Connect with us

KPT+

សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

បានផុស

នៅ

លើលោកនេះ មិនមានគូស្នេហ៍អច្ឆរិយៈឯណាដែលថា​មិនចេះឈ្លោះគ្នានោះទេ។ គ្រប់គូ​មិនថាសង្សារ ឬប្ដីប្រពន្ធរៀបការរួចក៏ដោយ តែងតែប្រទះនឹងជម្លោះពាក្យសម្ដីនៅពេលពេលខ្លះ ដូចពាក្យចាស់ពោលថា “ចានក្នុងរាវ គង់អីនឹងទង្គិច” អ៊ីចឹងដែរ។

694 Asian Couple Confused Stock Photos, Pictures & Royalty-Free Images -  iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈ្លោះ​ទាស់ទែង ការយល់ច្រឡំនានា គ្មាននរណាចៀសបានទេ តែយើងក៏អាចកាត់បន្ថយ ប្រសិនបើម្ខាងៗចេះអត់ធ្មត់បន្តិច និងមិនប្រើពាក្យសម្ដីសម្លាប់ចិត្តគ្នា។

១. ខ្ញុំរវល់​ខ្លាំង​ណាស់!

មនុស្សម្នាក់ៗមានការងារធ្វើរៀងខ្លួន ហើយពេលខ្លះយើងក៏មានសម្ពាធ ឬបញ្ហាចង់នៅម្នាក់ឯង។ ប៉ុន្តែទោះជាពេលមានបញ្ហា ឬរវល់យ៉ាងណា ក៏មិនគួរប្រើពាក្យ “រវល់ណាស់” ចំពោះដៃគូដែរ ព្រោះគ្មាននរណារវល់រហូត គ្មានពេលសូម្បីនិយាយគ្នាពីរបីនាទីឡើយ។

បើមានបញ្ហា កុំយកលេសរវល់មកបាំងមុខ តែគួរចែករំលែកគ្នា កុំបាច់ធ្វើដូចតួសម្ដែង សុខចិត្តរ៉ាប់រងតែឯង។ ប្រើពាក្យរវល់ញឹកពាប់ពេក អ្នកម្ខាងទៀត នឹងអន់ចិត្ត ព្រោះយើងកំពុងបង្ហាញថាគេមិនសំខាន់ ឬមិនមែនជាចំណែកអ្វីក្នុងជីវិតយើង។

២. “​ស្លៀក​ពាក់ស្អីហ្នឹង!”

3,290 Asian Couple Arguing Stock Photos, Pictures & Royalty-Free Images -  iStock

ទម្លាប់មើលលើមើលក្រោមទៅកាន់ដៃគូ ពេលគេស្លៀកពាក់មិនសមភ្នែកយើង ជាទង្វើអសីលធម៌ និងគួរឱ្យឈឺចាប់សម្រាប់គូស្នេហ៍។ គួរកាត់ទម្លាប់មើលគេបែបនេះចោលឱ្យបាត់ និងដាច់ខាតប្រើពាក្យ “ស្លៀកអីហ្នឹង?” ឬ “កុំស្លៀកវាទៀត!” ជាដើម ព្រោះនេះជាការស្រឡាញ់ចូលចិត្តរបស់គេ ហើយយើងគួរទទួលយក​ជម្រើស​ការស្លៀក​ពាក់​របស់គេដូចគ្នា។  

៣. ខ្ញុំអត់ចូលចិត្ត​មិត្តភក្តិ​បង/អូន

យើងមានមិត្ត ដៃគូយើងក៏មានមិត្ត មិត្តគេក៏ជាមិត្តយើង បើមិនពេញចិត្តគេក៏ហីទៅចុះ តែគួរកុំប្រើពាក្យសម្ដែងការស្អប់ចំពោះមុខសង្សារឬប្ដីប្រពន្ធយើងអី។

មនុស្សយើងមានចរិតផ្សេងគ្នាជាច្រើន សូម្បីយើងខ្លួនឯងក៏មិនប្រាកដថា ពួកម៉ាកដៃគូចូលចិត្តដែរ។ ការរៀនបើកចិត្តឱ្យទូលាយ ទទួលយកអ្នកដទៃ ជារឿងជោគជ័យក្នុងទំនាក់ទំនងសង្គម។ ផ្ទុយទៅវិញ បើចេះតែនិយាយឬសម្ដែងអាកប្បកិរិយា ស្អប់មិត្តភក្តិរបស់គូស្នេហ៍ជារឿយៗ មិនយូរទេ បើមិនមែនយើងបែកគ្នាជាមួយដៃគូ ក៏ដៃគូយើងប្រេះឆាជាមួយពួកម៉ាកគេដែរ។  

៤. “ហេតុអីក៏មិនយល់?”

Chase or Be Chased: The Distancer-Pursuer Relationship - Relate Foundation

ពាក្យនេះ អាចជាពាក្យសម្លាប់ចិត្តគូស្នេហ៍ខ្លាំងណាស់ ព្រោះវាស្ដែងឱ្យឃើញពីចរិតមើលងាយរបស់យើងទៅកាន់គេ។ ​និយាយបែបនេះ មានន័យថា គេល្ងង់ ​និងគ្មានសមត្ថភាពអ្វីទាំងអស់។ ចៀសបាន គួរចៀស ហើយរៀនទប់មាត់ ហើយនិយាយអ្វីដែលផ្ដល់តម្លៃឱ្យគេផង។

៥. មិនអីទេ

“មិនអីទេ” ប្រើក្រោយពេលមានបញ្ហានឹងគ្នា ឬឈ្លោះគ្នាជាដើម គឺជាពាក្យទម្លុះចិត្តឱ្យខ្ទេចខ្ទី។ “មិនអីទេ” ខ្លីមែន តែបង្កប់នូវភាពព្រងើយកន្តើយ និងការអស់ចិត្ត ក៏បង្ហាញសអារម្មណ៍លែងត្រូវការគ្នាតទៅទៀតដែរ។ ខឹងប៉ុនណាក៏ដោយ កុំហារពាក្យនេះចេញមក  ព្រោះវានឹងក្លាយជាអាវុធសម្លាប់ចិត្តគេបានយ៉ាងងាយ។

៦. ធ្វើអ្វី​ធ្វើទៅ

ពាក្យនេះវិញ រឹតតែបង្ហាញអាម្មណ៍ស្រឡាញ់ដែលគ្មានសេសសល់ ឬអារម្មណ៍កំហឹងពេញប្រៀប។ បើហ៊ានតែនិយាយចេញមក គឺស្មើនឹងប្រើពាក្យបែកអ៊ីចឹងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កុំ​និយាយ​ពាក្យ​៧ ឃ្លា​នេះ​ទៅកាន់​នរណា​ម្នាក់​ ដែលមាន​រោគ​ផ្លូវចិត្ត​ធ្ងន់​

ចុចអាន៖ មូលហេតុអ្នកខ្លះទ្រាំឈឺចាប់ ឱ្យគេធ្វើបាបចិត្តបានរាប់ឆ្នាំ នៅតែមិនព្រមបែកគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៧ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម