KPT+
មេរៀនជីវិតពីស្ថាបនិកយីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL
យីហោ Coco Chanel ជាម៉ាកប្រណីតនិងថ្លៃបំផុតមួយក្នុងចំណោមម៉ាកល្បីៗនៅលើពិភពលោក។ យីហោនេះទទួលបានប្រជាប្រិយភាពជាង ១០០ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩១០ នៃការកកើតដំបូង។
យ៉ាងណាក្ដី កេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរបស់ហាងសំលៀកបំពាក់លំដាប់ពិភពលោក Coco Chanel បានមកពីអ្នកច្នៃម៉ូដជនជាតិបារាំងអ្នកស្រី Gabrielle Bonheur Chanel ដែលជាស្ថាបនិកយីហោនេះ។
ស្ត្រីជើងខ្លាំងរូបនេះ បានផ្លាស់ប្ដូរនូវវិធីនៃការឲ្យតម្លៃនៃភាពស៊ីវិល័យ និងបានផ្លាស់ប្ដូរលក្ខណ:វិនិច្ឆ័យរបស់មនុស្សចំពោះភាពជាអ្នកដឹកនាំរបស់ស្ត្រីផងដែរ។

អ្នកស្រី Gabrielle B. Chanel កើតនៅឆ្នាំ ១៨៨៣ ត្រូវបានម្ដាយស្លាប់ចោលនៅពេលមានវ័យ ១២ ឆ្នាំ។ ដោយសារឪពុកជាអ្នកលក់ឥវ៉ាន់កំប៉ិកកំប៉ុកតាមចិញ្ចើមថ្នល់ គ្មានលទ្ធភាពចិញ្ចឹម ទើបគាត់សម្រេចចិត្តបញ្ជូនអ្នកស្រីទៅនៅមជ្ឈមណ្ឌលកុមារកំព្រា។
ការរស់នៅឯមជ្ឈមណ្ឌលកុមារកំព្រា អ្នកស្រីចាប់ផ្តើមចាប់ចិត្តទៅលើការច្នៃម៉ូដ។ ពេលនោះ Chanel បានរៀនចេះដេរខោអាវពីដូនជីនៅឯមណ្ឌល។ រយៈពេល ៦ ឆ្នាំចាប់តាំងពីពេលរៀនដេរសម្លៀកបំពាក់ អ្នកស្រីបានរកឃើញ ពីលក្ខណ:ពិសេសដែលខ្លួន មានហើយខិតខំដុះខាត់ជានិច្ចកាល។

អាយុ ១៨ ឆ្នាំ Chanel ចាកចេញ ពីមណ្ឌល ហើយធ្វើការជាអ្នកចម្រៀងតាមហាងកាហ្វេពីរបីឆ្នាំ។ ក្រោយមក ដោយមានជំនួយហិរញ្ញវត្ថុពីអ្នកមានទ្រព្យលោក Capel នៅឆ្នាំ ១៩១៣ អ្នកស្រីបានបើកហាងដេរតូចមួយនៅ Deauville ប្រទេសបារាំង។ ចាប់ផ្ដើមដំបូងដោយលក់ខោអាវកីឡាសាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែ ៥ ឆ្នាំក្រោយ ក្មេងស្រីក្រីក្រម្នាក់នេះ បានទាញចំណាប់អារម្មណ៍របស់ស្ត្រីអភិជនដែលមានឥទ្ធិពល ងាកមកប្រើស្ទីលតុបតែងប្លែកៗ។ អ្នកច្នៃម៉ូដរូបនេះ ឆក់បានការជឿជាក់ពីអតិថិជនយ៉ាងច្រើន ដោយសារសម្លៀកបំពាក់របស់អ្នកស្រីមានភាពសាមញ្ញ តែមានគុណភាពខ្ពស់ ដែលក្រុមអ្នកមានៗហៅថា ភាពប្រណីតពិតប្រាកដ។
មកទល់ចុងទសវត្សឆ្នាំ ១៩២០ ឧស្សាហកម្មម៉ាក Chanel ត្រូវបានសុះសាយ និងរីកចម្រើនដោយអាចរកចំណូលបានរាប់លានដុល្លារ និងផ្តល់ការងារដល់មនុស្សជាង ២,០០០ នាក់នាពេលនោះ។
បច្ចុប្បន្ន យីហោ Coco Chanel មិនត្រឹមតែជាម៉ាកសម្លៀកបំពាក់ប្រណីតប៉ុណ្ណោះទេ ថែមទាំងមានមន្ទីរពិសោធន៍ទឹកអប់ រោងចក្រកាត់ដេរ ប្រេនគ្រឿងអលង្ការ និងផលិតផលគ្រឿងក្រអូបជាច្រើនទៀត។ រីឯចំណូលឆ្នាំនេះសរុបប្រមាណជា ១៣.៧ ប៊ីលានដុល្លារ៕
អត្ថបទ៖ សន្យា
ចុចអាន៖ហេតុអ្វីប្រជាជនប៊ូតាន អាចប្រកាន់ខ្ជាប់ទំនៀមទម្លាប់បានល្អ ទល់សម័យទំនើបនេះ?
ចុចអាន៖ស្ថានភាពសណ្ដាប់ធ្នាប់ក្នុងផ្ទះក៏អាចបញ្ជាក់ពីកម្រិតជំងឺផ្លូវចិត្តរបស់មនុស្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


