KPT+
ស្រីៗគិតរឿងសិចកម្រិតណា?សំណួរដែលប្តីជាច្រើនគិតមិនយល់!
យោងតាម thezoereport.com រឿងភេទសម្ព័នក្នុងគំនិតមនុស្សស្រី គឺជាប្រធានបទមួយ ក្នុងចំណោមប្រធានបទនានា ដែលត្រូវបានមនុស្សប្រុសលួចឆ្ងល់ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានសួរភេទផ្ទុយ មានតែលួចនិយាយក្នុងចំណោមប្រុសគ្នាឯង។

ការពិបាកក្នុងការពិភាក្សាជាពិសេសជាមួយដៃគូ ក៏ពិបាកដូចគ្នាដល់ការការរក្សាទំនាក់ទំនងក្នុងជីវិតផ្លូវភេទដែរ។
រឿងដែលអ្នកមិនដឹងពីមនុស្សស្រីមានច្រើន តែថ្ងៃនេះដឹងតែ ១ ចំណុចសិន។
នាងនៅតែស្រឡាញ់ដៃគូ ប៉ុន្តែពេលខ្លះមិនចង់រួមភេទជាមួយគាត់តទៅទៀត។
ហេតុផល ដោយសារការខ្វះចំណង់ផ្លូវភេទកើតឡើងច្រើនលើនារីដែលមានវ័យចាប់ពី៤០ ឡើង។ វាមិនមែនមានន័យថា នាងលែងស្រឡាញ់គាត់ទៀតនោះទេ អាចថា នាងធុញទ្រាន់?
ទោះយ៉ាងណាអ្នកប្រឹក្សាយោបល់ជាច្រើនពន្យល់ថា ស្ត្រីមានភាពស្មុគស្មាញ និងមិនងាយស្រើបស្រាលដូចបុរសផ្តេសផ្តាសឡើយ។
ការលួងលោមខាងផ្លូវចិត្តគឺសំខាន់សឹងថាច្រើនជាងកាយសម្បទាដូច្នេះហើយ ការរួមភេទជាកាតាព្វកិច្ចតែពុំមែនជាចំណង់ឡើយសម្រាប់ស្ត្រីជាច្រើន។

លើសពីនេះទៀតភាពនឿយហត់នឹងការងារល្អិតល្អោចច្រើនធ្វើឱ្យ នាងខ្ជិលនិងល្មោភគេង ងងុយច្រើនជាងមានពេលនឹកស្រមៃ។ កន្លែងនេះខុសគ្នាទំាងស្រុងជាមួយបុរស។
ទោះបីយ៉ាងណា ជេនីហ្វើរហ្គឺសាឡាលូស បណ្ឌិតសង្គមវិទូនិងជាអ្នកនិពន្ធសៀវភៅសុខភាពភេទ បានបញ្ជាក់ថា ជួនកាលក្រោយមានកូន នាងមានការព្រួយបារម្ភលើរូបភាពប្រប្រួលនៃរាងកាយ ការខ្មាស់អៀន ការផ្លាស់ប្តូរអ័រម៉ូន ការជិតអស់រដូវឬ ការប្រើថ្នាំដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំរំងាប់អារម្មណ៍តានតឹងអារម្មណ៍និងហត់នឿយហួសកម្លាំងធ្វើឱ្យនាងអស់អារម្មណ៍ តែចិត្តកាន់តែស្រលាញ់គ្រួសារឡើង។
ដើម្បីបង្កើនភាពស្និទ្ធស្នាលខាងរាងកាយនៅក្នុងទំនាក់ទំនង ការថែរក្សាខ្លួនប្រាណ ជារឿងសំខាន់ ចំណែកភាគីបុរស ក៏ត្រូវតែផ្តល់នូវភាពកក់ក្តៅនិងរ៉ូមែនទិក ជួយឱ្យនាងឱ្យមានអារម្មណ៍ដូចកាលពីនៅយុវវ័យទើបស្គាល់គ្នាដំបូងឡើងវិញ៕
ប្រែសម្រួល៖ Mr Tomorrow

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន