KPT+
មុនចង់បង្ហោះកាតចាក់វ៉ាក់សាំងកូវីដ-១៩ នៅលើបណ្ដាញសង្គម អានផលវិបាកទាំងនេះសិន
ក្រោយពេលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អ្នកប្រហែលជាចង់ប្រកាសប្រាប់អ្នកដទៃឱ្យបានដឹងដោយចែកចាយវានៅលើបណ្ដាញសង្គមរបស់ខ្លួន។ ប៉ុន្តែមុនពេលចែកចាយរូបថត Selfie ឬថតកាតវ៉ាក់សាំងបង្ហោះជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយអ៊ីនធើណិត សូមដាក់កាតវ៉ាក់សាំងចុះ ហើយពិចារណាបន្តិចសិន។

យោងតាមក្រសួងសុខាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹងថា “រូបភាពនៃកាតវ៉ាក់សាំងបង្ការកូវីដ-១៩ មិនគួរត្រូវបានចែកចាយនៅលើបណ្តាញសង្គមនោះទេ។ ការបិទផ្សាយមាតិកាដែលរាប់បញ្ចូលថ្ងៃ ខែ ឆ្នាំកំណើត ព័ត៌មានលម្អិតអំពីសុខភាពឬព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណបានអាចត្រូវបានប្រើដើម្បីលួចអត្តសញ្ញាណរបស់អ្នក”។ កាលណាបង្ហោះកាតវ៉ាក់សាំង បានន័យថា អ្នកកំពុងបង្ហាញព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនទៅកាន់ជនខិលខូចមួយចំនួន។ ព័ត៌មានលម្អិតទាំងអស់នៅលើកាត អាចធ្វើឱ្យអ្នកងាយរងគ្រោះពីការឆបោក និងការលួចអត្តសញ្ញាណជាដើម។

នៅស្រុកខ្មែរ ករណីឆ្លៀតឱកាសឆបោកបន្លំកាតវ៉ាក់សាំងដើម្បីលក់យកប្រាក់ មិនទាន់កើតមាននោះទេ។ ទោះយ៉ាងណា បើអ្នកបានបង្ហោះរូបថតកាត ហានិភ័យលួចបន្លំផ្សេងៗអាចកើតឡើងនៅពេលណាមួយមិនខាន។
នៅបរទេស មានអ្នកបោកប្រាស់ដែលគេស្គាល់ថា បានឆ្លៀតយកប្រយោជន៍ពីតម្រូវការវ៉ាក់សាំងបង្ការកូវីដ-១៩ ហើយទទួលបានអត្ថប្រយោជន៍ពីការរាតត្បាត។ ពួកគេអាចប្រើព័ត៌មាននៅលើកាតរបស់អ្នក សូម្បីតែឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកដើម្បីបង្កើតកាតចាក់វ៉ាក់សាំងក្លែងក្លាយ ឬបើកកាតឥណទានក្នុងឈ្មោះរបស់អ្នកទៀតផង។
ជំនួសឱ្យការចែករំលែកអំពីព័ត៌មានសុខភាពក្នុងអនឡាញជាមួយពិភពលោក អ្នកអាចថតតែរូបខ្លួនឯងបង្ហោះទៅបានហើយ!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Women’s Health
ចុចអាន៖ សារៈសំខាន់នៃកាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងអាចមិនទាន់ដឹង
ចុចអាន៖ លោកជំទាវ ឱ វណ្ណឌីន ប្រាប់ឱ្យអ្នកចាក់វ៉ាក់សាំងរួចរក្សាទុកកាតកុំឱ្យបាត់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


