KPT+
មិនចង់ឱ្យកូនធំឡើងកោងកាច ឪពុកម្ដាយកុំធ្វើរឿងទាំងនេះនៅមុខកូន
ម៉ាក់ប៉ាណាក៏ប្រាថ្នាចង់ឲ្យកូនធំឡើងក្លាយជាមនុស្សល្អ ដឹងខុសត្រូវ និងមានសុជីវធម៌ ចេះគោរពចាស់ទុំដែរ។ ទន្ទឹមនឹងការចង់បាន យើងជាគំរូកូនត្រូវប្រុងប្រយ័ត្នចំពោះការនិយាយស្ដី ឬកាយវិការខ្លួនឯង ព្រោះក្មេងប្រៀបដូចក្រដាសស ពេលឃើញចាស់ៗធ្វើអ្វី និងដក់ជាប់ ឬធ្វើតាម។ នេះបើតាមអ្នកគ្រូ លឹម មួយហ្គិច ធ្វើការផ្នែកជំនួយការគ្រូបរទេស នៅសាលាឯកជនក្នុងរាជធានីភ្នំពេញ។

១- ហិង្សា
កាយវិការហិង្សាច្រងេងច្រងាង នៅចំពោះក្មេង វាជាគំរូអាក្រក់មួយ ដែលកូនឆាប់ចាប់បាន និងធ្វើតាមបានលឿនបំផុតតាំងពីនៅជាទារក។ ត្រូវចាំបើអ្នកមានបញ្ហាអ្វីមួយ ហើយត្រូវដោះស្រាយនៅចំពោះមុខកូន គួរតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានប្រសើរចៀសវាងការប្រើដៃប្រើជើង លោតទាត់ធាត់មនុស្ស ឬវត្ថុអ្វីមួយ។ មួយវិញទៀតការវាយកូនខ្លាំងៗក៏ជារឿងគួរចៀសវាងដែរ ព្រោះកូនអាចធ្វើបែបនោះចំពោះអ្នកដទៃ ឬអ្នកផ្ទាល់ពេលពួកគេធំទៅ។
២- មិនបង្រៀនកូនអ្វីល្អ អ្វីអាក្រក់

ការអប់រំកូនពិតជាចាំបាច់ខ្លាំងណាស់ សម្រាប់អាណាព្យាបាល ព្រោះអាចហាត់ពត់លត់ដំ និងជួយឲ្យកូនដឹងថា ទង្វើបែបណាគួរធ្វើ និងមិនគួរធ្វើ។ បើអ្នកមិនចង់ឃើញកូនធំឡើង ត្រូវគេឯងហៅថាក្មេងឈ្លើយ ខ្លួនឯងត្រូវនិយាយស្ដីប្រយ័ត្នប្រយែង ហើយបើឃើញនរណាធ្វើ ឬនិយាយមិនល្អ គួរតែប្រាប់ថានោះជាទង្វើខុស និងមិនគួរកូនធ្វើតាម ព្រោះចរិតបែបនោះអាចអ្នកដទៃមិនលេងចូលជាមួយ។
៣- បណ្ដោយកូនឲ្យលេងទូរស័ព្ទ ឬមើលរឿងតាមចិត្ត
ម៉ាក់ប៉ាគ្រប់រូបគួរតែគ្រប់គ្រងការមើលទូរទស្សន៍ ទូរស័ព្ទ Ipad ឬ tablet គ្រប់ប្រភេទ ព្រោះការបណ្ដែតបណ្ដោយឲ្យកូនមើលរបស់អស់ទាំងនោះតាមចិត្ត ហើយចំរឿងវាយកាប់ចាក់ ស្របពេលដែលយើងមិនបាននៅក្បែរ ក្មេងពិតជាជក់នឹងភាពអសកម្មទាំងនោះ។ បើកូនចង់មើល យើងគួរតែនៅក្បែរ ហើយស្វែងរករឿងប្រភេទ hero ដើម្បីឲ្យកូនស្គាល់ និងប្រាប់កូនថា តួនេះជាតួល្អ កូនប្រាកដជាចង់ធ្វើជា hero តាម។
៤- ការនិយាយស្ដី

មានម៉ាក់ប៉ាមិនតិចនោះទេ ដែលមិនបានគិតគូរពីបញ្ហាការនិយាយស្ដីចំពោះមុខកូន ព្រោះគិតថានោះជារឿងធម្មតា និងជាចរិតធម្មជាតិខ្លួន។ តែទោះជាយ៉ាងណា អ្នកជំនាញបានឲ្យដឹងថា ការនិយាយស្ដីដោយសំឡេងទ្រគោះបោះបោក សម្លុតៗ ឬសម្ដីដែលគ្មានសីលធម៌ធ្វើឲ្យកូនរៀនតាម។ កាលណាកូនចេះធ្វើរឿងទាំងនេះតាម នៅពេលមួយគេនឹងបង្ហាញចរិតបែបនោះចេញមកក្រៅ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”?
ចុចអាន៖ អ្វីជាការ “ចិញ្ចឹមកូនដូចខ្លា”? មានផលល្អ ឬអាក្រក់អ្វីខ្លះ លើការលូតលាស់កូន?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


