KPT+
ទម្លាប់អាក្រក់ ៤ ចំណុចរបស់ភរិយា មិនគួរឱ្យស្វាមីដឹងជារៀងរហូត
តើជាទម្លាប់អ្វីខ្លះទៅ?
១. តាមដានចាប់កំហុស

ទម្លាប់អាក្រក់បំផុតរបស់មនុស្សស្រី គឺចូលចិត្តតាមដានដៃគូ ដើម្បីតាមចាប់កំហុស។ ទង្វើបែបនេះគេហៅថា ខ្វះភាពជឿជាក់ ហើយបើមិនជឿជាក់ដដែល តើរៀបការនឹងគ្នាធ្វើអី? បើភរិយាទាំងឡាយមានទម្លាប់ចូលចិត្តតាមដានស្វាមី គួរកែប្រែភ្លាមៗ ព្រោះបើគាត់ដឹង វានឹងធ្វើឱ្យគាត់ធុញទ្រាន់ ហើយចាប់ផ្តើមមិនចូលចិត្តប្រពន្ធបែបប៉ូសិសស៊ើបអង្កេតបែបនេះ។
២. លួចឆែកទូរសព្ទ
ឱ្យតែមានឱកាស តែងតែលួចឆែកមើលទូរសព្ទដៃរបស់បុរស នេះជាទង្វើរបស់ភរិយាធន់អន់។ គិតមើល៍! បើប្ដីដឹង តើគាត់មានអារម្មណ៍បែបណា? គាត់អាចខ្វះទំនុកចិត្តលើអ្នក ហើយបើរឿងនេះកើតឡើងញឹកញាប់ ច្បាស់ណាស់ភ្លើងជម្លោះប្រាកដជាឆេះមិនខាន។
៣. យកបញ្ហាប្ដីប្រាប់អ្នកក្រៅ
មិនថាញាតិឬភឿនមិត្តទេ ពួកគេមិនគួរដឹងបញ្ហារបស់ស្វាមីអ្នកឡើយ ដែលវារួមមាន បញ្ហាផ្លូវភេទ បញ្ហាហិរញ្ញវត្ថុ ឬអសមត្ថភាពអាជីពជាដើម។ គ្មានបុរសណាម្នាក់ចង់ឱ្យប្រពន្ធខ្លួនហែកកេរ្តិ៍ប្ដីប្រាប់ពិភពលោកឡើយ។ រឿងក្ដៅរឿងត្រជាក់ជារឿងគ្រួសារយើង ហេតុអីត្រូវប្រកាសប្រាប់គេឯង ឱ្យម្នាក់ៗជួបភាពអាម៉ាស់នោះ?
៤. រំឭកគូស្នេហ៍ចាស់

នរណាៗក៏មានអតីតកាល ហើយក្នុងនោះ ស្ត្រីមុនពេលរៀបការ នាងអាចធ្លាប់មានសង្សារ។ បើមានមែន វាក៏មិនសំខាន់ទៀតដែរ តែសំខាន់កុំរំលើកបើកកគាស់កកាយអំពីគូស្នេហ៍ចាស់ឱ្យស្វាមីបានឮ ដែលទង្វើនេះហាក់បីដូចជាទម្លុះបេះដូងរបស់គាត់អ៊ីចឹង។ មានន័យអីទៀត ក្នុងការរំឭកពីគេ? ព្រោះពេលនេះ អ្នករៀបការមានសុភមង្គលហើយ!
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ ៣ តិចនិកខ្លឹមៗ ប្រើផ្សះផ្សាជម្លោះប្ដីប្រពន្ធឱ្យឆាប់ជានាគ្នាវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


