KPT+
ពាក្យថា «ឪពុក» ភ្ជាប់លក្ខខណ្ឌនិងកាតព្វកិច្ចអ្វីខ្លះសម្រាប់គ្រួសារ?
បុរសខ្លះយល់ថា ឲ្យតែបង្កើតគ្រួសារ មានកូនក្នុងបន្ទុក គឺជាឪពុក ហើយអាចបង្គាប់កូនៗឱ្យធ្វើអ្វីៗតាមបញ្ជាឬការគិតរបស់គាត់?
តាមការពិត ដើម្បីក្លាយជាឪពុកពិតប្រាកដម្នាក់ គឺមិនមែនត្រឹមតែរកប្រាក់ផ្គត់ផ្គង់ផ្ទះឡើយ តែត្រូវអាចដឹកនាំគ្រួសារឈានទៅមុខ ព្រមជាមួយនឹងទំនួលខុសត្រូវរួមគ្នា។
ជាធម្មតា ជាឪពុកហើយជាមនុស្សប្រុសទៀត គឺមានការពិបាកចុះសម្រុងជាមួយកូនៗជាងគេ ជាពិសេសនោះគឺកូនស្រីតែម្ដង។ ប៉ុន្តែក្នុងនាមជាមនុស្សប្រុស ជាមេគ្រួសារ ត្រូវចូលរួមយ៉ាងសកម្មក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ នូវវិធីល្អបំផុតដែលខ្លួនមាន។ ឪពុកមួយរូបមិនគ្រាន់តែស្កប់ចិត្តនឹងការទៅរកលុយមកផ្គត់ផ្គង់គ្រួសារតែមួយមុខទេ។ ប៉ុន្តែគាត់ក៏ជាអ្នកទទួលខុសត្រូវទាំងអស់ក្នុងគ្រួសារដែរ ហើយក៏មិនមែនត្រឹមតែធ្វើម្ហូប ជូនកូនៗទៅសាលារៀនឡើយ។ គាត់ក៏បានខិតខំធ្វើការ ដើម្បីទិញគ្រប់យ៉ាងឲ្យកូនតាមអ្វីដែលពួកគេចង់បាន។ គាត់ចេញទៅក្រៅហើយរកលុយ ដើម្បីមានលទ្ធភាពនាំគ្រួសារទៅវិស្សមកាល។
ទោះយ៉ាងណាគ្មានអ្វីសំខាន់ជាងរឿងដែលគាត់ដាក់គ្រួសារគាត់ជារឿងសំខាន់បំផុតនៅក្នុងជីវិតគាត់ទេ។ គាត់តែងតែផ្ដល់អាទិភាពដល់ប្រពន្ធនិងកូនៗ ពីព្រោះគាត់យល់ថា គ្មានអ្វីនៅក្នុងពិភពលោកនេះចាំបាច់ដូចគ្រួសារទេ។
ឪពុកគឺជាមនុស្សម្នាក់ដែលតែងតែឆ្លៀតពេលដើម្បីគ្រួសារ ទោះបីរវល់យ៉ាងណាក៏ដោយ។ នៅពេលណាដែលប្រពន្ធឬកូនៗ របស់គាត់ត្រូវការជំនួយ គាត់នៅតែប្រាប់ពួកគេថា ពួកគេអាចពឹងផ្អែកលើគាត់បាន។ ជាធម្មតាគាត់នឹងធ្វើអ្វីដែលគាត់អាចធ្វើបាន ដើម្បីផ្ដល់កម្លាំងនិងទំនុកចិត្តដល់គ្រួសារ ទោះបីប្រឈមមុខនឹងរឿងអ្វីក៏ដោយ ក៏ឪពុកមិនរាថយដែរ។ គាត់គឺជាបុរសម្នាក់ដែលមិនដែលបោះបង់ចោលគ្រួសាររបស់គាត់ សូម្បីតែពេលដែលពួកគេប្រឈមមុខបញ្ហា។ ត្រូវចងចាំថា គ្មានបុរសណាល្អឥតខ្ចោះឡើយ។ ប៉ុន្តែជាឪពុកម្នាក់នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញរាល់ពេលដែលគ្រួសាររបស់គាត់ត្រូវការ។
គាត់តែងតែធ្វើអ្វីដែលគាត់អាចធ្វើបាន ដើម្បីរក្សាគ្រួសារឲ្យនៅស្ថិតស្ថេរ។ គាត់សុខចិត្តលះបង់នូវតម្រូវការផ្ទាល់ខ្លួន និងបំណងប្រាថ្នា ដើម្បីជាប្រយោជន៍ដល់គ្រួសារទាំងមូល។ ឪពុកតែងតែមានឆន្ទៈក្នុងការសម្របសម្រួលនិងការលះបង់ចាំបាច់។
គាត់ចង់ធ្វើឲ្យប្រាកដថា គ្រួសាររបស់គាត់រីករាយនិងស្រឡាញ់គ្នា។ គាត់ក៏ដើរតួជាអ្នកអប់រំ បង្រៀនមេរៀនសំខាន់ៗនិងរឿងល្អៗនៅក្នុងជីវិតកូនៗ។ គាត់បានបង្រៀនកូនប្រុសពីរបៀបស្រឡាញ់ស្ត្រី ស្រឡាញ់ភរិយាដោយអស់ពីចិត្ត។ គាត់បង្រៀនកូនស្រីពីរបៀបការពារខ្លួន និងក្រោកឈរឡើងនូវអ្វីដែលនាងជឿជាក់លើខ្លួនឯង។
ឪពុកគឺជាមនុស្សម្នាក់ដែលធ្វើឲ្យកូន ៗ រត្រូវបានបំពាក់ដោយលក្ខណៈនិងគុណធម៌សំខាន់ៗ ដែលរួមមានសេចក្ដីសប្បុរស ភាពស្មោះត្រង់ ការអត់ធ្មត់ ការយោគយល់និងការស្រឡាញ់។ ជាការពិតណាស់ ទាំងនេះមិនមែនជារបស់ដែលត្រូវបង្រៀននៅសាលាទេ។ នោះហើយជាមូលហេតុដែលគាត់ខិតខំប្រឹងប្រែងបង្រៀនគោលការណ៍ទាំងនេះដល់កូនៗ របស់គាត់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ relrules
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ