KPT+
មូលហេតុ ៧ យ៉ាងធ្វើឲ្យមនុស្សបរាជ័យងើបមុខមិនរួច
មនុស្សណាក៏ចង់ទទួលបានសុភមង្គល និងភាពជោគជ័យនៅក្នុងជីវិតដែរ។ ខណៈគ្រប់គ្នាចង់ចៀសនូវភាពបរាជ័យ មានមនុស្សមួយចំនួនតែងទម្លាប់ខ្លួនធ្វើទង្វើខ្លះៗដែលនាំពួកគេទៅណាមិនរួចដូចអ្នកដទៃ។
តើអ្វីខ្លះជាទម្លាប់មិនល្អដែលមនុស្សខ្លះជួបភាពបរាជ័យ?
១. ខ្វះគោលដៅជាក់លាក់៖ មិនបាច់សង្ឃឹមទេថា មនុស្សអាចជួបនូវភាពជោគជ័យបាន បើខ្វះគោលបំណងឬគោលដៅជាក់លាក់។ គ្មានគោលដៅច្បាស់លាស់ពួកគេមិនដឹងថាត្រូវធ្វើអ្វី ហើយចេះតែបណ្ដែតបណ្ដោយពេលវេលាទៅឥតប្រយោជន៍។
២. ខ្វះចិត្តមហិច្ឆតា៖ មនុស្សដែលព្រងើយកន្តើយ ខ្វះមហិច្ឆតា ព្រោះខ្លាចនេះខ្លាចនោះ នឹងមិនអាចទៅណារួចទេ។ គ្មានចិត្តចង់បាន ជាហេតុដែលមិនអាចបានអ្វីនៅក្នុងជីវិត។
៣. ខ្វះវិន័យ៖ មនុស្សដែលខ្វះវិន័យ និងខ្វះការទទួលខុសត្រូវ មិនព្រមធ្វើអ្វីនៅពេលដែលត្រូវធ្វើ បណ្ដោយពេលណាពេលហ្នឹង មិនខ្វល់ពីអ្វីទាំងអស់ និងមិនចេះគ្រប់គ្រងរបៀបរស់នៅ។
៤. ខ្វះការយកចិត្តទុកដាក់៖ ធ្វើការអ្វីចាំតែថ្ងៃស្អែក ទុកការងារចោល ហើយមានលេសជានិច្ចថា ទុកសិនក៏បាន វាមិនថ្វីទេ ចាំធ្វើវាពេលក្រោយចុះ។
៥. ខ្វះការតស៊ូព្យាយាម៖ ការតស៊ូព្យាយាមជាគុណសម្បត្តិខ្វះមិនបានទេសម្រាប់ភាពជោគជ័យ។ រីឯមនុស្សបរាជ័យ ខ្ជិលច្រអូស មិនសង្វាតប្រឹងប្រែង ហើយឆាប់បោះបង់ពេលជួបបញ្ហា។
៦. ខ្វះសេចក្ដីក្លាហាន៖ ភាពហានក្លាជាកម្លាំងជំរុញភាពជោគជ័យ នៅរាល់ការចាប់ផ្តើមលើកិច្ចការគ្រប់យ៉ាង។ នៅពេលមានក្តីប្រាថ្នាខ្លាំង ហើយបូកផ្សំនឹងភាពជឿជាក់ផងនោះ បរាជ័យនឹងរត់គេចមិនខាន។ ប៉ុន្តែមនុស្សដែលមិនហ៊ានធ្វើអ្វី ជោគជ័យច្បាស់ជារត់ចោលហើយ។
៧. ខ្វះគំនិតវិជ្ជមាន៖ មនុស្សគិតមិនល្អ នាំឲ្យបង្កើតទង្វើមិនល្អ។ សកម្មភាពមិនល្អ នាំឲ្យរឿងមិនល្អចូលក្នុងជីវិត ក្នុងនោះភាពបរាជ័យក៏ឆ្លៀតចូលមកជាមួយដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BORNREALIST
ចុចអាន៖ មនុស្សបីប្រភេទដែលពួកអ្នកមានខ្លាចមិនឲ្យបៀត ហើយមួយប្រភេទទៀតគោរពស្វែងរក
ចុចអាន៖ ជីវិតមនុស្ស ចេះខ្លាច៦យ៉ាងនេះទើបអាចប្រឹងប្រែងជម្នះឧបសគ្គបាន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)