KPT+
សុភាសិតចិន ទស្សនៈរៀនសូត្រពីជីវិត និងសង្គមទូទៅ (ត)
អត្ថបទមុនប្រិយមិត្តបានស្វែងយល់ខ្លះពីសុភាសិតចិនមួយចំនួន។ សប្តាហ៍នេះ កម្ពុជាថ្មីសូមនាំប្រិយមិត្ត មិនថាអ្នកជាប់សែស្រឡាយចិន ឬមិនជាប់ខ្សែស្រឡាយចិន មកស្វែងយល់ជាបន្ត នូវប្រយោគខ្លីៗតែមានអត្ថន័យអប់រំជាបទពិសោធន៍ ដែលសុភាសិតទាំងនោះគឺបទពិសោធជួបផ្ទាល់ នឹងត្រូវចងក្រងជាទំនុកអប់រំដល់កូនចៅជំនាន់ក្រោយ ឲ្យបានយល់ឃើញជាមេរៀន និងឆ្លុះបញ្ជាំងទិដ្ឋភាពសង្គមដែលកើតមាន៖

១– ឪខ្លាមិនដែលមានកូនឆ្កែទេ ៖ គឺមេបាមានចរិតលក្ខណៈបែបណា តែបណ្តុះបណ្តាលកូនឲ្យមានលក្ខណៈបែបនោះ។
២– បានត្រឹមតែឮ នឹងភ្លេចទៅវិញ បានឃើញនឹងចងចាំ បានធ្វើដោយផ្ទាល់ទើបយល់ច្បាស់ ៖ គឹធ្វើកិច្ចការអ្វីមួយ ទាល់តែបានអនុវត្តផ្ទាល់ទើបមនុស្សអាចដឹងច្បាស់។
៣– អ្វីដែលមនុស្សគិត មិនឈ្នះអ្វីដែលទេវតាបានរៀបចំ ៖គឺមនុស្សត្រូវវាសនាចារទុកជាស្រេចរួចមកហើយ បើមិនត្រូវបាន ខំយ៉ាងណាក៏មិនសំរេច។
៤– មានលុយ គេអាចប្រើខ្មោចឲ្យកិនស្រូវបាន ៖គឺមានលុយ មានអំណាចអាចធ្វើអ្វីបានគ្រប់យ៉ាង។
៥– ជីកស្មៅ ត្រូវជីកទាំឫស ៖ គឺធ្វើអ្វីត្រូវធ្វើឲ្យចប់ចុងចប់ដើម បើមិនដោះស្រាយរឿងអ្វីមួយឲ្យរួចរាល់ទេ រឿងដដែលនឹងកើតឡើងមកវិញ។
៦– សំដីដែលនិយាយចេញទៅហើយ ទោះជាសេះជាសេះចម្បាំង ក៏ដេញតាមចាប់មកវិញមិនបានដែរ ៖ ដូចពាក្យខ្មែរថា រនាបបាក់ គេអាចយកបន្លាជួស តែសំដីជ្រុលហួស ជួសមិនបានឡើយ ដូច្នេះមុននឹងនិយាយស្តីអ្វីត្រូវគិតឲ្យបានដិតដល់សិន និយាយហើយមិនធ្វើ គេថាអត់សច្ចៈ និយាយអាក្រក់ឲ្យគេ ជួញគេស្អប់ និយាយពាក្យ មិនគួរនិយាយនាំស្តាយក្រោយ។
៧– មិនទាន់ឃើញក្តារមឈូស មិនទាន់ស្រក់ទឹកភ្នែក។
៨–កិត្តិនាមល្បីរន្ទឺរបស់វិរជនម្នាក់ នាំមកជាមួយនូវការលះបង់ជីវិតសាមញ្ញជនរាប់សែននាក់។
៩– ដំណើររាប់ពាន់យោជន៍ ត្រូវចាប់ផ្តើមពីជំហាននីមួយៗចេញទៅ ៖ គឺចង់សម្រេចការធំ ត្រូវចាប់ផ្តើមធ្វើកិច្ចការតូចៗទៅមុន។
១០– ត្រីធំស៊ីត្រីតូច ៖ គឺអ្នកមានអំណាច អ្នកធំតែងកេងប្រវ័ញ្ច យកចំណេញលើអ្នកទន់ខ្សោយ អ្នកតូចទាបជាងខ្លួន។
១១– អ្នកដែលហ៊ានសួរ ធ្វើមនុស្សល្ងង់តែ៥នាទី អ្នកដែលមិនហ៊ានសួរធ្វើជាមនុស្សល្ងង់អស់មួយជីវិត ៖ ដូចពាក្យខ្មែរថាថ្លៃអ្វីនឹងមាត់។
១២- គេឲ្យមួយធុង ត្រូវសងគេវិញមួយពាង ៖ គឹត្រូវសងគុណគេឲ្យបានច្រើនលើសលប់ជាងពេលគេជួយយើង។

១៣– ក្នុងជីវិតមនុស្ស វាសនាអាក្រក់តែងកើតមានច្រើនជាង វាសនាល្អ។
១៤– បើមានផ្សែងចេញពីរូងទទេ វាមិនដែលអត់ហេតុទេ ៖ គឺបើមានរឿងវាត្រូវតែមានហេតុ។
១៥– ចំងាយផ្លូវវែង ស្ទង់កំលាំងសេះ ឯរយៈពេលវែង ស្ទង់ចិត្តមនុស្ស។
១៦– សៀវភៅដែលគ្មានគេអាន ប្រៀបបានក្រដាសទទេ ៖គឺចំណេះដែលមានតែក្នុងក្បួន ពុំបានជាប្រយោជន៍អ្វីឡើយ។
១៧– មាត់ស្អុយ នឹងពុំអាចពោលពាក្យពិរោះពិសាឡើយ ៖ គឺមនុស្សដែលមានមាត់អាក្រក់ តែងស្រដីវាចាតែពាក្យអាក្រក់ៗ ពុំគួរជាទីសណ្តាប់នៃជនផង។
១៨– អ្នកល្ងង់វាយតំលៃមនុស្សទៅសំបកក្រៅ។
១៩- កណ្តុរដែលចូលចិត្តអង្កៀមកន្ទុយឆ្មា នឹងនាំទុក្ខដល់អាត្មាអាសារបង់ ៖ គឺអ្នកតូចដែលទៅរករឿងអ្នកធំ នឹងនាំគ្រោះដល់ខ្លួនពុំលែងដូចពាក្យខ្មែរថា ពងមាន់កុំចង់ជល់នឹងថ្ម។
២០– ជីវិតរបស់កុមារ ប្រៀបបាននឹងផ្ទាំងសំពត់សស្អាត ដែលត្រូវអ្នកឯទៀតធ្វើឲ្យមានស្នាម៖ គឺអប់រំល្អ ធ្វើឲ្យក្មេងក្លាយជាមនុស្សល្អ ការអប់រំអាក្រក់ ធ្វើឲ្យក្មេងក្លាយជាមនុស្សអាក្រក់។
២១– ជីកអណ្តូងមុនពេលស្រេកទឹក ៖ គឺត្រូវត្រៀមឲ្យបានមុនពេលអាសន្នមកដល់៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


