Connect with us

KPT+

ឈប់ច្រឡំ! នេះភាពខុសគ្នា រវាង ស្ថាបនិក និងនាយកប្រតិបត្តិ ក្នុងស្ថាប័នធំៗ

បានផុស

នៅ

ការស្វែងយល់អំពីវាក្យសព្ទសាជីវកម្ម អាចជាការពិបាកសម្រាប់អ្នកដែលមិនស្ថិតក្នុងវិស័យមួយនេះ។ ប៉ុន្តែបើយើងយល់ច្បាស់ នឹងងាយស្រួលចូលទៅ​ ពិភពគំរូអាជីវកម្ម។

រវា​ងស្ថាបនិក និង​នាយកប្រតិបត្តិ អ្នកទាំងពីរ​ត្រូវ​បានមនុស្សគ្រប់គ្នា​ច្រឡំថា ជាតួនាទីដូចគ្នា​ និង​មានទំនួលខុសត្រូវស្រដៀងគ្នា។ និយាយ​ឲ្យ​ចំទៅ ស្ថាបនិកគ្រាន់តែបង្កើត​ស្ថាប័ន​មួយ ខណៈ​ដែល CEO គ្រប់គ្រងការងារប្រចាំថ្ងៃរបស់ស្ថាប័ន​ ហើយមានក្រុម​ដើម្បី​បង្កើត​ប្រាក់ចំណូល ​ដែល​មាន​ប្រយោជន៍សម្រាប់ទាំងអស់គ្នា។

Founder ក្រុមហ៊ុន Apple
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​នរណា​ជា​ស្ថាបនិក (Founder ) ?

បុគ្គល​ដែល​ដាក់​គ្រឹះ​ក្រុមហ៊ុន ​ត្រូវ​បាន​គេ​ហៅ​ ថា​ស្ថាបនិក។ ដូច្នេះហើយ ស្ថាបនិកម្នាក់​បាន​មក​ជាមួយ​នឹង​ជំនាញ​នៃ​ការ​ច្នៃប្រឌិត​ខ្ពស់ ​មិន​មាន​អ្នក​ណាដូច ការតាំងចិត្ត មិនភ័យខ្លាច និង​មាន​ចំណេះដឹង​ខ្លាំង​​ពីកំណើត។ ស្ថាបនិក​មានទំនួលខុសត្រូវក្នុង​ការបង្កើត​អាជីវកម្ម​ពីអ្វី​ទាំងអស់ ហើយ​រីករាយ​នឹង​កិត្យានុភាព​ដ៏​អស្ចារ្យ​ នៅ​ ក្នុង​ពិភព​សាជីវកម្ម។ ហានិភ័យ​នៃ​ការ​បង្កើត​អាជីវកម្ម និង​រង្វាន់​នៃ​ការ​បង្កើត​អាជីវកម្ម​ពី​ដំបូង​ គឺ​ជា​ការទទួល​ខុស​ត្រូវតែ​មួយ​គត់​របស់​ស្ថាបនិក​ក្រុមហ៊ុន។ ស្ថាបនិក​មក​ជាមួយ​គំនិត​នៃអាជីវកម្ម ហើយ​បន្ទាប់មក ​ជួល​ក្រុម​ពេញលេញ​ ដែល​ធ្វើការ​ដោយ​យកចិត្តទុកដាក់ ​ដើម្បី​ដឹង​ពី​គំនិត​នោះ​ចូល​ទៅ​ ក្នុង​អាជីវកម្ម ឬ​សាជីវកម្ម​ដែល​រក​ប្រាក់​ចំណេញ។ ស្ថាបនិក​ក៏​បាន​បែងចែក​កម្មសិទ្ធិ​ ទៅ​ ជា​បុគ្គល​ផ្សេងៗ​គ្នា ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​កសាង​សហគ្រាស​របស់​ពួកគេ។

តើ​នរណា​ជានាយកប្រតិបត្តិ ( CEO or Chief Executive)?

CEO ឬ Chief Executive គឺជាបុគ្គលដែល​មាន​ឋានៈខ្ពស់​បំផុត នៅ ក្នុងស្ថាប័ន​ណាមួយ។ ដូចដែល​បានកំណត់ដោយពាក្យ Chief គាត់/នាង គឺជាក្រុមនុស្ស​ដែល​ត្រូវ​យកចិត្តទុកដាក់លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំងមូល។ CEO ត្រូវបានជ្រើសរើសដោយភាគទុនិក​របស់ក្រុមហ៊ុន និង​ក្រុមប្រឹក្សាភិបាល​របស់ក្រុមហ៊ុន។ គាត់/នាង​មានទំនួលខុសត្រូវ​ក្នុង​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​ធំៗទាំងអស់ និងដឹកនាំក្រុមរបស់ក្រុមហ៊ុនពេញមួយសកម្មភាពអាជីវកម្ម។ CEO គឺជាចំណុចនៃទំនាក់ទំនង​រវាងបុគ្គលិករបស់ក្រុមហ៊ុន និងក្រុម​ប្រឹក្សាភិបាល។ នាយកប្រតិបត្តិ​ ឬ CEO អាច​ត្រូវ​បាន​គេហៅថា ជាមុខមាត់សាធារណៈរបស់ក្រុមហ៊ុន និង​មនុស្ស​តែ​ម្នាក់​ដែល​ទទួលខុស​ត្រូវ​ចំពោះ​ប្រាក់​ចំណេញ និង​ការ​បាត់បង់​សរុប​របស់​ក្រុមហ៊ុន​ទាំងមូល។

CEO ក្រុមហ៊ុន Apple

ភាពខុសគ្នារវាងស្ថាបនិក និង CEO

ទាំង CEO និងស្ថាបនិក គឺជាអ្នកគ្រប់គ្រងកំពូលរបស់អង្គភាព។ ស្ថាបនិកគឺជានាយកប្រតិបត្តិដំបូងរបស់អង្គភាព លុះត្រាតែក្រុមទាំងមូលត្រូវបានជួល ហើយចាប់ផ្តើមធ្វើការ។ ខណៈពេលដែលមានភាពស្រដៀងគ្នាមួយចំនួន រវាងស្ថាបនិក និង CEO តែយ៉ាងណា ក៏មានភាពខុសប្លែកគ្នាជាច្រើន ដែលបំបែកស្ថាបនិក ពី CEO ។

ជាក់ស្ដែង​ ​ស្ថាបនិក​តែ​ម្នាក់​ មាន​ទស្សនៈ​វិស័យ​អាជីវកម្ម​រួច​ទៅ​ហើយ គេមិនអាចធ្វើជា CEO និងជា Founder ក្នុងពេលតែមួយបានទេ ។ ការចែករំលែកក្រុមហ៊ុនជាមួយសហស្ថាបនិក អាចធ្វើឲ្យអ្វីៗមានភាពមិនច្បាស់លាស់ នៅពេលចាប់ផ្តើម ប៉ុន្តែការមានសហស្ថាបនិក គឺមានប្រយោជន៍សម្រាប់ការចាប់ផ្តើមអាជីវកម្មណាមួយ។ វាជួយស្ថាបនិកក្នុងការចែករំលែកគំនិត និងអនុវត្តតាមវិធីល្អបំផុត តាមរយៈក្រុមរបស់ពួកគេ។ ជាច្រើនដង ដំណើរការសិក្សា និងចំណាយពេលច្រើនក្នុងការបង្កើតអង្គការ ចាប់ផ្តើមទទួលបន្ទុកលើការច្នៃប្រឌិតរបស់ស្ថាបនិក។ គំនិតស្រដៀងគ្នាជាមួយនឹងវិធីសាស្រ្តដ៏អស្ចារ្យចំពោះអាជីវកម្ម អាចបណ្តាលឲ្យមានការបង្កើតអាជីវកម្មដ៏អស្ចារ្យ។

Founder ក្រុមហ៊ុន facebook

ដោយឡែក តួនាទី និងទំនួលខុសត្រូវពិតប្រាកដរបស់ CEO ណាមួយ អាស្រ័យលើប្រភេទឧស្សាហកម្ម ប្រភេទការងារ និងទំហំនៃអង្គភាព។ ក្រុមហ៊ុនមួយចំនួនអាចមាន CEO ដែលធ្វើការជាប្រធានក្រុមប្រឹក្សាភិបាល (COB) ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) ជាដើម។ នៅក្នុងអង្គការតូចៗ នាយកប្រតិបត្តិបានចូលរួមយ៉ាងសកម្ម ក្នុងប្រតិបត្តិការប្រចាំថ្ងៃ និងមានបទពិសោធន៍ផ្ទាល់។ នៅក្នុងស្ថាប័នធំៗ នាយកប្រតិបត្តិត្រូវបានជួយដោយក្រុមអ្នកជំនាញសាជីវកម្ម ហើយគាត់រីករាយនឹងឋានៈជាអ្នកធ្វើការសម្រេចចិត្តតែប៉ុណ្ណោះ។ ដូចនេះ CEO នៅក្នុងស្ថាប័នណាមួយ ត្រូវទទួលខុសត្រូវក្នុងការកំណត់វប្បធម៌ និងសម្លេងរបស់ក្រុមហ៊ុន។

ដើម្បីឲ្យងាយយល់បន្ថែមទៀត គឺត្រូវដឹងថា ស្ថាបនិកគឺជាបុគ្គលដែលបង្កើតស្ថាប័ន ហើយ CEO គឺជាមនុស្សដែលគ្រប់គ្រងអង្គភាពទាំងមូល។ CEO គឺជាមនុស្សម្នាក់​ដែលសម្រេចបាននូវក្តីសុបិនរបស់ស្ថាបនិក​ នៅ ក្នុងពិភពជំនួញ​ ដែលមានការប្រកួតប្រជែង។ ស្ថាបនិកម្នាក់ជួល CEO និងក្រុមប្រតិបត្តិការទាំងមូល​​ ដើម្បីធ្វើការ​សម្រាប់គំនិតរបស់គាត់ និង​បង្កើតប្រាក់​ចំណេញ​អាជីវកម្មទាំងមូល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់​ក្លាយ​ជា​ថ្នាក់​នាយក (director) ក្នុង​វ័យ​សាម​ប្លាយ?

ចុចអាន៖ជំនាញ​ទន់​សំខាន់ៗ​ចំនួន ៥ ដែល​អ្នក​ដឹកនាំ​គ្រប់រូប​គួរ​​មាន​ជា​ចាំបាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម