ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់ស្ត្រី តាំងពីពេលមានរដូវរហូតដល់ក្លាយជាមាតាដ៏មានសក្ដានុពល
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យយកចិត្តទុកដាក់ទៅលើសុខភាពរបស់ស្ត្រីចាប់តាំងពីពេលមានរដូវ រហូតដល់ក្លាយទៅជាមាតាមួយដ៏មានសក្ដានុពលនៅក្នុងសង្គម។

ថ្លែងក្នុងទិវាក្មេងស្រីអន្តរជាតិដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ១៣ តុលា នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា «ក្មេងស្រី គឺជាមាតាពិភពលោក បុរសអត់អាចបង្កើតកូនបានទេ ឯស្ត្រីបង្កើតកូនបាន។ សុខភាពរបស់ស្ត្រីគឺជាកត្តាចាំបាច់ដែលយើងត្រូវគិតគូរតាំងពីពេលមានរដូវ រហូតដល់ពេលយើងអាចក្លាយទៅជាមាតាមួយដ៏មានសក្ដានុពល អីចឹងដើម្បីសុខភាពល្អ យើងត្រូវគិតគូរឱ្យបានត្រឹមត្រូវ ការពារឱ្យបានត្រឹមត្រូវ»។

លោកស្រីបណ្ឌិត បានបង្ហាញការគាំទ្រចលនាសកម្មភាពលើកកម្ពស់សុខភាពក្មេងស្រី នៅថ្ងៃទិវាក្មេងស្រីអន្តរជាតិ ហើយសូមថ្លែងអំណរគុណដល់អង្គការ AHF ដែលតែងតែចូលរួមគាំទ្រស្ត្រី កុមារី ជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសគឺគាំទ្រចលនា នៃដំណើរការយ៉ាងស្វាហាប់ នៃដំណើររបស់យើងទាំងអស់គ្នា ការកសាងធនធានមនុស្សឱ្យក្លាយទៅជាមូលធនមនុស្សដ៏មានសក្ដានុពលភាព ដើម្បីការកសាងប្រទេសជាតិរបស់យើងឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ ២០៥០។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាមានប្រសាសន៍ថា ការផ្តល់អំណាចដល់ក្មេងស្រី គឺការផ្តល់នូវអ្វីៗ ដែលសម្រាប់ដំណើរឆ្ពោះទៅមុខ រួមទាំងការចូលសាលារៀន និងរក្សាសុខភាពអនាគតរបស់ពួកគាត់។

លោកវេជ្ជបណ្ឌិត បានបន្តថា នៅទូទាំងពិភពលោក មានភាពមិនស្មើគ្នា ចំពោះក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ប្រឈមមុខនឹងបញ្ហាមេរោគអេដស៍។ AHF អំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងកម្មវិធីបង្ការ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍/ជំងឺកាមរោគ និងគោលនយោបាយគាំទ្រដែលពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព រួមទាំងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដោយផ្តោតលើការខ្វះខាតនៅពេលមករដូវ ការលើកកម្ពស់ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ និងដោះស្រាយឱ្យមានភាពស្មើគ្នាក្នុងការទទួលបានការអប់រំសុខភាព ដូចជាអំពើហិង្សាផ្អែកលើយេនឌ័រ និងអាពាហ៍ពិពាហ៍កុមារ។
លោកវេជ្ជបណ្ឌិត បន្តទៀតថា បច្ចុប្បន្ន រៀងរាល់សប្ដាហ៍ ស្ត្រីវ័យក្មេងចំនួន ៤ ០០០ នាក់ ដែលមានអាយុពី ១៥ ដល់ ២៤ ឆ្នាំ បានឆ្លងមេរោគអេដស៍ថ្មី ក្នុងនោះ មានជាង ៣ ៣០០ ករណី នៅអនុតំបន់សាហារ៉ាអាហ្វ្រិក។ ក្នុងឆ្នាំ ២០២៣ កុមារី និងស្ត្រីវ័យជំទង់ ១ លាន ៩ សែននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ បើធៀបនឹងក្មេងប្រុស និងបុរសវ័យក្មេង ១ លាន ២ សែននាក់ ដែលមានអាយុដូចគ្នា។ ឧបសគ្គ នៃការអប់រំក៏មានសភាពធ្ងន់ធ្ងរផងដែរ ដោយក្មេងស្រី ១៣៣ លាននាក់ នៅទូទាំងពិភពលោក បានបោះបង់សាលារៀន ដោយធ្វើឱ្យពួកគាត់មិនអាចរស់នៅដោយខ្លួនឯងបាន និងជីវិតដែលមានសុខភាពល្អនាពេលអនាគត។
តាមរយៈកម្មវិធី Girls Act របស់ខ្លួន AHF ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេង ក្នុង ៤០ ប្រទេស ជាមួយនឹងចំណេះដឹង ការគាំទ្រ និងធនធាន ដើម្បីរក្សាឱ្យរួចផុតពីមេរោគអេដស៍ និងជំងឺកាមរោគ ប្រកាន់ខ្ជាប់នូវការព្យាបាលសម្រាប់ក្មេងស្រីដែលរស់នៅជាមួយមេរោគអេដស៍ ឱ្យបានចូលសាលារៀន និងជៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាព នៃការបង់ប្រាក់ ដល់អតិថិជនជាង ២.៥ លាននាក់ ក្នុង ៥០ ប្រទេស ជុំវិញពិភពលោក ដូចជានៅ សហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


