KPT+
គុណធម៌ខ្លីៗ ១៣ ចំណុចពីបុរសខ្លាំងលើក្រដាសប្រាក់ ១០០ ដុល្លារ អាមេរិក
លោក Benjamin Franklin គឺជាតួអង្គដ៏សំខាន់សម្រាប់ប្រវត្តិសាស្រ្តអាមេរិកក្នុងតួនាទីបដិវត្តន៍ និងការពិសោធអគ្គិសនី ហើយលោកក៏ជាអ្នកប្រាជ្ញវិទ្យាសាស្រ្ត អ្នកនិពន្ធ និពន្ធនាយក អ្នកដឹកនាំ និងជាអ្នកនយោបាយ ហើយលោកក៏ជាសហស្ថាបនិកនៃសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញអាមេរិកផងដែរ ។

លោក Franklin ធ្លាប់បាននិយាយថា “ប្រសិនបើចង់ឲ្យគេនៅចងចាំអ្នក ទោះជាអ្នកស្លាប់បាត់បង់ជីវិតទៅហើយក្តី ចូរសរសេរស្នាដៃនិពន្ធដែលប្រកបដោយតម្លៃគួរអាន ឬធ្វើអំពើប្រកបដោយតម្លៃគួរនឹងគេសរសេរអំពីស្នាដៃរបស់អ្នក” ។ សម្តីរបស់អ្នកប្រាជ្ញរូបវិទ្យារូបនេះ ច្រើនមានតម្លៃចំពោះអ្នកជំនាន់ក្រោយត្រិះរិះពិចារណា ជាពិសេសគុណធម៌ ១៣ យ៉ាងខាងក្រោម ដែលលោកបានលើកឡើង ហើយលោកក៏បានប្រកាន់គុណធម៌ទាំង ១៣ នេះយ៉ាងខ្ជាប់ខ្ជួនផងដែរ ហើយអ្នកអាចពិចារណារៀនសូត្រពីគំរូវីរៈភាពរបស់លោកផងដែរដែលមានដូចជា៖
១. ការចេះប្រមាណ ៖ បរិភោគត្រឹមល្មមផឹកក៏ត្រឹមល្មម ។
២. ស្ងាត់ស្ងៀម ៖ និយាយតែពាក្យមានប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃ ហើយចៀសវាងនិយាយបញ្ជោរ ។
៣. សណ្តាប់ធ្នាប់ ៖ ទុកដាក់របស់គ្រប់យ៉ាងឲ្យមានរបៀប ។ របស់របរត្រូវតែមានកន្លែងសម្រាប់ទុកដាក់ ។
៤. ការសម្រេចចិត្ត ៖ ជ្រើសរើសធ្វើកិច្ចការដ៏ត្រឹមត្រូវរួចបំពេញការងាររហូតចប់ចុងចប់ដើម ។
៥. សន្សំសំចៃ ៖ កុំខ្ជះខ្ជាយប្រាក់ ។ ការចាយប្រាក់សម្រាប់ធ្វើអំពើល្អជាមួយអ្នកដទៃ និងខ្លួនឯងមិនចាត់ទុកថាខ្ជះខ្ជាយទេ ។
៦.ឧស្សាហ៍ ៖ កុំខ្ជះខ្ជាយពេលវេលា ។ ជានិច្ចកាលត្រូវធ្វើកិច្ចការអ្វីមួយដែលមានប្រយោជន៍ ។
៧. សេចក្តីស្មោះត្រង់ ៖ កុំកេងប្រវ័ញ្ច ។ ទៀងត្រង់ទាំងគំនិត និងសម្តី ។
៨. យុត្តិធម៌ ៖ កុំបង្កភាពអយុត្តិធម៌ដល់អ្នកដទៃ ។
៩. សមរម្យ ៖ កុំជ្រុលនិយម។
១០. ស្អាតជានិច្ច ៖ សម្អាតរាងកាយ សម្លៀកបំពាក់ និងរស់នៅស្អាត ។
១១. រក្សាភាពស្ងប់ស្ងាត់ ៖ កុំលេងសើច កុំភ្ញាក់ផ្អើលជាមួយរឿងទូទៅ ឬរឿងដែលជៀសមិនផុត ។
១២. បរិសុទ្ធភាព ៖ រួមភេទ ដោយកម្រលើកលែងតែដើម្បីសុខភាព ឬដើម្បីបន្តពូជពង្ស ។
១៣. ការដាក់ខ្លួន ៖ ប្រតិបត្តិតាមសូក្រាត (ទស្សនវិទូក្រិច) ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


