់ គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់​សាំង​កូវីដ-១៩ ក្នុង​ក្របខណ្ឌទូទាំង​ប្រទេស (គ.វ.ក-១៩) ឬមន្រ្តីចាក់វ៉ាក់សាំងតាមរយៈលេខទូរសព្ទ ០៧៧ ៨២៤ ៨២៤ ឬ ០១២ ៩៦០ ៧២៧០១២ ៨៣៦ ៨៦៨ ដើម្បីឱ្យ​ក្រុម​ការ​ងារ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​​លាស់នូវនីតិវិធី រកមូលហេតុដែលបាត់៕

អត្ថបទ៖ សន្យា

ចុចអាន៖ នៅភ្នំពេញ រាល់ពេលចេញ-ចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩

ចុចអាន៖ សារៈសំខាន់នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងអាចមិនទាន់ដឹង

ចុចអាន៖ មុនចង់បង្ហោះកាតចាក់វ៉ាក់សាំងកូវីដ-១៩ នៅលើបណ្ដាញសង្គម អានផលពិបាកទាំងនេះសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម