ព័ត៌មានជាតិ
ក្រសួងព័ត៌មាន មាន«បន្ទប់សុខភាពមន្ត្រី» សម្រាប់សង្គ្រោះមន្ត្រីដែលមានបញ្ហាសុខភាពក្នុងពេលបំពេញការងារ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះ បានដាក់សម្ពោធឱ្យប្រើប្រាស់«បន្ទប់សុខភាពមន្ត្រី» ដែលជាបន្ទប់សម្រាប់សង្គ្រោះមន្ត្រីដែលជួបប្រទះបញ្ហាសុខភាពចៃដន្យក្នុងពេលបំពេញការងារ។

ក្នុងពិធីដែលរៀបចំឡើងនៅទីស្ដីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ថ្លែងដូច្នេះថា «បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុនៅក្នុងអំឡុងពេលនៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច» ។
តាមលោក នេត្រ ភក្ត្រា ការគាំពារមន្ត្រីដែលជាផ្នែកមួយដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី។ លោកបានគូសបញ្ជាក់ថា សុខភាពមន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់។ បន្ថែមពីការគាំពាររបស់រាជរដ្ឋាភិបាលតាមរយៈបេឡាសន្តិសុខសង្គម ប.ស.ស, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការផ្តល់ការគាំពារសុខភាពមន្ត្រី ដោយស្វះស្វែងរកដៃគូក្នុងការបញ្ចុះតម្លៃការពិនិត្យសុខភាពរបស់មន្ត្រីនិងក្រុមគ្រួសារ របស់គាត់ ក៏ដូចជាជូនដល់អ្នកកាសែតដែលបានចុះបញ្ជីត្រឹមត្រូវជាមួយមជ្ឈមណ្ឌលវិភាគវេជ្ជសាស្ត្រប៊ូយ៉ូមេឌិក។លោករដ្ឋមន្ត្រីក៏បានបង្ហើបឱ្យដឹងថា ជាប្រចាំក្រសួង ក៏បានផ្តល់ការឧបត្ថម្ភអង្ករ និងគ្រឿងឧបភោគបរិភោគប្រចាំខែដល់មន្ត្រីដែលជួបការលំបាកក្នុងជីវភាពប្រមាណ ៣០០ នាក់ក្នុងមួយខែៗ។

បន្ទប់សុខភាពមន្ត្រីដែលជាផ្នែកនៃការផ្តល់ប្រឹក្សាដល់មន្ត្រីមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំការដែលមន្ត្រីដែលមានបញ្ហាសុខភាពអាចមកទទួលសេវាដោយមិនគិតថ្លៃ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សៅ សំបូរ និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងជួយដល់ក្រសួងព័ត៌មានក្នុងការរៀបចំបន្ទប់សុខភាពមន្ត្រីសម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននិងកំពុងរៀបចំទារកដ្ឋានសម្រាប់ មន្ត្រីជាស្ត្រី និងកូនៗរបស់មន្ត្រីផងដែរ៕








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


