KPT+
អ្នកនៅលីវ មើលឱ្យហើយ ក្រោយរៀបការរួច រឿងទាំងនេះនឹងផ្លាស់ប្ដូរ១៨០ដឺក្រេ
ក្រោយពីរៀបអាពាហ៍ពិពាហ៍ មានរឿងរ៉ាវមួយចំនួនមិនអាចនៅតែដដែលដូចកាលជាសង្សារនឹងគ្នានោះទេ។ ហេតុនេះគូស្នេហ៍មិនទាន់រៀបការ គួរបានត្រៀមខ្លួនជាមុនសម្រាប់ភាពប្រែប្រួលដែលនឹងកើតឡើង ដើម្បីចៀសបញ្ហាមួយចំនួន។
១. បំពេញឲ្យគ្នាទៅវិញទៅមក
ក្រោយការរៀបការមនុស្សពីរនាក់ត្រូវរស់នៅជាមួយគ្នា ដោយបង្កើតគ្រួសារថ្មីមួយ។ ម្ខាងៗមិនមែននៅតែឯងទៀតទេ ដូច្នេះការព្យាយាមធ្វើឲ្យស្នេហាមានការចុះសម្រុងគ្នា ជារឿងល្អបំផុត ប៉ុន្តែកុំបណ្ដោយខ្លួនឯងឲ្យទន់ជ្រាយ ឬចាំតែពឹងពាក់លើនរណាម្នាក់។
២. ដៃគូមិនទាក់ទាញរហូតនោះទេ
ជាធម្មតា រូបរាង និងសម្រស់រមែងប្រែប្រួលទៅតាមពេលវេលា ហើយយូរៗទៅភាពទាក់ទាញនៃដៃគូក៏ចុះអន់ថយតាមនោះ។ ដូច្នេះបន្ទាប់ពីរៀបការរួច ត្រូវត្រៀមខ្លួនទទួលយកបម្រែបម្រួលនេះឲ្យហើយ និងព្យាយាមស្រឡាញ់ភាពស្រស់ស្អាតដែលប្ដីឬប្រពន្ធមានចេញពីបេះដូងបរិសុទ្ធរបស់គេ។
៣. ចរិតពិតនឹងលេចឡើង

ជាទូទៅមនុស្សស្រឡាញ់គ្នាដំបូង ពិតជាមិនទាន់ស្គាល់ចរិតគ្នាច្បាស់នៅឡើយទេ។ ប៉ុន្តែក្រោយបានគ្នាជាប្ដីប្រពន្ធ ទម្លាប់ប្លែកៗនិងចរិតហ្ស៊ីនចេញមកអស់ហើយ។ ហេតុនេះ បានជាការសម្រេចចិត្តរស់នៅជាមួយគ្នា ត្រូវចេះយោគយល់ អធ្យាស្រ័យ ទើបជីវិតគូពោរពេញដោយក្ដីសុខ។
៤. ថង់ប្រាក់តែមួយ
លុយដែលរកបានពីមុន ចង់ចាយប៉ុន្មាន ចង់ទុកប៉ុន្មាន មិនចាំបាច់ទៅឈឺក្បាលហាលថ្ងៃជាមួយនរណាទេ។ ប៉ុន្តែបន្ទាប់ពីចាប់ដៃគូជាស្វាមីភរិយា មុនចាយវាយត្រូវគិតគូរពីគ្រួសារ ព្រោះតែឈប់ខ្លួនមួយដូចមុន ហើយត្រូវប្រឹងរកលុយខ្លាំងជាងមុនទៀត។
៥. សាច់ញាតិកាន់តែច្រើន

បន្ទាប់ពីរៀបការ មិនត្រឹមតែមានគ្រួសារថ្មីទេ ប៉ុន្តែសាច់ញាតិក៏កើនច្រើនដែរ។ អ្នកខ្លះអាចគិតថា រៀបការហើយនៅតែពីរនាក់ឬគ្រួសារតូចមួយប៉ុណ្ណោះ តែវាខុសស្រឡះ ដោយសារប្ដីប្រពន្ធត្រូវមានសាច់ថ្លៃបន្ថែមជាញាតិទៀត ទោះមិនបានរស់នៅក្នុងទ្រនំតែមួយក៏ដោយ។ ហេតុនេះ ត្រូវចេះស្រឡាញ់ញាតិខាងប្ដីឬប្រពន្ធដូចជាញាតិខ្លួនផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ មុនសម្រេចចិត្តរៀបការ ផែនការ ៣ចំណុចនេះ ត្រូវគិតគូរទុកឱ្យហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


