កីឡា
ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវពលរដ្ឋ ចូលរួមលេងកីឡាឲ្យបានគ្រប់ៗ គ្នា ដើម្បីសុខភាព និងសាមគ្គីភាព
ឯកឧត្ដម ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមចូលរួមលេងកីឡាឲ្យបានគ្រប់ៗ គ្នា ដើម្បីសុខភាព និងសាមគ្គីភាព។

ការអំពាវនាវនេះ ក្នុងឱកាស ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី ៧ ឆ្នាំ ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» ម្សិលមិញ ក្រុមគ្រួសារ ស.ស.យ.ក បានបន្តបេសកកម្មលើការងារសង្គម មនុស្សធម៌ ការងារស្ម័គ្រចិត្ត ការកសាងមិត្តភាព ភាតរភាព សាមគ្គីភាព ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី ៧ ឆ្នាំ ២០២៤ មិនត្រឹមតែជាវេទិកាដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា តែប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាកម្មវិធីមនុស្សធម៌ដ៏ប្រពៃផងដែរ។ ជាក់ស្ដែង ការប្រកួតមិត្តភាពរវាង «ក្រុម ស.ស.យ.ក អលស្តារ» ជាមួយ «ក្រុមផ្ការីកគ្រប់រដូវ» កាលពីម្សិលមិញនេះ ជាការប្រកួតចូលរួមរៃអង្គាសថវិកាសម្រាប់បរិច្ចាគជូនដល់មន្ទីរពេទ្យកុមារនានា នៅកម្ពុជា ដែលកំពុងមានការខ្វះខាត។
ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បន្តទៀតថា ឯកឧត្ដម សូមយកឱកាសនេះ លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលចូលរួមប្រកួត ត្រូវប្រកាន់ខ្ជាប់នូវវិធាន និងលក្ខន្តិកៈ នៃការប្រកួត ក្នុងស្មារតីសប្បាយរីករាយ មិត្តភាព សាមគ្គីភាព ភាតរភាពជាបងប្អូន និងស្មារតី អធ្យាស្រ័យគ្នា។

ទន្ទឹមនេះ ឯកឧត្ដម ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួមទាំងសមាជិក សមាជិកា ស.ស.យ.ក គ្រប់ៗ រូប ចូលរួមលេងកីឡាឲ្យបានគ្រប់ៗ គ្នា ដើម្បីសុខភាព និងសាមគ្គីភាព ព្រមទាំងបានចូលរួមជាមួយគ្នា តាមរយៈកីឡានេះ កើនបានជាផល ផ្តល់ជាប្រយោជន៍ជូនដល់សង្គមជាតិតាមលទ្ធភាពរៀងៗ ខ្លួន។
គួរជម្រាបថា កម្មវិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី ៧ ឆ្នាំ ២០២៤ កាលពីម្សិលមិញនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុប្រធាន ស.ស.យ.ក ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ភ្ញៀវកិត្តិយស និងទស្សនិកជនជាច្រើនកុះករផងដែរ៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


