Connect with us

KPT+

ឆាកជីវិតតារាហូលីវូដ Hedy Lamarr ក្លាយជារាជិនីសម្រស់ពិត តែជួបសំណាងអាក្រក់ផ្ទួនៗ

បានផុស

នៅ

Hedy Lamarr ជាតារាហូលីវូដនៃទសវត្សរ៍ទី ៣០ និង ៤០ ដ៏ល្បីល្បាញ ហើយត្រូវបានគេចាត់ទុកជានារីដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោកផងដែរ ក្នុងជំនាន់របស់នាង។ ​ក្រៅពីអាជីពជាតារាសម្ដែង នាងក៏ជាអ្នកបំផុសគំនិតបង្កើតឧបករណ៍ថ្មីជាច្រើនដូចជា Bluetooth ភ្លើងសញ្ញាចរាចរណ៍ ភ្លើងប្រឡៅ ក ឆ្កែផងដែរ។ នាងក៏ធ្លាប់ទទួលបានពានរង្វាន់លើការច្នៃប្រឌិតឧបករណ៍ថ្មី ខណៈតម្លៃរបស់វា បើគិតក្នុងពេលបច្ចុប្បន្ននេះ វាមានតម្លៃប្រហែល ៣០ពាន់លានដុល្លារ។ ឆាកជីវិតរបស់សញ្ជាតិអូទ្រីសរូបនេះ ត្រូវបានអ្នកនិពន្ធបោះពុម្ភជាសៀវភៅលក់អស់ជាច្រើនពាន់ក្បាល និងត្រូវបានផលិតជាខ្សែភាពយន្តឯកសារថែមទៀតផង។ ខាងក្រោមជារៀងរ៉ាវផ្សេងទៀតរបស់ Hedy Lamarr ។

ជំហានដំបូងនៅក្នុងពិភពភាពយន្ត

The Story of Hedy Lamarr, a Hollywood Actress Who Was Unlucky to Be So Beautiful
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Hedy Lamarr កើតនៅទីក្រុងវីយែន ប្រទេសអូទ្រីស ​ក្នុងឆ្នាំ ១៩១៤ ដែលមានឈ្មោះដើមថា Hedwig Eva Maria Kiesler ។ ឪពុកម្តាយរបស់នាង ជាមនុស្សទទួលបានការអប់រំល្អ និងមានដើមកំណើតជាជនជាតិយូដា។ ឪពុកធ្វើការជានាយកធនាគារ ចំណែកម្តាយ ជាអ្នកលេងព្យ៉ាណូ។ ខណៈកំពុងរៀនព្យាណូ និងរៀនរាំរបាំបាឡេ Lamarr បានចាប់អារម្មណ៍លើល្ខោន និងភាពយន្ត ដែលនេះជាកត្តាជំរុញឱ្យនាងចាប់អាជីពជាតារាសម្ដែង នៅពេលនាងចាកចេញពីប្រទេសកំណើត។

នៅឆ្នាំ ១៩៣៣ Lamarr បានរៀបការជាមួយបុរសអ្នកមានស្ដុកស្ដម្ភម្នាក់ នៅក្នុងប្រទេសអូទ្រីស គឺលោក Friedrich Mandl ខណៈឪពុកម្ដាយមិនយល់ព្រមចំពោះអាពាហ៍ពិពាហ៍របស់ពួកគេនោះទេ។ ចុងក្រោយអាពាហ៍ពិពាហ៍ដែលចាស់ទុំ មិនពេញចិត្ត បានក្លាយជាវិប្បសារីសម្រាប់ Lamarr។

ជីវិតគ្រួសារ

The Story of Hedy Lamarr, a Hollywood Actress Who Was Unlucky to Be So Beautiful

ក្រោយរៀបអាពាហ៍ពិពាហ៍ ឆាក​ជីវិត Lamarr ប្រៀបបាននឹងបក្សីជាប់ទ្រុង ព្រោះនាងមិនធ្លាប់ទទួលបានក្ដីសុខពីចំណងនេះឡើយ។ ស្វាមីរបស់នាងជាមនុស្សប្រចែ​ប្រច័ណ្ឌ​ និងហាមប្រាម​នាង​មិន​ឱ្យ​សម្តែង​កុន មិនឱ្យនិយាយ​ទូរសព្ទ ព្រមទាំង​ចាក់សោបង្ខាំងនាងមិនឱ្យចេញក្រៅ។ គាត់អនុញ្ញាតឱ្យនាងចេញទៅក្រៅបាន លុះណាតែមានអ្នកបំរើម្នាក់ទៅជាមួយប៉ុណ្ណោះ។ សូម្បី​តែ​គ្រឿង​អលង្ការ​របស់នាង ​ក៏នាងគ្មានសិទ្ធិប្រើប្រាស់ ហើយវា​ត្រូវ​បាន​ចាក់សោ​សុវត្ថិភាព​ជានិច្ច។

នៅទីបំផុត Lamarr សម្រេចចិត្តគេចខ្លួនចេញពីផ្ទះ។ ក្នុងពិធីជប់លៀងមួយ ក្រោយពីប្តីរបស់នាងបានបណ្ដើរនាងណែនាំភ្ញៀវរួចហើយ នាងបានបន្លំខ្លួនជាអ្នកបម្រើ រត់គេចខ្លួនទៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

វិថីក្លាយជាអ្នកសិល្បៈ

ក្រោយពេលទៅដល់ទីក្រុងឡុងដ៏ Hedy Lamarr បានជួបនឹងលផលិតករល្បីឈ្មោះ លោក Louis Mayer ដែលជាសហស្ថានិក និងជាប្រធានស្ទូឌីយោ Metro-Goldwyn-Mayer។

The Story of Hedy Lamarr, a Hollywood Actress Who Was Unlucky to Be So Beautiful

ពេលនោះ Lamarr បានដាក់ពាក្យទៅខាងស្ទូឌីយោ Metro-Goldwyn-Mayer ខណៈគេកំពុងប្រកាសរកអ្នកសម្ដែង។ កាលណោះលោក Mayer បានផ្តល់កិច្ចសន្យាឱ្យ Lamarr រយៈពេល ៦ ខែជាមួយនឹងប្រាក់ឈ្នួល ១២៥ ដុល្លារក្នុងមួយសប្តាហ៍ ប៉ុន្តែនាងបែរជាបដិសេធ ព្រោះនាងយល់ថាខ្លួនមានទេពកោសល្យខ្លាំងជាងតម្លៃឈ្នួល។

ប៉ុន្តែបន្ទាប់ពីជួបលោក Louis Mayer នាងស្រាប់តែគិតថាខ្លួនបង្កើតកំហុស ព្រោះវាជាឱកាសល្អដែលអាចនាំនាងឱ្យក្លាយជាតារាហូលីវូដ។ ប៉ុន្តែវាយឺតពេលហើយ លោក Mayer កំពុងរៀបចំខ្លួនធ្វើដំណើរកម្សាន្តត្រឡប់ទៅសហរដ្ឋអាមេរិក ហើយពេលនោះ សំបុត្រកប៉ាល់ក៏លក់អស់។ កាលណោះ Lamarr លួចចូលដេកនៅលើកប៉ាល់ទេសចរណ៍ ដោយបន្លំខ្លួនជាអ្នកមើលថែទាំអ្នកដំណើរវ័យ ១៤ឆ្នាំម្នាក់។ ក្រោយបានដឹងពីការប្រឹងប្រែង ដើម្បីបានជួបខ្លួន លោក Mayer មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពក្លាហានរបស់តារាស្រីរូបនេះ ហើយលោកបានចុះកិច្ចសន្យារយៈពេល ៧ ឆ្នាំជាមួយ Lamarr ដោយផ្ដល់ប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ៥៥០ដុល្លារអាមេរិក។

លោក Mayer បាន​ផ្តល់ឱកាស​ឱ្យ​ ឡាម៉ារ លេចមុខលើ​ឆាក​ធំៗជាបន្តបន្ទាប់ និងលើកនាងជា​តួឯក​ក្នុងភាព​យន្តមួយ​​ឈ្មោះ Barbara La Marr ខណៈកុននេះ ធ្វើឱ្យភរិយា​របស់​ផលិតកររូបនេះស្ញើច​សរសើរ និងទទួលបានការគាំទ្រពីទស្សនិកជាច្រើន។

ចាប់តាំងពីឆ្នាំ ១៩៣៨មក កេរ្តិ៍ឈ្មោះរបស់ Hedy Lamarr ចាប់ផ្តើមល្បីសុះសាយ​ ហើយត្រូវបានទស្សនិកជនប្រសិទ្ធនាមជាជាតារាសម្តែងអូទ្រីសដ៏ពេញនិយម និងជា “ស្ត្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក” ក្នុងអំឡុងពេលនោះ។ បន្ទាប់ពីនោះមក នាងបានចាប់ដៃគូសម្ដែងជាមួយតាតាល្បីៗក្នុងជំនាន់នោះរួមមាន Clark Gable, Judy Garland, និង Charles Boyer។ល។

The Story of Hedy Lamarr, a Hollywood Actress Who Was Unlucky to Be So Beautiful

ចំណង់ចំណូលចិត្តរបស់ Hedy Lamarr

កាលនៅក្មេង ឡាម៉ារ ចូលចិត្តស្តាប់រឿងរ៉ាវរបស់ឪពុករ៉ាយរ៉ាប់អំពីរបៀបបង្កើតឧបករណ៍ប្លែកៗលើលោក។ លុះដល់ឆ្នាំ ១៩៤០ នាងបានជួបបុរសម្នាក់គឺ អ្នកនិពន្ធ George Antheil ដែលមានចំណង់ចំណូលចិត្តដូចនាង។ ពួកគេទាំងពីរបានរួមគ្នាបង្កើតឧបករណ៍មួយដែលជា ឧបករណ៍ទំនាក់ទំនងសម្ងាត់រវាងមនុស្សពីរនាក់។ ប៉ុន្តែការគិត និងគម្រោង មិនត្រូវបានមនុស្សទទួលយកនោះទេ។ ប៉ុន្តែជាច្រើនទសវត្សរ៍ក្រោយមក ដោយផ្អែកលើគោលគំនិតដើមរបស់ Lamarr និង Antheil ឧបករណ៍ Bluetooth ​និង Wi-Fi ត្រូវបានបង្កើតឡើង ដូចដែលយើងប្រើសព្វថ្ងៃនេះ។

ការបំផុសគំនិតលើភាពយន្តគំនូរជីវចលរឿង Snow White

The Story of Hedy Lamarr, a Hollywood Actress Who Was Unlucky to Be So Beautiful

ងាកចេញពីជីវិតសិល្បៈវិញ Hedy Lamarr ធ្លាប់មានស្វាមី ៦នាក់ និងគូស្នេហ៍ជាច្រើននាក់ទៀត។ ស្វាមីចុងក្រោយរបស់នាង ជាមេធាវី ហើយបន្ទាប់ពីលែងលះគ្នា ឡាម៉ារ មិនបានរៀបការម្តងទៀតទេ។ ៣៥ឆ្នាំចុងក្រោយនៃជីវិតតារាហូលីវូដរូបនេះ នាងរស់នៅតែម្នាក់ឯងប៉ុណ្ណោះ។

ដោយសារឆាកជីវិតរបស់ ឡាម៉ារ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយនាងក៏ស្ត្រីដែលមានមុខមាត់ដ៏គួរឱ្យទាក់ទាញ ដូច្នេះហើយទើបបានជាខ្សែជីវិតរបស់នាងបានបំផុសគំនិតឱ្យវិចិត្រករ Disney បង្កើតរឿង Snow White និងបុរសកន្តឿទាំង៧។

មកដល់ទសវត្សរ៍ទី ៦០ នាងលែងមានសម្រស់ស្រស់ស្អាត ហូលីវូដលែងត្រូវការនាងទៀត ហើយអាជីពរបស់នាងក៏លែងមានទីផ្សារ។ ជាលទ្ធផល Lamarr រស់នៅដោយសារប្រាក់ចូលនិវត្តន៍ ត្រឹមតែ ៤៨ដុល្លារ ក្នុងមួយសប្តាហ៍។ នៅក្នុងឆ្នាំ ២០០០ Hedy Lamarr បានទទួលមរណភាពក្នុងវ័យ ៨៦ឆ្នាំ នៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ខ្សែជីវិតរបស់ Hedy Lamarr ប្រៀបបាននឹងរឿងព្រេងអ៊ីចឹង មានទាំងរឿងជូរចត់ សប្បាយ ហើយក៏សោកនាដកម្មផងដែរ។ លុះមកដល់ឆ្នាំ ​២០១៧ ស្ទូឌីយោ Reframed Pictures បានផលិតភាពយន្តឯកសាររយៈពេល ​១ម៉ោង និង៣០នាទី ដែលចំណងជើងថា “Bombshell: The Hedy Lamarr Story” ដោយផ្អែកលើជីវិតពិតរបស់ Hedy Lamarr ទាំងស្រុង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មេរៀន​ជីវិត​ពីស្ថាបនិក​យីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL

ចុចអាន៖ អតីត​ភរិយា​ស្ថាបនិក AMAZON អ្នកស្រី MACKENZIE BEZOS ជា​ស្ត្រី​បែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម