១ រក្សាបរិស្ថាននិងរស់ជាមួយធម្មជាតិកាន់តែច្រើនកាន់តែល្អ
ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែប្រួលអាកាសធាតុតាមរយៈការបញ្ចេញឧស្ម័នកាបូនិចនិងយកឧស្ម័ន CO2 ចេញពីបរិយាកាស។ រួមផ្សំជាមួយនឹងថាមពលព្រះអាទិត្យ កាបូនដែលចាប់បានត្រូវបានបំលែងទៅជាមែកឈើ ឫសនិងស្លឹកនឹងត្រូវបានរក្សាទុកនៅក្នុង “biomass” រហូតដល់ត្រូវបានត្រលប់ចូលក្នុងបរិយាកាសវិញជាវដ្តរបស់កាបូន។
នៅពេលដែលពិភពលោកឡើងកម្តៅ ទឹកសមុទ្រកំពុងរីងស្ងួតដាក់សម្ពាធលើដំណាំ សុវត្ថិភាពចំណីអាហារ ហើយប្រភេទសត្វនិងរុក្ខជាតិជាច្រើនកំពុងឈានទៅផុតពូជធ្វើឱ្យប្រព័ន្ធកូឡូជីត្រូវដាច់ ហើយយើងម្នាក់ៗពិបាកនឹងអាចធ្វើអ្វីមួយក្នុងការស្រោចស្រង់វាមកវិញណាស់។
ដំណឹងល្អមួយពេលនេះ គឺយើងអាចប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះតាមវិធីតូចតាចផ្ទាល់ខ្លួនមួយចំនួនដូចជា គិតអំពីអ្វីដែលយើងគួរប្រើប្រាស់ និងរបៀបដែលយើងប្រើប្រាស់ធនធានដ៏មានតម្លៃនៃធម្មជាតិ។ ចូរចាំថា នៅក្នុងពិភពលោកដែលមានប្រជាជនជាង ៧ កោដិនាក់កំពុងរស់នៅនេះ យើងម្នាក់ៗត្រួវការទឹកជាចាំបាច់ក្នុងការទ្រទ្រង់ជីវិត ។ ដំណក់ទឹកនីមួយៗ ដែលយើងសន្សំអាចគ្រប់គ្រាន់ឱ្យយើងបំពេញធុងណាមួយឱ្យពេញបាន។
២ ប្រឆាំងសកម្មភាពបំភ័ន្តបំផ្លាញសុខភាព
យោងតាម Forbes ខណៈពេលដែលប្រជាជនជាង ៤០% ក្នុងលោកកំពុងប្រើអ៊ិនធរណិតសម្រាប់ការលក់រាយ និងឱកាសក្នុងការនិយាយបញ្ចុះបញ្ចូលបោកបញ្ឆោត ដើម្បីភាពមានបាន រំលងពីលើច្បាប់ ការទិញនិងលក់ទំនិញក្លែងក្លាយ ទំនិញបំពុលសុខភាព តាមអ៊ិនធើរណេតបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានកាន់កាប់ ៣.៣% នៃពាណិជ្ជកម្មនេះបើយោងតាមរបាយការណ៍ថ្មីរបស់ OECD និងការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុប។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺព័ត៌មានក្លែងក្លាយនៅតែជានិន្នាការគួរឱ្យព្រួយបារម្ភពីមុនគេធ្លាប់គិតថា ផលិតផលក្លែងក្លាយគឺជាបញ្ហាសម្រាប់តែម៉ាកប្រណីតប៉ុណ្ណោះ តែឥឡូវចាប់ពីអាហារត្រីសាច់ រហូតដល់ឱសថ ត្រូវបានលក់ដូរដោយសេរី ហើយមានសមត្ថភាពបញ្ចុះប្ចូលរាលដាលខ្លាំងជាងសកម្មភាពអប់រំឱ្យមានការប្រុងប្រយ័ត្ន។
៣ ទោះកំពុងស្ថិតក្នុងដំណាក់កាលបែបណាក៏មិនគួរឈប់រៀនឡើយ
ការបណ្ដុះជំនាញជីវិតនិងជំនាញអាជីពគឺសំខាន់ណាស់ ព្រោះជាការវិនិយោគដែលមិនត្រឹមតែជួយជំរុញការច្នៃប្រឌិតរបស់យើងខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យទទួលបានការឱ្យតម្លៃខ្ពស់និងចាប់អារម្មណ៍ក្នុងទីផ្សារការងារនិងរកស៊ីនានា។
ប្រសិនបើអ្នកកំពុងសម្លឹងរកមើលការវិនិយោគលើអ្វីមួយដែលនឹងនាំឱ្យមាននូវលទ្ធផលត្រឡប់មកវិញដ៏អស្ចារ្យ គួរតែចាប់ផ្តើមជាមួយការវិនិយោគលើខ្លួនឯងដោយ វិនិយោគលើការច្នៃប្រឌិតធ្វើឱ្យមានអារម្មណ៍ថាលើកទឹកចិត្តនិងបំផុសគំនិតជួយឱ្យយកឈ្នះឧបសគ្គ។
មួយទៀត ការវិនិយោគលើពេលម៉ោងការងារនិងទំនាក់ទំនង។ ឥឡូវនេះ មនុស្សជាច្រើនអាចរកលុយបាន ដោយធ្វើការពីផ្ទះតែវាក៏ជាបញ្ហា។ យើងគួរទទួលស្គាល់ថា គ្រប់គ្នា ត្រូវការចេញមកមើលសង្គម ស្គាល់មនុស្ស ចូលរួមសិក្ខាសាលានិងព្រឹត្តិការណ៍ដែលទាក់ទងនឹងជំនាញអាជីព។ យើងទាំងអស់គ្នាអាចជាប់គាំងក្នុងការភ័ន្តច្រលំដែលថាគ្រប់យ៉ាងដែលកំពុងផ្សាយលើ Internet គឺជាការពិតចុងក្រោយការវិនិយោគលើសុខភាព។ មនុស្សឆ្លាតគិតសុខភាព មនុស្សល្ងង់គិតសម្រស់ បំផ្លាញសុខភាពខ្លួនឯង។ មានសុខភាពទើបមានសម្រស់ នេះទើបជាការពិត។
លែងញ៉ាំស្ករ ឈប់ញ៉ាំសាច់ក្រហម ទទួលអាហាររូបត្ថម្ភដែលទិញពីប្រភពច្បាស់លាស់ ដាក់ផែនការអាហារប្រចាំសប្តាហ៍និងហាត់ប្រាណ ទ្រងទ្រង់សុខភាព។ ការដើរលេង មានប្រយោជន៍១០០ដងធៀបនឹងការដេកចុចទូរសព្ទ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ រៀនអបអរសាទរចំពោះខ្លួនឯង សូម្បីតែជាមួយនឹងជោគជ័យបន្តិចបន្តួច