សុខភាព
មិននឹកស្មានថាការហែលទឹក មានប្រយោជន៍ច្រើនដល់ម្ល៉ឹង!
ការសិក្សាជាច្រើនបង្ហាញថា ការហែលទឹកមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពទូទៅរបស់យើង។ វាធ្វើឲ្យសុខភាពផ្លូវចិត្តនិងរាងកាយបានប្រសើរឡើង ព្រមទាំងជួយប្រឆាំងនឹងភាពចាស់ជាងវ័យផងដែរ។ មនុស្សភាគច្រើនយល់ឃើញថាការហែលទឹកគ្រាន់តែជាទម្រង់នៃការហាត់ប្រាណមួយប៉ុណ្ណោះ តែវាផ្ដល់អត្ថប្រយោជន៍លើសពីការស្មាន។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនដែលបានមកពីការហែលទឹក៖
អត្ថប្រយោជន៍ដល់បេះដូង

យោងតាមការស្រាវជ្រាវបានរកឃើញ ថាការហែលទឹកឬរត់មានផលល្អជាងគេក្នុងចំណោមប្រភេទនៃការ ហាត់ប្រាណ ទាំងអស់។ ការហែលទឹក គឺជាលំហាត់ប្រាណមួយដែលអាចជួយពង្រឹងបេះដូង បង្កើនលំហូរឈាមដើរ ល្អជម្រុញសុខភាពសរសៃឈាមបេះដូងទាំងមូលរបស់អ្នក។ គ្រាន់តែហែលទឹកកន្លះម៉ោងក្នុងមួយថ្ងៃអាចបន្ថយហានិភ័យនៃជំងឺបេះដូងបាន ៤០% ។
អត្ថប្រយោជន៍ដល់សួត

ការហែលទឹកអាចជួយបង្កើនសមត្ថភាពរបស់សួត និងជួយឱ្យសួតរបស់អ្នកស្រូបយកអុកស៊ីសែនបានច្រើន។ ក្រៅពីនេះ វាអាចជួយកាត់បន្ថយបញ្ហារបស់អ្នកជំងឺហឺតបានផងដែរ។
អត្ថប្រយោជន៍ដល់សន្លាក់

ការហែលទឹកមិនធ្វើឱ្យមានបញ្ហាលើសន្លាក់របស់យើងដូចការធ្វើលំហាត់ប្រាណដទៃទៀតឡើយ។ ជាពិសេស អ្នកដែលមានបញ្ហាជំងឺរលាកសន្លាក់នឹងទទួលបានអត្ថប្រយោជន៍ពីការហែលទឹកបានយ៉ាងខ្លាំង។ ការហែលទឹកនៅក្នុងអាងហែលទឹកដែលមានកម្តៅល្មម ជួយឱ្យសាច់ដុំនៅជុំវិញសន្លាក់កាត់បន្ថយនូវការរលាក ពិសេសមនុស្សវ័យចំណាស់ដែលងាយនឹងគ្រិច និងឈឺសាច់ដុំ។
អត្ថប្រយោជន៍ដល់សាច់ដុំ

ទឹកជួយបណ្តុះភាពស៊ាំទៅនឹងសាច់ដុំ។ ភាពស៊ាំដែលមាននៅក្នុងទឹក ជួយសម្រួលសាច់ដុំរបស់អ្នក និងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកដែលមិនធ្វើលំហាត់ប្រាណទៀងទាត់ អ្នកធាត់ឬលើសទម្ងន់ និងមនុស្សចាស់។ ដើម្បីទទួលបានអត្ថប្រយោជន៍ដល់សាច់ដុំពីការហែលទឹក អ្នកត្រូវរៀនបច្ចេកទេសហែលទឹកឲ្យបានត្រឹមត្រូវ។
អត្ថប្រយោជន៍ដល់ផ្លូវចិត្ត

ការហែលទឹកគឺជាលំហាត់ប្រាណរាងកាយ ប៉ុន្តែមានអត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តផងដែរ។ ។ ការហែលទឹកមានប្រយោជន៍ចំពោះផ្លូវចិត្តប្រហាក់ប្រហែលនឹងយូហ្គាដែរ។ វាជួយឲ្យអារម្មណ៍របស់អ្នកសប្បាយរីករាយនិងស្រស់ថ្លា។ គ្រាន់តែនៅក្នុងទឹក អាចធ្វើឲ្យខួរក្បាលយើងធូរស្បើយ និងជួយឲ្យមានការបញ្ចេញនូវអរម៉ូនអារម្មណ៍ល្អ ដែលជំរុញអារម្មណ៍របស់យើងឲ្យកាន់តែប្រសើរ។
ជួយប្រឆាំងភាពចាស់

ការសិក្សាបានបង្ហាញថា អ្នកហែលទឹកសកម្មមានសុខភាពជីវិតប្រសើរ ទាំងផ្នែករាងកាយនិងផ្លូវចិត្ត។ តាមការសិក្សាបង្ហាញទៀតថា មនុស្សដែលមិនចេះហែលទឹក សុខភាពរាងកាយរបស់ពួកទ្រុឌទ្រោមខ្លាំង បន្ទាប់ពីអាយុ៤៥ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើលបំផុត គឺភាពខុសគ្នានៃសុខភាពផ្លូវចិត្ត។ ប្រជាជនទូទៅដែលមិនមែនជាអ្នកហែលទឹក មានសុខភាពចុះខ្សោយស្ទើពេញជីវិតរបស់ពួកគេ ប៉ុន្តែអ្នកហែលទឹកសកម្ម មានសុខភាពល្អឡើងជាលំដាប់រហូតដល់អាយុលើសពី ៦៥ ឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អត្ថប្រយោជន៍ដ៏អស្ចារ្យ ៧យ៉ាងពីការហាត់ Yoga
ចុចអាន៖ ពេលមេរោគបង្ខំាងយើងនៅផ្ទះ ស្ត្រេស? មានរឿងខ្លះយើងអាចធ្វើបាន!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


