KPT+
ម៉ូដស្បែកជើងកញ្ចាស់ប្រេនមួយ តម្លៃលក់ជិត២ពាន់ដុល្លារ រកទិញសឹងមិនបានពាក់
ម៉ូដស្បែកជើងកញ្ចាស់ៗរបស់ម៉ាកយីហោ Balenciaga នឹងធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍មិនអាចទទួលយកបាន ព្រោះម៉ូដរបស់វាហាក់ប្រើអស់ ៣០ឆ្នាំទៅហើយ ប៉ុន្តែតម្លៃវិញខ្ពស់កប់ក្ដោង សឹងថាមានលុយហើយ រកទិញមិនបានផង។

ម៉ូដស្បែកជើងដែលគ្រប់គ្នាគិតថា ជាស្បែកជើងចាស់ ប្រើអស់ជាច្រើនឆ្នាំ ហើយថែមទាំងត្រូវម្ចាស់បោះចោលទៀត បែរជាមានតម្លៃថ្លៃ សឹងមិនគួរឱ្យជឿ ខណៈបច្ចុប្បន្នកំពុងក្លាយជាប្រធានបទក្ដៅ ធ្វើឱ្យមានការជជែកវែកញែកពេញបណ្តាញសង្គម។ ជាលើកដំបូង ដែលម៉ូឌែលស្បែកជើងថ្មីចុងក្រោយបំផុតរបស់ម៉ាក Balenciaga ដែលជាម៉ូដទាន់សម័យលំដាប់ខ្ពស់មកពីប្រទេសអេស្ប៉ាញ លក់ក្នុងតម្លៃជិត ២ពាន់ដុល្លារ ក្នុង១គូ។

ស្បែកជើងនេះមានការរចនាប្លែកជាមួយនឹងខ្សែរហែកគ្របលើស្បែកជើងទាំងសងខាង។ ជាពិសេសពណ៌នៃស្បែកជើងប៉ាតាទាំងនេះត្រូវបានមនុស្សជាច្រើនចាត់ទុកជាពណ៌មហាសែនចាស់ មិនគួរឱ្យចង់ប្រើទាល់តែសោះ។ ចំណែកឯរូបសញ្ញារបស់ម៉ាកយីហោ ក៏ត្រូវបានដាក់នៅចំហៀងស្បែកជើង ដូចគេបាញ់ថ្នាំទៀត។ កត្តាទាំងអស់នេះហើយ កាន់តែបន្ថែមម៉ូដចាស់ទ្វេដងលើស្បែកជើងឱ្យមើលទៅដូចជាត្រូវគេបោះចោលអ៊ីចឹង។
ថ្វីត្បិតម៉ូដរបស់វាមើលទៅកញ្ចាស់ពិតមែន ប៉ុន្តែតម្លៃរបស់វា ថ្លៃដល់ទៅ ១៨៥០ដុល្លារអាមេរិកឯណោះ។ យ៉ាងណាមិញ មតិជាច្រើននិយាយថា នេះគ្រាន់តែជាល្បិចនៃការផ្សាយពាណិជ្ជកម្មរបស់ម៉ាកយីហោនោះទេ ខណៈរូបភាពពិតនៅលើគេហទំព័រលក់បង្ហាញថា ស្បែកជើងនេះមិនទាន់ចាស់នៅឡើយ គ្រាន់តែវាដូចគេបោះចោលប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ បុរសម្នាក់ចំណាយពេល ៣០ឆ្នាំ ប្រមូលសំបកសត្វសមុទ្រមកច្នៃជាផ្ទះបុរាណ មានតែ១គត់លើលោក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


