KPT+
ផលប៉ះពាល់នៃផលិតផលការពារកម្ដៅថ្ងៃ ៦ចំណុច អ្នកគួរប្រុងប្រយ័ត្ន
ឡេការពារកម្ដៅថ្ងៃជាផ្នែកមួយដ៏សំខាន់បំផុតក្នុងដំណើរការថែរក្សាស្បែក ការមិនប្រើប្រាស់ឡេការពារកម្ដៅថ្ងៃធ្វើឲ្យមុខចាស់ជាងវ័យ ដោយសារតែកម្ដៅថ្ងៃ និយាយពីផលិតផលដែលប្រើប្រាស់ទាំងប៉ុន្មាន សុទ្ធតែគ្មានប្រសិទ្ធិភាពទាំងអស់បើគ្មានការការពារ។ ចំណែកឯផលប៉ះពាល់មកលើរាងកាយយើងវិញ ក៏មិនធម្មតាដែរដោយសារតែថ្នាំ tetracyclines, phenothiazine និង sulfa ប៉ុន្តែសំណាងល្ អវាមានតែក្នុងឡេការពារកម្ដៅថ្ងៃគីមីតែប៉ុណ្ណោះ។
ផលប៉ះពាល់នៃឡេការពារកម្ដៅថ្ងៃ
១. ប្រតិកម្មអាឡ័កស៊ី
ឡេការពារកម្តៅថ្ងៃមានផ្ទុកសារធាតុគីមីមួយចំនួន ដែលអាចបណ្តាលឱ្យអ្នកខ្លះរលាកស្បែក ហើម រលាក និងរមាស់ដូចជាសារធាតុរក្សាទុក និងសារធាតុក្រអូបជាដើម។ អ្នកអាចងាកមកប្រើឡេការពារកម្ដៅថ្ងៃសរីរាង្គមានម្សៅសៗវិញវាសុវត្ថិភាពជាងសម្រាប់អ្នកមានមុខមុនឬខ្សោយ។
២. ឡេការពារកម្ដៅថ្ងៃអាចធ្វើឲ្យមុនកាន់តែលើសដើម
ក្នុងករណីអ្នកមានស្បែកប្រភេទងាយឡើងមុន អ្នកមិនគួរប្រើឡេការពារកម្ដៅថ្ងៃគីមីឡើយព្រោះវានឹងធ្វើឲ្យសភាពស្បែកកំពុងឡើងមុនកាន់តែយ៉ាប់លើសដើម។
៣. ក្រហាយភ្នែក
ឡេការពារកម្ដៅថ្ងៃគីមីអាចធ្វើឲ្យខ្វាក់ភ្នែកយ៉ាងងាយពេលអ្នកប្រើខ្វះការប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកធ្វើឲ្យវាចូលភ្នែកចូរលាងទឹកចេះជាប្រញ៉ាប់និងពិគ្រោះជាមួយគ្រូពេទ្យក្នុងករណីធ្ងន់ធ្ងរ។
៤. បង្កើនហានិភ័យមហារីកសុដន់
ឡេការពារកម្តៅថ្ងៃរួមមានធាតុផ្សំដែលអាចមានឥទ្ធិពលអេស្ត្រូសែនិកលើកោសិកាមហារីកសុដន់ ឡេការពារកម្តៅថ្ងៃខ្លះអាចមានឥទ្ធិពលលើកម្រិតអ័រម៉ូនអេស្ត្រូសែនក្នុងឈាម។ ដូច្នេះហើយអ្នកគប្បីគួរជៀសវាងប្រើប្រាស់ឡេការពារកម្ដៅថ្ងៃគីមីលើកូនៗលោកអ្នកព្រោះស្បែករបស់ក្មេងងាយនឹងស្រូបជាតិគីមីទាំងនោះលឿនណាស់។
៥. បង្កការឈឺចាប់នៅតំបន់រោមច្រើន
ឡេការពារកម្ដៅថ្ងៃសាច់ជែលគឺជាជម្រើសល្អបំផុតសម្រាប់តំបន់រោមច្រើនដូចជាដើមទ្រូងបុរស វាពិតជាសំខាន់ណាស់ក្នុងការជ្រើសរើសមិនដូច្នោះទេឡេការពារដែលបានជ្រើសរើសខុសអាចធ្វើឲ្យស្បែកតឹងស្ងួត និងឈឺចាប់ខ្លាំង។

៦. រលាកគល់រោម
នេះគឺករណីកម្រ ណាមួយមិនមែនសុទ្ធតែមកពីឡេការពារទាំងអស់នោះទេ ប៉ុន្តែអ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យជំនាញប្រសិនបើមានបញ្ហានេះកើតឡើង។
សន្មត់ថាឡេការពារកម្ដៅថ្ងៃដែលមានសុវត្ថិភាពបំផុតគឺឡេការពារកម្ដៅថ្ងៃប្រភេទសរីរាង្គ វាមានលក្ខណៈសពេលលាបដំបូងដោយសារតែសារធាតុលោហៈដែលមាននៅក្នុងគ្រឿងផ្សំ យ៉ាងណាក្ដីឡេការពារប្រភេទសរីរាង្គជាឡេតែមួយគត់ដែលគេយកមកប្រើលើកូនក្មេង ស្ត្រីមានផ្ទៃពោះ និងអ្នកមានស្បែកខ្សោយងាយប្រតិកម្ម៕
ប្រែសម្រួល៖ វារី
ចុចអាន៖មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


