KPT+
តិចនិចអ្វី ដែលធ្វើឲ្យបុរសម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍នារី មិនព្រមទៅណា?
ធ្វើឲ្យបុរសម្នាក់លង់ស្នេហ៍លើអ្នក ជារឿងសាមញ្ញបំផុតក្នុងសម័យនេះ។ តែសួរវិញថា ភាពគង់វង្សយូរអង្វែង នឹងស្ថិតនៅបានយូរដែរឬទេ?

មនុស្សស្រីម្នាក់ មិនអាចបង្ខំមនុស្សប្រុស ឲ្យមានអារម្មណ៍ឬលង់ស្រលាញ់ខ្លួន ដោយវិធីមិនត្រឹមត្រូវដូចជាឆាតរកគេមុន ឬដែលចាស់ៗនិយមប្រាប់កូនចៅថា “កុំទុំមុនស្រគាល” ជាដើម។
ស្នេហាមិនអាចបង្ខំ មិនអាចជ្រើសតាំង មិនអាចដើម្បីនរណាម្នាក់ សុខចិត្តលះបង់បូជាអស់ពីចិត្តដើម្បីតែភាពចង់បានជារបស់ខ្លួននោះទេ។
ខាងក្រោមនេះ ជាការណែនាំពីមន្តស្នេហ៍របស់នារីដ៏សាមញ្ញម្នាក់ ដែលគួរមាន និងមិនបាច់តែងខ្លួនហ៉ឺហារ ជាចំណាប់អារម្មណ៍បុរស តែត្រូវតែងដើម្បីខ្លួនឯង ឬជាទំនុកចិត្តប៉ុណ្ណោះ។
១ ភាពស្មោះត្រង់ជារបស់ខ្លួន
នៅពេលបុរសធ្លាក់ក្នុងអន្លង់ស្នេហ៍ លើនារីណាម្នាក់ អាទិភាពទីមួយរបស់ពួកគេគឺភាពស្មោះត្រង់។ មានមនុស្សស្រីជាច្រើនដែលមិនច្បាស់អំពីអ្វីដែលពួកគេកំពុងស្វែងរក។ មនុស្សស្រីខ្លះតែងយល់ច្រឡំនឹងរឿងទាំងនេះ ដោយគិតថាបុរសពេញចិត្តតែស្រីស្អាត ហៃសូ ឬការស្លៀកពាក់ស៊ីវិល័យតែប៉ុណ្ណោះ។
ទាំងនេះគឺជារឿងមួយដែលស្រីៗគ្នាយើងតែងយល់ច្រឡំធំបំផុត។ ដូច្នេះសូមរក្សាភាពស្មោះត្រង់ជាអាទិភាពនាំមុខ ទើបអាចទាក់ទាញមន្តស្នេហ៍បុរសបាន។
បុរសម្នាក់អាចលង់ស្នេហ៍លើនាងបាន គឺមិនមែនមុខមាត់ភាពស្អាតពីខាងក្រៅ តែជាអ្វីដែលនាងមានចេញពីចិត្តពិតៗមិនមែនល្អតែមុខបុរស មួយមុខឡើយ។

២ ទំនុកចិត្តនិងបទដ្ឋាន
មិនមែនលេងសើច ទំនុកចិត្តនិងបទដ្ឋានជារឿងមួយដែលគួរតែមាន សម្រាប់មនុស្សស្រីម្នាក់ៗ។ បុរសៗភាគច្រើនចូលចិត្តនិងស្រឡាញ់ស្ត្រីដែលមានទំនុកចិត្ត ព្រោះមុខងារទាំងនេះជួយពង្រីកឆន្ទៈរបស់ពួកគេ ក្នុងការស្វែងរកអ្វីមួយដែល ពិសេសលើខ្លួននារី។
ប៉ុន្តែបើសិនស្ត្រីបន្ទាបបទដ្ឋានរបស់ខ្លួន ដោយសង្ឃឹមថា បុរសនឹងចូលចិត្ត នោះជាគំនិតអន់បំផុតដែលស្ត្រីមិនគួរមានក្នុងខ្លួន។ ស្ត្រីដែលផ្ដល់ភាពងាយស្រួលនិងបានកំណត់ស្តង់ដារល្អក្នុងខ្លួន គឺជាអ្វីដែលទាក់ទាញបំផុតដល់ភាគីភេទផ្ទុយ។ នេះគឺជាអ្វីដែលមិនត្រឹមតែធ្វើឲ្យស្ត្រីប្លែកពីគេប៉ុណ្ណោះទេ វាក៏ជាវិធីដ៏អស្ចារ្យដើម្បីបង្ហាញពីការគោរពខ្លួនឯងជាចម្បង។
៣ ភាពត្រឹមត្រូវ
សូមព្យាយាមធ្វើជាមនុស្សម្នាក់ ដែលមិនចាំបាច់ប្រើល្បិច ដើម្បីទាក់ទាញបុរសម្នាក់នោះ។ អំពើកខ្វក់ដើម្បីយកឈ្នះលើភាគីផ្សេងទៀត វាមិនមែនជាអ្វីដែលយើងរក្សាទុកបានយូរទេ។
បុរសអាចស្រលាញ់នាងត្រឹមថ្ងៃនេះ តែអាចនឹងឈប់ស្រលាញ់បើបានដឹងថា នារីនោះមានកលល្បិចពុតត្បុតកន្លងមក។ការធ្វើជាមនុស្សពិត និងបង្ហាញបុគ្គលិកលក្ខណៈពិត គឺជាវិធីធ្វើឲ្យបុរសដេញតាមនារីនោះឥតប្រកែកបាន។ បើនាងបង្ហាញភាពត្រឹមត្រូវរបស់នាងពីដំបូង បុរសក៏ស្រលាញ់នាងនូវអ្វីដែលនាងមានដែរ។ ប៉ុន្តែបើនាងលួចលាក់ ល្បិចកុហកសូម្បីរឿងតូចតាច នាងក៏គង់តែមិនអាចរក្សាចំណងស្នេហ៍នោះ បានយូរដូចគូគេដទៃដែរ។ ភាពត្រឹមត្រូវ ស្ដាប់មើលទៅស្រាល តែវាធ្ងន់ចំពោះមនុស្សដែលនិយមស្មោះត្រង់តាំងពីដើម។

៤ សរសើរគាត់
នៅពេលដែលបុរសធ្លាក់ក្នុងអន្លង់ស្នេហ៍ ពួកគេពេញចិត្តសំដីដែលមានគេប្រាប់ថា ពួកគេមើលទៅឆ្លាតវាងវៃ មានមហិច្ឆតា ឬពួកគេកំពុងធ្វើការងារអស្ចារ្យណាមួយ។ បុរសគ្រប់គ្នាចង់ឲ្យនារីដែលខ្លួនពេញចិត្ត ជួយគាំទ្រពួកគេលើសពីអ្វីដែលមនុស្សទូទៅមើលឃើញ។ បុរសមានកម្លាំងចិត្តខ្លាំងក្លាក្នុងការប្រកបកិច្ចការងារផ្សេងៗ ក៏បានដោយសារនារីគេស្រលាញ់ដែរ។ ចុះបើសិនជួបមុខមានតែទុក្ខ មានតែបញ្ហា នាំរឿងក្ដៅក្រហាយមកឲ្យគេ មានបុរសណាទ្រាំនៅសេពគប់ជាមួយនាងបានទៀតទៅ។
បើគេស្រលាញ់នាង ក៏គង់មួយភ្លែត! ក្រោយៗមក គេក៏អស់ចិត្តឯងមិ នបាច់មានអ្នកណាដើរទៅប្រាប់ ឬមានជនទី ៣ ណាមកជ្រៀតជ្រែកស្នេហាគេឡើយ។ ដូច្នេះហើយ នារីគួរតែធ្វើរឿងនេះសម្រាប់គាត់ ក្នុងន័យសរសើរ និងផ្ដល់ហេតុផលល្អៗ ទាំងរឿងការងារ និងរឿងផ្ទាល់ខ្លួនដល់បុរសខ្លួនស្រលាញ់។
មួយវិញទៀត បើសិននារីពោលពាក្យសរសើរស្នាដៃ និងជោគជ័យរបស់បុរស នោះគាត់ប្រាកដជាលង់ស្រលាញ់នារីនោះលើសពីអ្វីទៅទៀត។
ចងចាំថា ភាពស្អាតពីខាងក្នុងមិនសំដៅដល់នាង ពូកែតែងខ្លួនឆើតឆាយទាក់ចិត្តបុរសឡើយ! តែសំដៅដល់នាងស្អាតពីខាងក្នុងចិត្ត អត់មានល្បិចកិច្ចកល ទាក់ចិត្ត ឬយកគេឲ្យបាន ដើម្បីចង់ឈ្នះនរណាម្នាក់ឡើយ។ នាងត្រូវស្អាតទាំងអស់រហូតសូម្បីតែញាតិផងភូមិរបង ក៏អាណិតចូលចិត្តនាងដែរ។
ស្នេហាជារឿងមនុស្សពីរនាក់ តែក៏ត្រូវបន្ទាបខ្លួនងាកមើលអ្នកជុំវិញខ្លួនដែរ។ បើមានមន្តស្នេហ៍ ក៏ត្រូវបាចសាចដល់មនុស្សគ្រប់គ្នាដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


