Connect with us

KPT+

រឿងរ៉ាវលាក់បាំង៧ យ៉ាង អំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន

បានផុស

នៅ

ប្រហែលជាមិនមាន​អ្នកណាដែលថា ​មិនធ្លាប់ឮព័ត៌មាន​អំពី​លោកប្រធានាធិបតីល្បីឈ្មោះ​របស់កូរ៉េខាងជើង គីមជុងអ៊ុន ថា​ជាថ្នាក់ដឹកនាំដែលត្រូវគេប្រសិទ្ធិនាមថា មេដឹកនាំផ្ដាច់ការ សតវត្សចុងក្រោយនេះទេ។

យ៉ាងណាក៏ដោយខាងក្រោម​អាចជារឿងរ៉ាវលាក់បាំងមួយចំនួនដែលមាន​នៅមាន​អ្នក​មិនធ្លាប់ដឹង​ដែរ អំពីលោក គីម រួមមាន​ ៖

១. ថ្ងៃខែឆ្នាំកំណើតមិនច្បាស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី គីមជុងអ៊ុន កើតនៅថ្ងៃទី ៨ ខែមករា ឬថ្ងៃទី ៦ ខែកក្កដា ក្នុងឆ្នាំ ១៩៨២ ឬឆ្នាំ ១៩៨៣ ឬប្រហែលជាឆ្នាំ ១៩៨៤។ ហេតុអ្វីកាលបរិច្ឆេទហាក់ច្របូកច្របល់ម្លេះ? ប្រភពខ្លះនិយាយថា មេដឹកនាំរូបនេះបានកែឆ្នាំកំណើត ព្រោះលោកចង់មានវ័យចំណាស់បន្តិចដើម្បីឲ្យសាកសក្តិទៅនឹងឋានៈ។ លោក​កែ​ឆ្នាំ​ប្រសូត​ផ្លូវការ​នៅ​ឆ្នាំ ១៩៨២។ ប៉ុន្តែ​ប្រភព​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាងត្បូង​អះអាង​ថា គីមជុងអ៊ុន ពិត​ជា​បាន​កើត​នៅ ២ ឆ្នាំ​ក្រោយ​ឆ្នាំ​នោះ។

ទោះ​យ៉ាងណាក៏ដោយ លោក​ជា​មេដឹកនាំ​វ័យក្មេង​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​វ័យក្មេង​បំផុត​នៅ​លើ​ពិភពលោក។

២. កុមារភាព​ដ៏​អាថ៌កំបាំង

ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ មិនត្រូវ​បាន​គេ​ដឹង​រឿងរ៉ាវ​កាល​ពី​កុមារភាព​របស់​លោក​ឡើយ សូម្បីតែរូបថតក៏កម្រឃើញបំផុត។ ទោះយ៉ាងណានៅឆ្នាំ ២០១៤ រូបថតកាល​នៅ​ក្មេង​របស់ គីមជុងអ៊ុន ត្រូវ​បាន​បង្ហាញ​នៅ​លើ​កញ្ចក់​អេក្រង់ អំឡុង​ពេល​វិស្សមកាល​យោធា​ដ៏​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាងជើង។ គេ​ថា នោះ​ជា​រូបភាព​របស់​មេដឹកនាំ​ប្រទេស​តាំង​ពី​លោក​នៅ​ក្មេង ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា វា​ពិត​ឬ​អត់​នោះ​ទេ។

៣. ក្រុម​តន្រ្តី​ក្នុងស្រុកសុទ្ធ​តែ​ជាស្រី

តន្ត្រីប៉ុបនៅប្រទេសកូរ៉េខាងជើង មិនដូចទៅនឹង​សិល្បៈ​ចម្រៀង​ដទៃដែលយើងធ្លាប់​ដឹង​នោះ​ទេ។ ជំនួសឲ្យនារីសក់វែងឡើង​ច្រៀងលើឆាកជាមួយនឹងក្រុមតន្រ្តីករ នៅកូរ៉េខាងជើង មាន​តែ​ក្រុម​ចម្រៀងយោធា ដោយមាននារីៗសុទ្ធតែកាត់សក់ខ្លី។ នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ចេញ​ពី​ប្រទេស​នេះ គេអាចឃើញ តារា​ទាំងនោះ​ច្រៀង​ក៏​ដូចជា​សម្ដែង​តែ​អំពី​ជីវភាព​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ។

រីឯក្រុម​ចម្រៀង​ស្រីល្បី​បំផុត​ប្រចាំ​កូរ៉េ​ខាងជើង​គឺ “Moranbong” ដែល​ជា​ក្រុម​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រធានាធិបតី​ផ្ទាល់​តែម្ដង។

៤. មាន​ងារ​ផ្លូវការ​ជា​ច្រើន

ថ្នាក់ដឹកនាំកំពូលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េខាងជើង មិនត្រឹម​តែ​ជា​ប្រធាន​គណបក្ស និង​ជា​មេដឹកនាំ​ប្រជាជន​ប៉ុណ្ណោះ លោកមានងារផ្សេងទៀតដូចជា “The New Start”, “The Brilliant Comrade”, “The Genius Among Others” និង “The Marshall of North Korea” (ចាប់​តាំងពីឆ្នាំ ២០១២ មក)។

ក្រៅពីនោះ បុរសរូប​នេះ​មាន​សញ្ញាប័ត្រ​ផ្នែករូបវិទ្យាពីសាកលវិទ្យាល័យ គីមអ៊ីលស៊ុង និង​សញ្ញាប័ត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ឯកជន HELP នៅ​ប្រទេស​ម៉ាឡេស៊ី​ថែម​ទៀត​ផង។

៥. ធ្លាប់សិក្សានៅប្រទេសស្វីស តែប្រើឈ្មោះផ្សេង

នៅក្នុង​សាលាមួយនៅជិតទីក្រុង Bern ប្រទេស​ស្វីស​មាន​និស្សិត​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ២០០០ ។ គីមជុងអ៊ុន ក៏ជានិស្សិតម្នាក់ដែលមាន​ឈ្មោះ​ចេញ​ពី​ស្ថានទូត។ ប៉ុន្តែ​ឈ្មោះ​ពិត​ត្រូវ​បាន​កែ ហើយ​កាលណោះ​គ្មាន​នរណាដឹង​ថា លោក​នឹង​ក្លាយ​ជា​ប្រធានាធិបតី​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​អនាគតឡើយ។ យ៉ាងណាក្ដី តាមរយៈ​រូបថត​មួយ​កាល​នៅ​សិក្សា គេ​អាចដឹងថា និស្សិត​បន្លំ​ឈ្មោះ​រូប​នោះ ជាលោក គីមជុងអ៊ុន ប្រាកដ​ណាស់។​ មិត្ត​រួម​ថ្នាក់​លោក អះអាង​ថា កាលនៅ​រៀន​ក្រៅ​ប្រទេស មេដឹកនាំ​ផ្ដាច់ការ​រូបនេះ ជា​មនុស្ស​កំប្លែង ចូលចិត្ត​កីឡា​ជាង​នយោបាយ ហើយ​លោក​រៀន​មិន​ពូកែ​នោះទេ។

៦. ចូលចិត្ត​បាល់បោះ និង​ជា​មិត្ត​ជាមួយ​កីឡាករ​អាមេរិកាំង Dennis Rodman

មិត្តភ័ក្ដិ​នៅ​សាលា​ដដែលបានអះអាងទៀតថា កាល​ពី​នៅ​ក្មេង​លោក គីមជុងអ៊ុន ធ្លាប់​គូរ​រូប​តារា​បាល់បោះ Michael Jordan។ ក្នុងឆ្នាំ ២០១៣ ប្រធានាធិបតី​កូរ៉េខាងជើង​បាន​ជួប​កីឡាករ​បាល់បោះ Dennis Rodman និង​នាំ​ទៅ​លេង​កោះ​ផ្ទាល់ខ្លួនទៀតផង។ ទោះបី​អ្នកទាំងពីរ​មាន​ភាព​ខុស​គ្នា​ខ្លាំងក៏ដោយ ប៉ុន្តែ​ពួកគេបានក្លាយជាមិត្តភក្តិនឹងគ្នា។

៧. កាត់សក់​ដោយ​ខ្លួនឯង

ស្ទីលសក់របស់ គីមជុងអ៊ុន គឺកាត់តាមបែបយោធាសាមញ្ញ ហើយម៉ូដ​នេះ​គេ​ឃើញ​លោកកាត់វាតាំងពីលេចមុខលើនយោបាយមកម្លេះ។ រឿង​គួរ​ចាប់អារម្មណ៍​នោះថា លោក​មិន​ទុកចិត្ត​ជាង​កាត់សក់​នោះឡើយ ​ទើបជារឿយៗលោកកាត់សក់ដោយខ្លួនឯងផ្ទាល់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖រឿង​អាស្រូវ​នយោបាយ​នៃ​ប្រធានាធិបតី​ស្ត្រី​ដំបូង​កូរ៉េ​ខាងត្បូង PARK GEUN HYE

ចុចអាន៖រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​មហាសេដ្ឋី​ក្មេងបំផុតរបស់សិង្ហបូរីលោក KISHIN RK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម