សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌទៅទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ៦,២៤ ពាន់លានដុល្លារ កើនឡើង ១៨,៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ដដែលបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៤ ការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ ៤,៥៦ ពាន់លានដុល្លារ កើនឡើង ១៨,៤០ ភាគរយ រីឯផលិតផលស្បែកជើងសម្រេចបាន ៧៧៤ លានដុល្លារ កើន ១០,៥៣ ភាគរយ។ ចំណែកឯផលិតផលធ្វើដំណើរសម្រេចបាន ៩០៣ លានដុល្លារកើន ១២,៧៤ ភាគរយ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ខែកក្កដា នេះថា ភាពចាស់ទុំរបស់សហជីព និងការយល់ដឹងពីបងប្អូនកម្មករកម្មការិនីនៅតាមបណ្ដាររោងចក្រ ដែលនាំឱ្យកាត់បន្ថយការធ្វើកូដកម្មបាតុកម្ម ហើយធ្វើឱ្យសង្វាក់ផលិតកម្មកើនឡើង ហើយជំរុញដល់ការនាំចេញកាន់តែច្រើន។

លោក ហ្វា សាលី បានឱ្យដឹងថា យន្តការរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី មានភាពល្អប្រសើរទាក់ទង និងការដោះស្រាយវិវាទ ព្រមទាំងការវិនិយោគថ្មីៗ ពីបណ្ដារប្រទេសមួយចំនួន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ប្រាប់កម្ពុជាថ្មីដែរថា កម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិ ភាគច្រើនជា ទំនិញសម្លៀកបំពាក់កាត់ដេរ សម្ភារធ្វើដំណើរ ស្បែកជើងជាដើម ដែលសុទ្ធតែជាទំនិញឈានមុខ ដែលកម្ពុជាមានទីផ្សារនៅអឺរ៉ុប និងអាមេរិក។
លោកថា កំណើននៃការនាំចេញជាសញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ច ដោយសារយើងបាននាំរូបិយបណ្ណបរទេសចាក់ចូលក្នុងសេដ្ឋកិច្ចកម្ពុជា ដែលនាំឱ្យផលិតកម្មនៅកម្ពុជាកាន់តែរីកចម្រើន បង្កើតការងារសម្រាប់ប្រជាជន និងបង្កើនភាពទាក់ទាញវិនិយោគទុនបរទេសផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


