KPT+
មុនពេលរៀបការ គួរពិនិត្យសុខភាពលើ ៤ ចំណុចនេះ
មុននឹងសម្រេចចិត្តចូលរោងការ គ្នាយើងមិនថាប្រុស ឬស្រី មិនគួររំលងការពិនិត្យសុខភាព មុនចាប់ផ្ដើមជីវិតជាគូនោះទេ។ ការពិនិត្យសុខភាពមុនរៀបការ គឺជារឿងគួរធ្វើដើម្បីជីវិតអាពាហ៍ពិពាហ៍ ប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។

យើងគួរពិនិត្យសុខភាពមុនរៀបការទៅលើចំណុចអ្វីខ្លះ?
ការពិនិត្យសុខភាពមុនពេលរៀបការពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនខ្លាំងណាស់ដល់ជីវិតជាដៃគូរបស់ប្ដីប្រពន្ធថ្មីថ្មោង ព្រោះយើងអាចដឹងពីដំណាក់កាលដំបូងនៃជំងឺមួយចំនួនមុនចាប់ផ្ដើមរស់នៅជាមួយគ្នា និងផ្ដល់ភាពងាយស្រួលក្នុងការសម្រេចទាក់ទងនឹងបញ្ហាសុខភាពទៅថ្ងៃអនាគត។ គ្នាយើងគួរពិនិត្យសុខភាពមុនរៀបការលើ ៤ ចំណុចខាងក្រោមនេះ៖
១. តេស្តរកមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ
មេរោគអេដស៍ ជំងឺរលាកថ្លើមប្រភេទ B និង C ជាស្ថានភាពជំងឺដែលអាចនៅជាប់ជាមួយយើងពេញមួយជីវិត ហើយប្រសិនបើមិនគ្រប់គ្រង ឬព្យាបាលត្រឹមត្រូវទេ នោះអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែមានភាពតានតឹង។ ហេតុនេះហើយទើបចាំបាច់យ់ងត្រូវបញ្ចូលក្នុងតារាងពិនិត្យសុខភាពមុនរៀបការ។ ការដែលយើងបានដឹងពីស្ថានភាពជំងឺទាំងនេះរបស់ដៃគូជាមុន យើងអាចរកវិធីការព្យាបាល ឬគ្រប់គ្រងច្បាស់លាស់ណាមួយបាន និងអាចការពារខ្លួនពីការឆ្លងជំងឺពីដៃគូបានថែមទៀតផង។ ជំងឺកាមរោគផ្សេងៗដូចជា ជំងឺប្រមេះទឹកបាយ ជំងឺស្វាយ បាក់តេរីទ្វារមាស ឬកើតឫស អាចព្យាបាលដោយការថែទាំត្រឹមត្រូវតិចតួច ហើយជួយកាត់បន្ថយហានិភ័យនៃភាពគ្មានកូន និងការរលូតកូនបានថែមទៀតផង។
២. តេស្ដភាពស៊ីគ្នានៃក្រុមឈាម
ក្រុមឈាមត្រូវតែមានភាពស៊ីគ្នារវាងដៃគូទាំងសងខាង ដើម្បីចៀសវាងបញ្ហាអំឡុងពេលមានផ្ទៃពោះដូចជាជំងឺរេស៊ីសជាដើម។ ជំងឺនេះ ជាស្ថានភាពនៃអង្គបដិប្រាណនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះបំផ្លាញកោសិកាឈាមរបស់ទារក។ នេះអាចបណ្ដាលឲ្យគភ៌នៅក្នុងផ្ទៃប្រឈមនឹងបញ្ហាស្លាប់នៅក្នុងពោះ និងការរលូតចេញតែម្ដង។
៣. តេស្តភាពអាចមានកូន
ការតេស្តនេះមានភាពចាំបាច់ដោយថា បើសិនជាមានបញ្ហាទាក់ទងនឹងការមិនអាចមានកូន យើងអាចដោះស្រាយបានយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដោយមិនបង្កឲ្យមានបញ្ហាផ្លូវចិត្ត ជម្លោះក្នុងគ្រួសារ ឬប៉ះពាល់ដល់អារម្មណ៍ដៃគូទាំងសង ខាងក្រោយរៀបការឡើយ។
៤. តេស្តហ្សែន ឬជំងឺរ៉ាំរ៉ៃ
ការពិនិត្យសុខភាពមុនពេលរៀបការ លើផ្នែកហ្សែន អាចជួយគ្នាយើងរកឃើញជំងឺនៅដំណាក់កាលដំបូងៗ និងមានវិធានការព្យាបាល ឬការពារយ៉ាងមានប្រសិទ្ធភាព មុនពេលជំងឺឈានដល់ដំណាក់កាលចុងក្រោយ។ ការធ្វើតេស្ដនេះគួរតែរួមបញ្ចូលការពិនិត្យជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម កោសិកាមហារីក និងជំងឺឈាម Thalassemia៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


