KPT+
ដឹងវិន័យប្លែកៗទាំង ១៨ នៅ កូរ៉េខាងជើង ហើយ ធានាលែងចង់ទៅប្រទេសនេះ
កូរ៉េខាងជើងជាប្រទេសមួយមិនសូវមានសិទ្ធិសេរីភាពនោះទេ ហើយមនុស្សមួយចំនួនក៏សឹងតែមិនដឹងពីច្បាប់ទម្លាប់ក្នុងប្រទេសនោះផងដែរ ។ បន្ថែមពីនេះ ក្រៅពីគ្មានសិទ្ធិសេរីភាពហើយ កូរ៉េខាងជើងថែមទាំងមានវិន័យប្លែកៗជាច្រើនសម្រាប់គោរពទៀតផងដូចជា៖

១. ការស្ដាប់ចម្រៀងបរទេស មើលរឿងបរទេស គឺជារឿងហាមឃាត់។
២. ការតេទៅក្រៅប្រទេសជារឿងខុសច្បាប់។ ក្នុងឆ្នាំ២០០៧ មានបុរសម្នាក់ធ្វើការតេទៅក្រៅប្រទេសជាច្រើនដងហើយគាត់ត្រូវកាត់ទោសប្រហារជីវិត។
៣. ហាមគេងលក់ពេលកំពុងប្រជុំជាមួយថ្នាក់ដឹកនាំ។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង Hyon Yong-chol ត្រូវកាត់ទោសប្រហារជីវិតកាលពីឆ្នាំ២០១៥ ដោយកាំភ្លើងនៅចំពោះមុខមនុស្សជាង១០០នាក់ ពីព្រោះមូលហេតុនេះ។
៤. ក្នុងករណីភ្លើងឆេះផ្ទះ អ្នកត្រូវជួយសង្គ្រោះរូបថតថ្នាក់ដឹកនាំជាមុនសិនទើបអាចជួយមនុស្សបាន។

៥. មនុស្សស្រីមិនអនុញ្ញាតឲ្យបើកបរទេ។
៦. កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រធានាធិបតេយ្យ Kim Il-sung ស្លាប់ ការញញឹម និយាយឮៗ រាំ និងផឹកគ្រឿងស្រវឹងត្រូវហាមជាដាច់ខាត គ្រប់គ្នាតម្រូវឲ្យកាន់ទុក្ខបើមិនដូច្នោះទេគេនឹងសម្លាប់ចោល។
៧. ការជក់កញ្ឆាមិនខុសច្បាប់ទេ។
៨. ហាមស្លៀកខោខូវប៊យនិងប៊ីគីនី ចំណែកឯមនុស្សស្រីវិញត្រូវស្លៀកសំពត់ក្រោមជង្គង់។
៩. នៅទីនោះមានប៉ុស្តិ៍ទូរទស្សន៍តែ ៣ ប៉ុស្តិ៍ប៉ុណ្ណោះ។
១០. ហាមហោះហើរដោយគ្មានការអនុញ្ញាត។
១១. អនាគតការងារត្រូវសម្រេចដោយរដ្ឋាភិបាល អាស្រ័យលើតម្រូវការប្រទេសជាតិ។
១២. ក្នុងឆ្នាំ២០១៣ គីម ជុងអ៊ុន គាត់កំណត់ម៉ូដសក់ឲ្យប្រជាជនកាត់តាម។

១៣. រដ្ឋាភិបាលជាអ្នកជ្រើសរើសទីលំនៅឲ្យប្រជាជន។
១៤. ហាមមានឈ្មោះដូចប្រជានាធិបតេយ្យគីម។
១៥. គ្រួសារទាំងមូលនឹងត្រូវកាត់ទោសបីជំនាន់ បើមានសមាជិកគ្រួសារសម្លាប់ខ្លួន។
១៦. កូរ៉េខាងត្បូងនឹងផ្ដាច់ភ្លើងជារៀងរាល់យប់ដើម្បីសន្សំសំចៃ និងហាមមានមីក្រូវ៉េវនៅក្នុងផ្ទះ។
១៧. ម្ដាយគ្រប់រូបត្រូវសម្រាលកូនតែម្នាក់ឯង ហាមជួបគ្រួសារក្នុងរយៈពេលមួយសប្ដាហ៍ក្រោយសម្រាល។
១៨. ថ្ងៃអាទិត្យជា “ទិវាពលកម្មសមូហភាព” រាល់ការសម្អាតទាំងអស់តម្រូវឲ្យប្រើដៃនិងហាមប្រើឧបករណ៍ជំនួយ។

មិនចម្លែកទេដែលមានមនុស្សជាច្រើនព្យាយាមរត់ចេញពីប្រទេសកូរ៉េខាងជើង អ្នកខ្លះរត់បានសម្រេចក៏មានជីវិតល្អប្រសើរ ប៉ុន្តែបើរត់មិនផុតនោះគឺចប់តែម្ដង៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ រឿងរ៉ាវលាក់បាំង៧ យ៉ាង អំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


