KPT+
ជីវិតហត់នឿយណាស់ សន្សំកម្លាំងតស៊ូវិញ កុំទៅវាយប្រហារគ្នា
យើងកើតមកលើលោកនេះ សម្រាប់កំពុងប្រណាំងប្រជែង ប្រឆាំងនឹងភាពក្រីក្រ ប្រឆំាងភាពលំបាកតោកយ៉ាក ហើយតស៊ូនិងភាពល្ងិតល្ងង់ស្វែងរកទីភ្លឺ មិនមែនកើតមកដើម្បីប្រឆាំងនឹងគ្នាឯង ហើយធ្វើឱ្យរបួសដួលឈឺចាប់រៀងខ្លួនទេ។

នេះគឺពុទ្ធិនៃសៀវភៅរបស់ម៉ុងហ្គោលីមួយមានឈ្មោះថា ទុកមិត្តសម្រាប់ញាំបាយជុំគ្នា កុំវាយប្រហារគ្នា ព្រោះជីវិតហត់ណាស់។
សៀវភៅនេះ សរសេរដោយលោក Keisig ដែលផ្តោតលើមនុស្សមួយចំនួនដែលមានគំនិតអគតិចង់ឃើញមនុស្សក្បែរអ្នកបរាជ័យ ជាជាងចូលរួមជួយគ្នាឱ្យឆ្ពោះទៅរកភាពជោគជ័យ។
អ្នកនិពន្ធសង្កត់ធ្ងន់ថា វាជាមេរៀនដ៏មានតម្លៃអំពីជីវិត ដែលជ្រើសរើសវិធីរស់នៅ វិធីបង្កើតមិត្តភក្តិ ដោយប្រាជ្ញាពុំមែនដោយតណ្ហាលោភៈ។
KPT Plus លើករឿងនេះមកសង្ខេបព្រោះចង់ប្រាប់ថា នៅពេលណាដែលយើងចេះគិតបានត្រឹមត្រូវ មិត្តភក្តិរបស់យើងមិនត្រឹមតែចង់ចូលរួមបង្ហាញខ្លួនក្នុងជីវិតជាមួយយើងរហូតរៀងទេ គេថែមទំាងព្រមនៅក្បែរយើងជាកម្លាំង មិនថាពេលលំបាកឬពេលសំណាង។

ពេលខ្លះយើងដើរមិនទាន់គ្នាព្រោះមនុស្សយើងអាចនឹងដើរតាមទិសដៅផ្សេងៗពីគ្នា ប៉ុន្តែទោះក្រឬមាន យើងនៅតែអាចស្វែងរកមិត្តល្អចាស់ៗមកញ៉ាំបាយជជែកជាមួយគ្នាបាន ហើយយើងនៅតែអាចជួយគ្នាបាន។
យើងមិនចាំបាច់ឱ្យមិត្តរបស់យើងបរាជ័យទើបឃើញយើងល្អជាងនោះទេ ការដែលសប្បាយពេលឃើញមិត្តជោគជ័យ គឺជាជោគជ័យមួយជំនៈលើមហិច្ឆិតាខ្លួនឯងរួចទៅហើយ។
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ទម្លាប់ប្រចាំថ្ងៃ ៤ សំខាន់ៗ ធ្វើឲ្យជីវិតនិងអាជីវកម្មជោគជ័យ
ចុចអាន៖ មិនអាចបង្ខំអ្នកណាម្នាក់ ឲ្យមកគោរព តែយើងអាចផ្លាស់ប្ដូរខ្លួនឯងបាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


