KPT+
ជីវិតគូមិនរឹងមាំឬឈានដល់ផ្លូវបំបែក ដោយសារមាន ៥ចំណុចនេះ
ជីវិតគូ ពិតជាលំបាកដែលអាចដើររួមផ្លូវយូរអង្វែង ចំពោះប្ដីប្រពន្ធទាំងឡាយណា ដែលមានប៉ុន្មានចំណុចនេះជាប់ខ្លួន ៖
១. ទុកការងារធំជាងគ្រួសារ

ការងារក៏ស្រឡាញ់ ប្ដីប្រពន្ធក៏ស្រឡាញ់ ធ្វើឱ្យរឿងទាំងពីរនេះឱ្យមានទម្ងន់ប្រហែលគ្នា ទើបអ្នកមិនជាប់អន្ទាក់លើភាពរវល់ ហើយទុកគ្រួសារចោល។
គូស្វាមីភរិយាបើរស់នៅក្រោមដំបូលតែមួយ តែដូចឆ្ងាយគ្នាមួយយោជន៍ ដោយសារម្នាក់ៗរវល់រៀងខ្លួនជួនជួបមុខគ្នាតែពេលយប់ ជួនមិនបានជួបមុខគ្នាក៏មាន ព្រោះទុកការងារសំខាន់ពេក គ្មានពេលសូម្បីញ៉ាំបាយជាមួយគ្នា នោះហើយជាបញ្ហាដែលត្រូវដោះស្រាយបន្ទាន់។
២. មិនរស់នៅជុំគ្នា ក្រោយរៀបការរួច

ការរស់នៅឆ្ងាយពីគ្នា អាចនាំឱ្យប្ដីប្រពន្ធមិនសូវបានទាក់ទង មិនសូវនឹករឭកគ្នា និងជួនកាលបណ្ដាលឲ្យដៃគូម្ខាងៗមានទម្លាប់ឯកោបាន ឬបែកចិត្តមានថ្មី។ សញ្ញានេះកំពុងបញ្ជាក់ថា ចំណងអាពាហ៍ពិពាហ៍មិនរឹងមាំឡើយ។ បើមិនអាចរស់នៅជុំគ្នាទេ កុំទាន់រៀបការល្អជាង។
៣. មិនជួយមើលថែគ្នាពេលមានជំងឺ

ប្ដីប្រពន្ធ ត្រូវរួមទាំងសុខនិងទុក្ខជាមួយគ្នា ប៉ុន្តែបើពេលឈឺថ្កាត់ គ្មានអ្នកអើពើ គ្មានអ្នកយកចិត្តទុកដាក់ រៀបការរួចមែន តែដូចមិនរៀបការដដែល។ មូលហេតុនេះហើយ ទើបជីវិតគូ គ្មានសុភមង្គល និងមិនអាចបន្តជាមួគ្នាបានយូរ។
៤. មិនជួយគិតគូអនាគតគ្រួសារជាមួយគ្នា
ក្រោយរៀបការហើយ ម្នាក់ៗត្រូវជាចំណែកនៃគ្នា។ ដូច្នេះអនាគតគ្រួសារ ចំណូលចំណាយ ការចិញ្ចឹមបីកូន ត្រូវតែគិតគូរនិងដោះស្រាយជាមួយគ្នា។ ប៉ុន្តែបើមិនខំជួយរៀបផែនការជាមួយគ្នាទេ គ្រួសារធ្វើម៉េចនឹងបានក្ដីសុខទៅ?
៥. មិនត្រូវគ្នាជាមួយសាច់ថ្លៃ

ក្នុងនាមជាកូនប្រសាសាច់ថ្លៃ បញ្ហារមែងមានតិចឬច្រើន ម្នាក់ៗត្រូវចេះអត់ធន់ លើកលែងនិងជួយសម្របសម្រួល ដោះស្រាយឱ្យបានល្អវិញកុំបន្លាយយូរពេក។ វិវាទបែបនេះ ពិបាកសាងជីវិតគ្រួសារជាមួយគ្នាបានយូរអង្វែងណាស់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ នារីដែលបុរសត្រូវការ មិនមែនស្អាតសុភាពស្រគត់ស្រគំតែម្យ៉ាង តែមាន ២ ចំនុច ខ្លឹមនេះវិញទេ
ចុចអាន៖ រឿងមិនអាចរំលង ៦ យ៉ាងទាំងប្រុសនិងស្រី គួរគិតមុនឈានដល់អាពាហ៍ពិពាហ៍ជាមួយគ្នា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


