ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ
លោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ស្រ្តីទីមួយកម្ពុជា បានទូន្មានទៅកាន់សិស្សានុសិស្សថា បើទោះបីជាសិក្សាមានចំណេះដឹងខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយ បើគ្មានសីលធម៌ គ្មានក្ដីសណ្ដោស គ្មានក្ដីមេត្តានៅក្នុងខ្លួនទេ នោះនឹងមិនទទួលបានការគោរពពីមនុស្សជុំវិញខ្លួនឡើយ ប៉ុន្តែបើគេគោរពបុគ្គលប្រភេទនេះ គឺគេគោរពតែពេលមានបុណ្យសក្ដិអំណាចប៉ុណ្ណោះ ពេលអស់បុណ្យសក្ដិអំណាចកាលណា គេនឹងលែងគោរព។

លោកជំទាវស្រ្តីមួយនៅកម្ពុជា ណែនាំសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីបែបនេះ នៅក្នុងពិធីបុណ្យសម្ពោធឆ្លងបណ្ណាល័យ សមិទ្ធផលនានា និងចម្រើនព្រះជន្មប្រគេន ព្រះគ្រូធម្មតេ្ថរោ សែម សារិន្ទ នៅវត្តវេឡុវន (ហៅត្រពាំងខ្នារ) ភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីពេលថ្មីៗនេះ។

នៅចំពោះមុខសិស្សានុសិស្ស លោកជំទាវ ថ្លែងដូច្នេះ៖« ក្មួយៗត្រូវស្ដាប់អ៊ំនិយាយថ្ងៃនេះ ចាំសម្ដីអ៊ំ! ទោះបីជាក្មួយរៀនដល់ណាក៏ដោយ មានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងម៉េចក៏ដោយ ប៉ុន្តែបើក្មួយគ្មានសុជីវធម៌ គ្មានគុណធម៌ គ្មានភាពមេត្តាធម៌នៅក្នុងខ្លួនទេ គ្មានអ្នកណាគេគោរពក្មួយទេ ហើយអ្នកនៅជុំវិញក្មួយទាំងអស់គ្នាក៏គេគោរពតែយសស័ក្ដិក្មួយ នៅពេលណាយសស័ក្ដិក្មួយរបស់ក្មួយធ្លាក់ហើយ គឺពេលនោះ គឺក្មួយគ្មានអ្វីទាំងអស់។ អ៊ីចឹងសំខាន់សីលធម៌ គុណធម៌ សុជីវធម៌ ភាពមេត្តាធម៌ ត្រូវតែមាននៅក្នុងចិត្តជានិច្ច នេះគឺជាបណ្ដាំរបស់អ៊ំជូននិយាយថ្ងៃនេះជូនក្មួយទាំងអស់»។

ជាការកត់សម្គាល់ នេះមិនមែនទើបតែជាលើកទីមួយឡើយ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ណែនាំឱ្យយុវជន សិស្សានុសិស្ស ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌នៅក្នុងខ្លួន។

កន្លងទៅ លោកជំទាវ ពេជ ចន្ទមុន្នី ធ្លាប់បានណែនាំឱ្យយុវជនដែលទទួលបានឱកាសទៅចូលកម្មវិធីនៅក្រៅប្រទេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសកម្ពុជាវិញ៕
ដោយ៖ ង៉ិល ណារ៉ាត់




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


