KPT+
ផ្លែប៊័រពិតជាត្រូវការលាងសម្អាតឲ្យបានស្អាតជាងផ្លែឈើដទៃពិតមែន?
ហេតុអ្វីបានជាអ្នកគួរលាងផ្លែប៊័រ?
កាលពី ខែ ធ្នូ ឆ្នាំ ២០១៨ រដ្ឋបាលចំណីអាហារនិងឱសថ បានចេញផ្សាយរបាយការណ៍រយៈពេល ៤ ឆ្នាំ ដែលបានសិក្សាលើផ្លែប៊័រជាង ១៥០០ ផ្លែ គឺមានបាក់តេរីជាច្រើនតោងជាប់។

ព័ត៌មានដែលបានចេញផ្សាយនោះគឺ ៖ តិចជាង ១ ភាគរយនៃផ្លែបឺរ ត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះបាក់តេរីម៉្យាង មានឈ្មោះថា salmonella ហើយប្រហែល ១៨ ភាគរយគឺមានបាក់តេរីផ្សេងទៀតស្ថិតក្នុងបញ្ជី។
នោះមានន័យថា ស្ទើរតែមួយភាគប្រាំនៃផ្លែប័រ គឺមានផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ នៅលើសំបករបស់វា។
តើការឆ្លងរោគ Listeriosis នៅលើផ្លែប័រពិតជាមានគ្រោះថ្នាក់?
វាអាស្រ័យលើបរិមាណតិចតួចនៃ Listeriosis លើផ្លែប័រ ប៉ុន្តែវាក៏មិនទំនងជាបង្កឱ្យមានជំងឺធ្ងន់ធ្ងរចំពោះមនុស្សពេញវ័យ ដែលមានសុខភាពល្អនោះទេ។ ជំងឺនេះភាគច្រើនបង្កគ្រោះថ្នាក់ដល់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូចជាកុមារ និងស្ត្រីមានផ្ទៃពោះជាដើម ដែលជាក្រុមអាចប្រឈមនឹងហានិភ័យ នៃការឆ្លងមេរោគខ្ពស់ជាងគេ។
ជំងឺ Listeriosis ច្រើនតែបង្ហាញអាការៈដូចជា ឈឺក្បាលនិងរោយក ប៉ុន្តែវាកម្រនឹងកើតមានណាស់។ ទោះយ៉ាងណា មនុស្សដែលមានហានិភ័យខ្ពស់ គួរតែយកចិត្តទុកដាក់ជាពិសេស ដើម្បីចៀសវាងពីជំងឺនេះ។
តើគួរលាងផ្លែប៊័រដោយរបៀបណា?

ដើម្បីរក្សាខ្លួនឯងនិងក្រុមគ្រួសារឲ្យមានសុវត្ថិភាព អ្នកត្រូវលាងសម្អាតផ្លែប័រមុនពេលកាត់ ឬចិតជាដុំ។ ត្រូវប្រាកដថា អ្នកពិតជាបានលាងសម្អាតផ្លែប័រឲ្យបានស្អាតល្អ ជាមួយទឹករយៈពេល១០នាទី ឬបើសិនមានជក់តូចមួយ អ្នកក៏អាចអាចយកមកជូតបន្ថែមទៀតបានដែរ។
អ្វីដែលអ្នកគួរស្វែងយល់បន្ថែម ពីផ្លែឈើមួយនេះ អ្នកត្រូវដឹងអំពី ការលាងសម្អាតមុនពេលបរិភោគ។ ទោះបីផ្លែឈើផ្ដល់នៅវីតាមីន និងជីវជាតិដល់រាងកាយយើងក៏ដោយ។
ចាំបាច់គឺត្រូវតែលាងសំអាតឲ្យបានស្អាតល្អ ហើយយើងក៏មិនអាចដឹងថា ក្នុងផ្លែឈើមួយផ្លែមានផ្ទុកបាក់តេរីណាខ្លះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ផឹកទឹកដូងតែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ
ចុចអាន៖ តែល្អបំផុតទាំង ៥ សម្រាប់បំបាត់អាការៈហើមពោះនិងជំងឺក្រពះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


