Connect with us

KPT+

កូនៗចងចាំរឿងទាំង ៤នេះ ពីឪពុកម្ដាយខ្លាំងបំផុត

បានផុស

នៅ

ប្រសិនបើ​ម៉ាក់ថាគិត​ថា​ក្មេង ៣-៥ ឆ្នាំ​មិន​ដឹង​អ្វី ហើយ​អាច​ធ្វើ​រឿង​ជាច្រើន​ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​គេ នោះ​ជា​ការ​គិត​ខុស​ហើយ។ បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស មើល​ថែ​ទាំ​កុមារ​បាន​ឲ្យ​ដឹង​ថា រាល់​ទង្វើ​ដែល​ប៉ា​ម៉ាក់​បាន​ធ្វើ​នៅ​ចំពោះ​មុខ​កូន កូន​អាច​ចងចាំ​បាន​រហូត ដូចនេះ​កូន​ធំ​ឡើង​ឆ្លាត ពូកែ ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​ទង្វើ ៤ យ៉ាង​នេះ។

១- អារម្មណ៍​សុវត្ថិភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេង​ចងចាំ​អារម្មណ៍​មួយ​នេះ​បាន​ច្បាស់​ណាស់ ទោះ​ជា​ធំ​ក៏​មិន​ភ្លេច​ដែរ។ បើ​ពី​ក្មេង​ធ្លាប់​រស់នៅ​ដោយ​ការ​ភិតភ័យ ឬ​កក់​ក្ដៅ ហើយ​ធំ​ឡើង​មាន​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​ទាំង​នោះ គឺ​គេ​តែងតែ​ដក់ជាប់​ជានិច្ច។ កូន​តែង​ចងចាំ​ថា ពេល​នៅ​ជិត​ប៉ា​ម៉ាក់​ពួកគាត់​បាន​ការពារ ថែរក្សា​ដិតដល់​យ៉ាង​ណា​នោះ កូន​ណា​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ ជាពិសេស​ពេល​គេ​នៅ​ឯកា គេ​នឹង​គិត​ដល់​អ្នក​មុន​គេ។

២- អារម្មណ៍​ស្និទ្ធស្នាល

ចំណុច​នេះ​ក៏​មិន​ខុស​ពី​ទី​១ ដែរ ក្មេង​ដែល​ទទួល​បាន​នៅ​ក្បែរ និង​ជិតស្និទ្ធ​ចំពោះ​កូន​ៗ ពួកគេ​មិន​អាច​បំភ្លេច​វា​បាន​ឡើយ ហើយ​បើ​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​យើង​ជា​អាណាព្យាបាល គេ​តែង​នឹក​រលឹក​ដល់ និង​ចង់​ត្រឡប់​មក​នៅ​ក្បែរ​រហូត។

៣- ការ​គាំទ្រ

នៅ​ពេល​បរាជ័យ ឬ​ជួប​ការ​លំបាក កូន​នឹក​ដល់​ការ​គាំទ្រ​របស់​ម៉ាក់ប៉ា​មុន​គេ​បំផុត។ ព្រោះ​ពួកគេ​ចង់​បាន​អ្នក​មាន​គុណ​នៅ​ចំពោះ​មុខ និង​ធ្វើ​ដូច​កាលពី​ក្មេង​ដែល​អ្នក​តែងតែ​លើក​ទឹក​ចិត្ត និង​ជួយ​ជ្រោមជ្រែង​ឲ្យ​គេ​ដើរ​ទៅ​មុខ​ដូច​កាលពី​ក្មេង។

៤- ការ​មិន​ប្រកាន់

បើ​អ្នក​ចង់​ធ្វើ​ជា​ម្ដាយ​សម័យ​ថ្មី គួរតែ​ចូល​ទៅ​ស្និទ្ធស្នាល​កូន​ឲ្យ​ដូច​មិត្តភ័ក្ដិ និង​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​កូន ហើយ​ឲ្យ​កូន​ប្រាប់​រឿង​ក្នុង​ចិត្ត​មក​អ្នក​វិញ នោះ​ទើប​យើង​អាច​ដឹង​ពី​ស្ថានភាព​កូន ហើយ​នៅ​ពេល​កូន​ចង់​រៀបរាប់​រឿង​ក្នុង​ចិត្ត គេ​នឹង​នឹក​ឃើញ ហើយ​មក​រក​យើង​ប្រាប់​រឿង​ពិបាក​ចិត្ត​ឲ្យ​ស្ដាប់ និង​សុំ​ជា​យោបល់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការសិក្សា៖ ក្មេងៗកើតពីឪពុកម្ដាយវ័យចាស់ៗ មានឥរិយាបថល្

ចុចអាន៖ មិនចង់ឱ្យកូនធំឡើងកោងកាច ឪពុកម្ដាយកុំធ្វើរឿងទាំងនេះនៅមុខកូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២៣ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤១ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៥៥ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៥៨ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម