KPT+
នាឡិកាដៃកម្រ ៤ គ្រឿង ស្ដេចស៊ុលតង់ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត
ស្ដេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ គឺជាក្សត្រដែលមនុស្សជាច្រើនដឹងថា ទ្រង់មានការចាយវាយខ្លាំងលើមាសប្រាក់ ខណៈទ្រង់ជាប់ព្រះកិត្តិនាមមានជាងគេលើពិភពលោក។
បើយោងតាមរបាយការណ៍បញ្ជាក់ថា ទ្រង់មានរថយន្តជាង ៧ពាន់គ្រឿង យន្តហោះផ្ទាល់ខ្លួនលម្អដោយមាស និងហ៊ានចំណាយលើថ្លៃកាត់សក់ដល់ទៅ២ម៉ឺនដុល្លារ។ លើសពីនេះរាជាអង្គនេះក៏សព្វព្រះរាជហឬទ័យខ្លាំងបំផុត លើនាឡិកាដៃដែលមានយីហោល្បីៗ និងមានតម្លៃថ្លៃៗផងដែរ។
១ Richard Mille Tourbillon Sapphire RM56-02

ស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ គឺជាក្សត្រដែលហ៊ានចាយលុយទិញនាឡិកាដៃយីហោRichard Mille RM56-02 Pink Sapphire ដែលជាស្នាដៃពិសេសរបស់ក្រុមហ៊ុនផលិតនាឡិកាស្វីស លម្អដោយដុំត្បូងកណ្ដៀងរឹង។ Richard Mille ត្រូវបានផលិតក្នុងស៊េរីចំនួន ១០ និងបានកំណត់ជាមួយនឹងតម្លៃ ២.២លានដុល្លារ។
២ Richard Mille Tourbillon Sapphire RM 56-01

ស្ដេចព្រុយណេអង្គនេះត្រូវបានគេប្រទះឃើញពាក់មួយគ្រឿងក្នុងចំណោម ៥ គ្រឿង ដែលមានស្រាប់ ខណៈ Richard Mille RM 56-01 Tourbillon Sapphire មានតម្លៃជាមធ្យម ២០០,០០០ដុលារ។ នាឡិកាដ៏ប្រណិតនេះដែរ គឺផលិតបានតែ៥គ្រឿងប៉ុណ្ណោះ ដោយសារតែភាពស្មុគស្មាញ ទាំងសម្ភារៈ និងការប្រមូលបោះពុម្ពមានកំណត់ គឺជាកត្តាទាំងអស់ដែលរួមចំណែកដល់តម្លៃនាឡិកាមួយនេះ។
៣ Rolex Submariner 126610LV

យីហោប្រណិតមួយនេះបានចាប់ផ្ដើមផលិតនៅឆ្នាំ ១៩៥៣ ត្រូវបានប្រើប្រាស់ដ៏ល្បីល្បាញនៅក្នុងខ្សែភាពយន្ត James Bond គឺជានាឡិការបស់អ្នកមុជទឹកដំបូងគេដែលអាចជ្រាបទឹកដល់ទៅ ១០០ម៉ែត្រ។ នាឡិកាមួយនេះ ត្រូវស្ដេចស៊ុលតង់ Hassanal Bolkiah ទិញយកក្នុងតម្លៃ ១៩,៧៦៧ លើសពីនេះទៅទៀត នាឡិកាដៃដែលទ្រង់ពាក់មានឈ្មោះថា Rolex Submariner “Kermit” ទំហំ ៤១mm ធ្វើពីដែកអ៊ីណុក ជាមួយនឹងរចនាខាងក្នុងពណ៌ខ្មៅ និងមានក្រវាត់ពណ៌បៃតង។
៤ Richard Mille The Flattest RM67

ប្រេនលំដាប់ Richard Mille The Flattest RM67 ត្រូវបានស្ដេចស៊ុលតង់ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត ខណៈយីហោនាឡិកាប្រណិតនេះមានតម្លៃ ១១៤,៧៦១ដុលារឯណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុមួយគត់ ដែលស្ដេចព្រុយណេមានទ្រព្យសម្បត្តិច្រើនជាងគេ
ចុចអាន៖រថយន្តកម្របំផុតក្នុងពិភពលោក ៥ គ្រឿងរបស់ស្ដេចស៊ុលតង់ ទ្រង់សព្វព្រះរាជហឬទ័យខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


